ចំណតរថយន្ត AI​ “១ យ៉េនក្នុងមួយនាទី” ផ្តល់ភាពងាយស្រួលដល់​អ្នក​ប្រើ​ប្រាស់ និង​អ្នក​គ្រប់​គ្រង

ចំណតរថយន្ត Ageogamicho នៅ Saitama បានអនុវត្តសេវាកម្ម “១ នាទីស្មើនឹងតម្លៃ ១ យ៉េន” កាលពីថ្ងៃទី ២៨ ខែកញ្ញា។ តោះស្វែងយល់ពីលក្ខណៈពិសេសនៃ “ចំណត AI” ក្នុងតម្លៃទាបដែលគួរឱ្យចាប់អារម្មណ៍នេះ។

ប្រព័ន្ធចំណត AI តម្លៃ ១ យ៉េន ១ នាទី

ចំណតរថយន្ត ២៤ ម៉ោងដែលថោកបំផុត បំបែកគំនិតធម្មតាពី Coin Parking មានតម្លៃ ១ យ៉េនក្នុងមួយនាទី។ ចំណតមានប្រព័ន្ធគិតប្រាក់ច្បាស់លាស់ សេវាកម្មត្រូវបានគ្រប់គ្រង និងដំណើរការដោយ Goriki Construction នៅ Edogawa ទីក្រុង​តូក្យូ។

ប្រព័ន្ធចំណត AI អនុញ្ញាតឱ្យរកឃើញ និងចេញវិក្កយបត្រយានយន្តនីមួយៗនៅលើកាមេរ៉ា IP និង PC ក្នុងពេលជាមួយគ្នានេះព័ត៌មានបង្ហាញ​ភ្លាមៗ​ទៅ​តាម​ពេលវេលាជាក់លាក់លើម៉ាសុីនមេ។ ដូច្នេះអាចកាត់បន្ថយឧបករណ៍ចាំបាច់សម្រាប់ប្រតិបត្តិការចតរថយន្តប្រើប្រាក់កាក់ដូចជា សោរថយន្ត ឧបករណ៍ចាប់សញ្ញា និងម៉ាស៊ីន​ទូទាត់​ប្រាក់។ វិធីសាស្រ្តទូទាត់ជាក់ស្តែងដូចជាសាច់ប្រាក់ កាត និងសំបុត្ររថយន្តត្រូវបានលុបចោល ផ្ទុយ​ទៅ​វិញ​ទូទាត់​តាម​អុីនធឺណេត​ដែលធ្វើឡើងដោយ QR កូដក្នុងស្រុកតាមរយៈស្មាតហ្វូន។

ប្រព័ន្ធមិនប្រើសាច់ប្រាក់ជួយកាត់បន្ថយការប្រមូល មិនត្រឹមតែកាត់បន្ថយការចំណាយដំបូង ថែមទាំងកាត់​បន្ថយ​ការ​ចំណាយលើប្រតិបត្តិការ​ផង​ដែរ។ ជា​មួយ​នឹងប្រភេទចំណតថ្មីនេះអាចបង្កើនអត្រាប្រើប្រាស់ ការគ្រប់​គ្រង​ចំណត​រថយន្ត​ក៏​នឹងមានប្រសិទ្ធភាពគួរអោយកត់សម្គាល់។

ការបង្កើតសេវាកម្មថ្មី

ចំណតរថយន្តដែលដំណើរការដោយប្រាក់កាក់ជាដំណោះស្រាយក្នុងការប្រើប្រាស់ដីដែលមានហានិភ័យទាប ប៉ុន្តែមានច្រើនករណីគ្រប់គ្រងបរាជ័យ ដោយសារមិនបានបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ បង្កឱ្យមានបញ្ហាច្រើន​ជាង​ការ​រំពឹង​ទុក និង​ធ្វើ​ឱ្យ​ការ​ចំណាយ​មិនចាំបាច់។

ក្នុងបរិបទចំណតរថយន្តប្រើប្រាក់កាក់រងផលប៉ះពាល់ដោយសារកូវីដ ១៩ Goriki Construction កំពុងស្វែងរកសេវាកម្មដែលមានតម្លៃខ្ពស់ និង DX (ការបម្លែងឌីជីថល) ទាំងប្រតិបត្តិករ និងអ្នកប្រើប្រាស់។ តាំងពីពេលចាប់ផ្តើមចំណត AI កាលពីខែមីនាឆ្នាំ ២០២២ ក្រៅពីមុខងារនៃចំណតរថយន្តគ្មានសោរ និងទូទាត់ដោយ QR កូដ មិនតម្រូវអោយមានការចុះឈ្មោះ ពួកគេក៏បានបន្ថែមការកំណត់តម្លៃច្បាស់លាស់ (១ យ៉េនក្នុងមួយនាទី) ផង​ដែរ។

ចំណត AI

ដើម្បីបង្កើតចំណតរថយន្ត AI ខាង Goriki Construction បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យា Tokyo ដោយរួមបញ្ចូលការគ្រប់គ្រង​តាម​រយៈ​កាមេរ៉ា AI បច្ចេកវិទ្យាសម្គាល់រូបភាព និងប្រព័ន្ធទូទាត់ដែលមិនប្រើសាច់ប្រាក់ជា​មួយ​កម្មវិធី “ផ្ទៀង​ផ្ទាត់​លេខ” ។

នៅចំណតរថយន្តផ្ទៀងផ្ទាត់លេខ ច្រកទ្វារ ម៉ាស៊ីនទូទាត់ ។ល។ ត្រូវបានដកចេញ។ ចំណតកែសម្រួលដោយប្រើ​តែ​កាមេរ៉ា ប្រអប់ PC និងផ្លាកសញ្ញាសម្រាប់ទូទាត់។ ប្រសិនបើកត្តាដូចជាការវិនិយោគដំបូង ការចំណាយលើការគ្រប់​គ្រង និងការរំខានដែលអាចកាត់បន្ថយ ជាមួយនឹងឧបករណ៍តិចជាអត្ថប្រយោជន៍ធំសម្រាប់អ្នកគ្រប់គ្រង។

ឧទាហរណ៍ ប្រសិនបើម្ចាស់អាជីវកម្មមានបញ្ហា “ម៉ាស៊ីនទូទាត់ប្រាក់” ដូចជាពេលដែលអ្នកប្រើប្រាស់បញ្ចូលលេខខុសពេលទូទាត់វិក្កយបត្រ អានសំបុត្រចំណតខុស បង្កាន់ដៃចេញខុស ប្រើប្រាក់កាក់ថ្មី ។ល។ មិនទទួលយកវិក្កយ​បត្រ មិន​មាន​ប្រាក់​រាយ ឬ​ម៉ាស៊ីន​ទូទាត់​ខូច​សុទ្ធតែជាស្ថានភាពបន្ទាន់ទាំងអស់។ 

ជាមួយនឹងដំណើរការល្អ និងតម្លៃទាក់ទាញត្រឹមតែ “១ យ៉េនក្នុងមួយនាទី” ចំណត AI ត្រូវបានគេរំពឹងថានឹងទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​ច្រើន។ ដូច្នេះចំណតរថយន្តគិតម៉ោងអាចដំណើរការបានទាំងទីតាំងដែលមានចរាចរណ៍ទាប ដែល​ពី​មុន​មិន​ស័ក្តិ​សម​សម្រាប់​ចំណត​ប្រើ​ប្រាក់​កាក់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: