ពាក្យមួយនៅ Aichi ស្តាប់ទៅស្មានតែអាសអាភាសតាមពិតអត្តន័យខុសគ្នាទាំងស្រុង
រៀនភាសាបរទេសពិបាកណាស់ទៅហើយ ថែមទាំងមានភាសាតាមតំបន់។ ពាក្យមួយអាចនឹងអានដូចគ្នា ប៉ុន្តែអត្តន័យតាមតំបន់នីមួយៗខុសគ្នា ហើយពេលខ្លះអាចនឹងធ្វើអោយមានការយល់ច្រឡំបែបកំប្លែង។
ភាសានៅ Aichi គេតែងតែហៅថា “Nagoya-ben ” ទីក្រុងធំបំផុតនៅ Aichi ។ ភាសានិយាយតាមតំបន់នេះរួមមានកត្តាជាច្រើនបញ្ចូលគ្នារវាងភាគខាងកើត និងខាងលិចប្រទេសជប៉ុន ដោយសារ Nagoya ស្ថិតនៅចន្លោះទីក្រុងតូក្យូ (ខាងកើត) និងក្យូតូ/អូសាកា (ខាងលិច)។
ពាក្យមួយមកពី Aichi ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Twitter គឺ “chinchin” ។ Chinchin នៅ Aichi មានន័យថា “ក្តៅខ្លាំង” ពណ៌នាលក្ខណៈរបស់វត្ថុមួយ ជាទូទៅយើងប្រើពាក្យ “atsui” ក្នុងករណីនេះ។ ប៉ុន្តែអ្នកដែលកំពុងរៀនភាសាជប៉ុនប្រាកដជាដឹង “chinchin” នៅកន្លែងផ្សេងទៀតក្នុងប្រទេសជប៉ុនមានន័យថា “លិង្គ” ។
ファッ!? pic.twitter.com/mKSwGlt0u9
— イマサラタウンのサトル (@akki_stsa) September 21, 2022
ចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួននៃភាសានៅ Aichi
ប្រជាជន Aichi តែងតែបញ្ចប់ប្រយោគដោយពាក្យ “gaya” ដើម្បីបង្ហាញពីអារម្មណ៍។ ពួកគេក៏នឹងប្រើ “gena” ដើម្បីលើកយកអ្វីមួយដែលពួកគេបានឮអ្នកដៃ ឬអានសារព័ត៌មាន។ កង់ “jitensha” ដូចដែលយើងតែងតែអាន គេហៅថា “ketta” ។
នៅពេលធ្វើដំណើរកំសាន្តទៅជប៉ុន ឳកាសអ្នកទៅកាន់ទីក្រុងធំៗដូចជាតូក្យូ និងអូសាកាខ្ពស់។ ចំណុចពិសេសនៅជប៉ុនស្ថិតលើតំបន់នីមួយៗ ហើយឳកាសរៀនភាសាតាមតំបន់ក៏ច្រើនដែរ។ ប្រសិនបើអ្នកមានឱកាសធ្វើដំណើរទៅដល់តំបន់ណាមួយក្នុងប្រទេសជប៉ុន អ្នកអាចសាកល្បងនិយាយភាសាតំបន់ពីអ្នកស្រុក។
Sacchan