Kirin Ball ផ្គុំឡើងដោយរូបសត្វដែលជាស្នាដៃរបស់វិចិត្រករជនជាតិជប៉ុន
វិចិត្រករជនជាតិជប៉ុន テセ松 Tesematsu (@Tesematsu) ល្បីឈ្មោះដោយសារស្នាដៃ 3D របស់ខ្លួន។ បុគ្គលម្នាក់នេះរចនាលើកម្មវិធី 3D យ៉ាងប្រុងប្រយ័ត្ន ដោយគ្រោងនឹងរចនាបំណែកនីមួយៗលើស្រទាប់ត្រួតស៊ីគ្នា ហើយបន្ទាប់មកបោះពុម្ពដាច់ដោយឡែកដោយប្រើម៉ាស៊ីនបោះពុម្ព 3D ។ គំរូ 3D ដែលវិចិត្រករចូលចិត្តរាងស្វ៊ែរ។
ប្រហែលជា ១ ខែមុន គាត់បានបង្ហោះរូបភាពនៃការរចនារាងស្វ៊ែរថ្មីបំផុតនៅលើគណនី Twitter ហើយភ្លាមៗនោះទទួលបានការចាប់អារម្មណ៍ជាច្រើន។
Kirin រាងស្វ៊ែរ
Kirin គឺជាសត្វមួយប្រភេទក្នុងទេវកថា ភាសាចិនគេហៅថា Qilin ចំណែកភាសាជប៉ុនហៅថា Kirin (麒麟) ឬ “សេះមានស្នែង” ។ Kirin តែងតែត្រូវគេពណ៌នាថាមានលក្ខណៈពិសេសដូចនាគ មានស្រកា ប៉ុន្តែមើលទៅដូចសត្វក្តាន់។
60体の麒麟でキリンボールできたー!
接着剤不要!最高の出来映えです!#3Dプリント pic.twitter.com/9QoJSIflaV— テセ松 (@Tesematsu) August 30, 2022
“ខ្ញុំបង្កើត Kirin Ball ពី ៦០ បំណែក Kirin ។ មិនប្រើកាវបិទ ជាស្នាដៃពិសេសអស្ចារ្យ” ។
ទាំងនេះគឺ ៦០ បំណែក Kirin មុនពេលផ្គុំបានជាស្នាដៃពេញលេញ មិនបានប្រើកាវបិទនោះទេ។
ប្រសិនបើអ្នកកំពុងឆ្ងល់ធ្វើយ៉ាងណាផ្គុំបំណែកនីមួយៗចូលគ្នា សូមក្រឡេកមើលរូបភាពទាំងនេះ។
ស្នាដៃដ៏គួរអោយចាប់អារម្មណ៍នេះបានទាក់ទាញមតិយោបល់ជាច្រើន មិនត្រឹមតែមានភាសាជប៉ុន ថែមទាំងមានភាសាផ្សេងផងដែរ។
キリンボールの組立(所要時間約10分)
今週もお疲れでした!
仕事の後のキリンビールうまい! pic.twitter.com/j5blOi8q6H— テセ松 (@Tesematsu) September 2, 2022
វិចិត្រកររូបនេះថែមទាំងបានបង្ហោះវីដេអូមួយ នៅពីក្រោយមានកំប៉ុងស្រាបៀរ Kirin ទៀតផង។
ក្រៅពី Kirin គាត់ក៏បានបង្កើតស្នាដៃស្រដៀងគ្នាមួយចំនួនដូចជា “Dragon Ball” (នាគ) និង “Phoenix Ball” (ហង្ស) ជាដើម។
多くの人に見てもらえてとても嬉しいです!麒麟の組立動画は後ほど多分上げます。ドラゴンと麒麟については商品化検討中です!今は趣味で作ってるだけなので今後も気長に見てみてください~。 pic.twitter.com/da4mPMT5t9
— テセ松 (@Tesematsu) August 31, 2022
Sacchan