សិល្បករ Taikomochi សំដៅលើបុរសដែលមានទេពកោសល្យ និង​ជំនាញ​សម្តែង​របាំ​

Taikomochi សំដៅលើសិល្បករ​ដែល​មានទេពកោសល្យ​ច្រើន វ័យក្មេង សង្ហា និងមានជំនាញសម្តែងរបាំសម្រាប់​អភិជន។

អំឡុងពេលមួយសកម្មភាពច្រៀងរាំ (Kabuki) និងការសម្តែងសិល្បៈពិធីតែ (Sado) ឬតុបតែងផ្កា (Ikebana) របស់ជប៉ុនសុទ្ធតែត្រូវបានសម្តែងដោយបុរស។ ពួកគេត្រូវបានគេហៅថា Taikomochi ដែលជាអ្នកវាយស្គរ ឬ Hokan (អ្នក​និទាន​រឿង​កំប្លែង) ។

សរុបទៅ Taikomochi រួមមានសិល្បករ​វ័យ​ក្មេង និង​មាន​ទេពកោសល្យ​ច្រើនក្នុងការសម្តែងរបាំសម្រាប់អភិជន ​ចាប់​ផ្តើម​អភិវឌ្ឍនៅទីនេះនាសតវត្សទី ១៣ ហើយបន្ទាប់មកកម្រឃើញនៅសតវត្សទី ១៩ ។

ដូចជា Geisha ស្រស់ស្អាត ពួកគេស្លៀកពាក់ឆើតឆាយ ហ៉ឺហា។ គ្រប់គ្នាផាត់មុខស បបូរមាត់ក្រហម ពាក់សក់ក្លែងក្លាយ និង kimono ចម្រុះ​ពណ៌។

ដំណើរ និងសំឡេងទន់ភ្លន់ ក្នុងនោះមានកាយវិការរបស់មនុស្សស្រីមួយចំនួនដូចជាយកដៃបាំងមាត់ សើចតិចៗ ឬ​គ្រវី​ដៃ និងឱនគោរព ទាក់ទាញភ្ញៀវអោយមកម្តងទៀត។

គ្រប់ពិធីជប់លៀង ខួបកំណើត ពិធីបើកសម្ភោធ ឡើងកាន់តំណែង ។ល។ សុទ្ធតែមានវត្តមានរបស់ពួកគេ។ មួយផ្នែកដោយសារពួកគេពូកែឆុងតែ ទទួល​​ភ្ញៀវ តុប​​តែង​ផ្កា ធ្វើនំ មិនត្រឹម​តែប៉ុណ្ណឹងអ្នកខ្លះថែមទាំងចេះលេងភ្លេង ខ្លុយ ស្គរ របាំផ្លិត សម្តែងល្ខោន ហើយជាពិសេសចេះច្រៀងបទចម្រៀងប្រពៃណី។

ក្រៅពីសំឡេងផ្អែម​ល្ហែម ក្រសែភ្នែកទាក់ទាញ កាយវិការទន់ភ្លន់របស់ Taikomochi តែងតែដក់ជាប់ក្នុងចិត្តមហា​ជន។ អាច​និយាយ​បាន​ថា ពួកគេជា Geisha ប្រុសដំបូង​គេ ខណៈដែល Geisha ស្រីមិនទាន់មាន។

នៅសតវត្ស​ទី ១៣ ជា​សម័យ​កាល​ដែល​ជប៉ុន និង​តំបន់​ទាំង​មូលជួប​ប្រទះ​នឹង​សង្គ្រាមច្រើន ដូច្នេះពួកអភិជន និងយោធា (Samurai) ត្រូវការការកម្សាន្តយ៉ាងខ្លាំង ជាពិសេសសិល្បៈកម្សាន្ត។ នៅសតវត្សទី ១៣ អក្សរសិល្ប៍ សិល្បៈ តន្ត្រី និង​ល្ខោន​សុទ្ធតែរីកចម្រើនខ្លាំង ហើយបុរសតែងតែនាំមុខខាង​វិស័យ​នេះ។

ក្រៅពីសិក្សាធម្មតាដូចជាតួអង្គអក្សរសាស្ត្រ មនុស្ស​ជា​ច្រើន​ថែម​ទាំង​សម្តែង​ឱ្យ​គ្នា​មើលទៅ​វិញ​ទៅ​មក និងមួយចំណែកធំជ្រើសរើសសម្តែង នាំមកនូវភាពរីករាយជូនមន្ត្រី អ្នកមានដើម្បីរកប្រាក់។ សូម្បីតែអ្នកដែលមើលដោយ​សារ​ភាព​ទាក់​ទាញ និងអត្ថប្រយោជន៍នៃការច្រៀង បានទុកចោលប្រពន្ធកូនដើម្បីទៅរៀន និងធ្វើជា Taikomochi ផង​​ដែរ។

