កុមារាសាលាបឋមសិក្សាជប៉ុនគូរបន្ទប់ខ្លួនឯងក្លាយទៅជា “ឋានសួគ៌មហាសមុទ្រ”
នេះពិតជាវិចត្រករវ័យក្មេងមួយរូប។
ពេលខ្លះក្មេងៗធ្វើរឿងមួយចំនួនដែលមនុស្សធំមិននឹកស្មាន មិនថាឪពុកម្តាយក៏ដោយ។
“កូនចង់អោយទ្វារបន្ទប់កូនមើលទៅដូចជារលក”
ទាំងនោះជាអ្វីដែលអ្នកម្តាយជនជាតិជប៉ុនម្នាក់ឈ្មោះ Twitter maru (@gogagaover) បានឮពីកូនប្រុសរបស់ខ្លួន ដែលឥឡូវនេះកំពុងរៀនឆ្នាំទី ៣ សាលាបឋមសិក្សា។
ជាការពិតណាស់ ក្មេងៗចូលចិត្តគូរលេងលើជញ្ជាំងផ្ទះ ប៉ុន្តែមិនដូចគូរលើក្រដាស ក្តារខៀននោះទេ គូរលើជញ្ជាំងមិនងាយលុបទេ ដូច្នេះឪពុកម្តាយមិនចង់អោយកូនគូរលើជញ្ជាំងឡើយ។
យ៉ាងណាអ្នកម្តាយក្នុងអត្តបទថ្ងៃនេះ ទោះបីជាមានការព្រួយបារម្ភបន្តិច ក៏នៅតែព្រមឱ្យកូនប្រុសធ្វើតាមចិត្ត។ អ្នកស្រីសម្រេចចិត្តមិនជ្រៀតជ្រែក និងនៅស្ងៀមមើលកូនប្រុសបំពេញស្នាដៃរបស់ខ្លួន។
ドアを波みたいにしたいんだ♪
という小3に震えつつも黙って見ている私を褒めてください(がたぶる) pic.twitter.com/aSy70dD83Q
— maru@ものづくりカフェWORK+WORK (@gogagaover) September 28, 2022
កូនប្រុសមិនត្រឹមតែលាបបន្ទប់ពណ៌ខៀវប៉ុណ្ណោះទេ ថែមទាំងបានប្រើពណ៌ជាច្រើនទៀតផងដែរ។ ថ្វីត្បិតតែមានការព្រួយបារម្ភចំពោះស្ថានភាពផ្ទះបន្តិចមែន អ្នកស្រីនៅតែបន្តតាមមើលដោយមិនត្អូញត្អែរអ្វីឡើយ។ លទ្ធផលមិនត្រឹមតែធ្វើអោយអ្នកម្តាយភ្ញាក់ផ្អើល សូម្បីតែអ្នកប្រើបណ្តាញសង្គមក៏ស្រឡាំងកាំងដែរ។
នៅទីបំផុត កុមារាមិនត្រឹមតែលាបពណ៌បន្ទប់ សូម្បីតែទូខោអាវ និងពិដានក៏ប្រែទៅជាស្នាដៃសិល្បៈផងដែរ ដូចជានៅក្នុងបន្ទប់មានឋានសួគ៌មហាសមុទ្រអញ្ចឹង។
តើបរិស្ថានប៉ះពាល់យ៉ាងណាដល់កុមារ?
ដោយសារមូលហេតុមួយចំនួនកូនស្រីច្បងគ្រួសារខាងលើមិនអាចចូលរៀនអស់រយៈពេល ៦ ឆ្នាំ កូនប្រុសទីពីរក៏ដូចគ្នាដែរ។ ចំណុចនេះបានបំផុសគំនិតអ្នកម្តាយ Maru អនុវត្តគម្រោងចែករំលែកបរិយាកាស “Monozukuri Cafe WORK+WORK” នៅទីក្រុង Musashimurayama តូក្យូដូចជាកន្លែងដែល “កុមារអាចប្រកួតប្រជែងធ្វើអ្វីមួយតាមល្បឿនរបស់ពួកគេ” ។
ដំបូងពេលចាប់ផ្តើមគម្រោង Maru ជឿថា “កុមារជាច្រើនមិនសមនឹងទៅសាលារៀន ហើយមានរឿងជាច្រើនពួកគេអាចធ្វើបានជាជាងរៀននៅសាលា” ។
នៅពេលនាងមើលឃើញការច្នៃប្រឌិតរបស់កូនប្រុស អ្នកស្រីភ្ញាក់ផ្អើល និងមានបំណងចង់បណ្តុះទេពកោសល្យសិល្បៈរបស់កូន។
ការរចនារបស់កូនប្រុសមិនត្រឹមតែបង្ហាញពីទេពកោសល្យប៉ុណ្ណោះទេ រួមទាំងភាពក្លាហានរបស់កុមារបើមានការគាំទ្រពីមនុស្សធំ។ សង្ឃឹមថាបរិយាកាសវិជ្ជមានបែបនេះ ទេពកោសល្យរបស់កុមារាកាន់តែរីកចម្រើន។
Sacchan