កូនចាបតូចមិនត្រឹមតែគួរឱ្យស្រឡាញ់ មុខពេលខឹងកាន់តែ CUTE
តើអ្នកស្គាល់ចាបមានឈ្មោះ Shima Enaga ទេ? ជាប្រភេទចាបកន្ទុយវែង ដែលគេចាត់ទុកជាចាបគួរឱ្យស្រឡាញ់បំផុតនៅក្នុងប្រទេសជប៉ុន។
ស្នាដៃជាច្រើនមានរូបភាពចាបប្រភេទនេះ ប៉ុន្តែគណនីដែលពេញនិយមបំផុតប្រហែលជា Boku, shimaenaga (Twitter, Instagram) ។ ជារៀងរាល់ថ្ងៃ Boku, shima enaga បង្ហោះសរសើរពីភាពគួរឱ្យស្រលាញ់ដែលមិនអាចប្រកែកបានរបស់បក្សីមកពី Hokkaido នេះ។ មិនត្រឹមតែសស្អាត រោមទន់ល្មើយប៉ុណ្ណោះទេ វាថែមទាំងធាត់បែបនេះអ្នកណាទ្រាំបាន។
Instagram របស់ Boku, shimaenaga
Boku, shima enaga មិនត្រឹមតែចែករំលែករូបថត និងវីដេអូរបស់បក្សីនេះប៉ុណ្ណោះទេ ថែមទាំងចម្អិនម្ហូបជប៉ុនមួយចំនួនដែលបំផុសគំនិតដោយបក្សី Shima Enga នេះផងដែរ។ មុខម្ហូបប្រកបដោយភាពច្នៃប្រឌិតនេះស្រាប់តែពេញនិយមយ៉ាងខ្លាំង ថែមទាំងត្រូវបានលក់ក្នុងទម្រង់ប្រអប់ប្រដាប់ប្រដាលេងទូទាំងប្រទេសទៀតផង។
អ្នកប្រាកដជាធ្លាប់ឃើញបាយពូត Onigiri ជាមួយនឹងរូបភាពចាបដ៏គួរឱ្យស្រឡាញ់នេះលើបណ្តាញសង្គម។
ទោះជាយ៉ាងណា ប្តូរទៅជាមុខ “ខឹង” ភាសាជប៉ុនហៅថា “okoru” ។
គ្រាន់តែកែតម្រូវបន្តិច ចំណុចគួរឱ្យស្រឡាញ់ឈានដល់កម្រិតមួយផ្សេង…
おこぎり pic.twitter.com/jwTcfDe2Wg
— ぼく、シマエナガ。 (@daily_simaenaga) October 3, 2022
មុខខឹងអញ្ចឹងហើយចង់ញ៉ាំគ្នាទៀត។
មុខគួរឱ្យស្រឡាញ់បែបនេះដាច់ចិត្តញ៉ាំអត់?
Sacchan