នាយករដ្ឋមន្ត្រីជប៉ុនលើកកូនប្រុសច្បងរបស់ខ្លួនធ្វើជាជំនួយការជាន់ខ្ពស់ ដែលបណ្តាលឱ្យមានពាក្យចចាមអារ៉ាមអ្នកស្នងតំណែង
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានលើកកូនប្រុសច្បងរបស់ខ្លួន Kishida Shotaro ធ្វើជាជំនួយការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស។
នេះបើតាម Asahi កាលពីថ្ងៃទី ៤ ខែតុលា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានតែងតាំងកូនប្រុសច្បងរបស់ខ្លួនធ្វើជាជំនួយការជាន់ខ្ពស់។ រឿងនេះបានបណ្តាលឱ្យមានពាក្យចចាមអារ៉ាមបុរសវ័យ ៣១ ឆ្នាំត្រៀមខ្លួនបន្តអាជីពនយោបាយរបស់ឪពុកនាពេលអនាគត។
ការិយាល័យនាយករដ្ឋមន្ត្រីបានអោយដឹងលោក Kishida Shotaro ត្រូវបានតែងតាំងជាជំនួយការជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកកិច្ចការបរទេស។
កូនប្រុសច្បងរបស់លោក Kishida Fumio ធ្លាប់មានបទពិសោធធ្វើការនៅការិយាល័យនាយករដ្ឋមន្ត្រី។ មុខតំណែងថ្មីអនុញ្ញាតឱ្យគាត់ចូលរួមដំណើរទៅក្រៅប្រទេស ជួបថ្នាក់ដឹកនាំពិភពលោក ហើយបានឃើញដំណើរការចរចាអន្តរជាតិ។
Kishida Shotaro កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ។ រូបភាព៖ Asahi
តាមពិតទៅ “កូនស្នងតំណែងឪពុក” ជាទំនៀមទំលាប់យូរមកហើយក្នុងនយោបាយជប៉ុន។ អតីតនាយករដ្ឋមន្ត្រី Abe Shinzo ក៏ធ្លាប់ធ្វើជាជំនួយការឪពុករបស់ខ្លួនដែរ លោកធ្លាប់កាន់តំណែងរដ្ឋមន្ត្រីការបរទេសជប៉ុន។
អ្នកកាន់តំណែងមុនលោក Kishida អតីតនាយករដ្ឋមន្ត្រី Suga Yoshihide ជាអ្នកដឹកនាំតែមួយគត់នៃគណបក្សប្រជាធិបតេយ្យសេរីដែលគ្មានប្រវត្តិមកពីគ្រួសារនយោបាយអំឡុងពេល ២ ទសវត្សរ៍កន្លងមកនេះ។ ឪពុករបស់លោក Suga ជាកសិករដាំផ្លែស្ត្របឺរី។
ការតែងតាំងលោក Kishida Shotaro ទទួលរងមតិរិះគន់មួយចំនួន ខណៈដែលកម្រិតជឿទុកចិត្តនាយករដ្ឋមន្ត្រី Kishida កំពុងធ្លាក់ចុះដោយសារតែអតិផរណា។ យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានអះអាងថា “ការជ្រើសរើសអាស្រ័យលើបុគ្គលិកលក្ខណៈ និងសមត្ថភាព មិនមានហេតុផលផ្សេងទៀតឡើយ” ។
ប្រភព៖ Skydoor