យូរៗទៅ ពួកគេត្រូវបានចិញ្ចឹម​ដោយអភិជន និងស្តេចក្រាញ់ក្នុងតំបន់។ អ្នកមានទាំងនេះប្រមូលផ្តុំក្រុម Taikomochi ក្នុង​ផ្ទះ​ទុក​សម្រាប់​ពេល​ចង់មើលការសម្តែង។ មួយចំនួនទៀតឆ្លៀតឳកាសមានព្រឹត្តិការណ៍សំខាន់​អញ្ជើញ Taikomochi មក​សម្ដែង កំប្លុកកំប្លែង ដើម្បីបន្ធូរអារម្មណ៍​ពេល​នឿយ​ហត់ ជា​ពិសេស​ស្តេច​ក្រាញ់តែងតែរៀបចំកម្មវិធីជប់លៀងសប្បាយ។

ដូច្នេះហើយ Taikomochi បានក្លាយជាមិត្តភក្តិ អ្នកបម្រើ អ្នកជជែករឿងមិនសប្បាយចិត្ត ឬអ្នកប្រឹក្សាគ្រួសារអភិជន ជួយ​ម្ចាស់​រក​វិធាន​ការ​ទប់ទល់ យុទ្ធសាស្ត្រ និងរួមដំណើរក្នុងសមរភូមិប្រយុទ្ធ។

រួមចំណែករយៈពេល ៣០០ ឆ្នាំ រហូតដល់សតវត្សទី ១៧ នៅពេលដែលប្រទេសជប៉ុនស្ថិតក្នុងសម័យកាលសន្តិភាពបំផុត Taikomochi ស្រាប់តែប្តូរតួនាទី ដោយគ្រាន់តែសម្តែងជាជាងធ្វើការងារជាច្រើន ជាពិសេសមនុស្សមួយចំនួន​ធ្វើ​តែ Otogishu ឬ Hanashishu អ្នកសម្តែងរឿងកំប្លែង ប្រមូល​ផ្តុំ​រឿង​ដែលអស់សំណើចសម្រាប់និទាន។

ពួកគេជាអ្នកបង្កើតសិល្បៈនិទានរឿងជប៉ុន ដែលអ្នកនិទានរឿងអង្គុយរាប់ម៉ោងលើខ្នើយគ ឬកន្ទេល ប្រើប្រាស់ឧបករណ៍ងាយៗដូចជាផ្លិតដើម្បីនិទានរឿងគ្រប់យ៉ាង។

ការរួមចំណែកធំដល់ Taikomochi ព្រះសង្ឃនៃនិកាយ Anrakuan Sakuden ពេលគាត់និពន្ធរឿង Seisuisho (សើច​ភ្លេច​គេង) ដែល​ភាគ​ច្រើន​អ្នក​សម្តែង​ប្រុស​យក​ទៅ​ប្រើ។

ទោះជាយ៉ាងណា នៅសតវត្សទី ១៦ – ១៧ ក្នុងសង្គមឃើញមានវត្តមានក្រុមស្រ្តីដែល​ទទួល​បានការអប់រំ និងមានទេព​កោសល្យ ហើយ​ដោយ​សារ​ចាប់អារម្មណ៍ការសម្តែងលើឆាក ក្រោយមកបង្កើតបានឈ្មោះ Geisha (នៅ Kyoto គឺ Geiko) ។

ដោយសារភាពស្រស់ស្អាត ប៉ិនប្រសប់របស់មនុស្សស្រី អ្នកសម្តែងស្រីជំនួសបុរស ហើយទទួលបានតំណែងខ្ពស់ខាងវិស័យកម្សាន្ត។ ធ្លាប់មាន Taikomochi ជាង ៦០០ នាក់ក្នុងសតវត្សទី ១៧ ប៉ុន្តែរហូតដល់សតវត្សទី ១៩ សល់ត្រឹម​តែ ៤៥ នាក់ និង​ឥឡូវ​នេះមានប្រហែល ៥ នាក់ ក្នុងនោះមាន ៤ នាក់នៅ Tokyo និងម្នាក់នៅ Kyoto ។

នៅពេលដែលវត្តមានរបស់ Taikomochi លែងមានទើបគេដឹងថា សិល្បៈសម្តែង និយាយរឿងកំប្លែង បម្រើតែ ស្រាពិតជាតឹងរ៉ឹង រើស​មនុស្ស មិន​មែន​នរណា​ក៏​អាច​ធ្វើបាននោះទេ ជាពិសេសឥឡូវនេះលែងមានអ្នកចូលចិត្តបុរសកំដរ​ស្រា​ទៀត​ហើយ។

លើសពីនេះ ដើម្បីក្លាយជា Geisha ស្រ្តីទាំងនោះត្រូវរៀនរាំ ច្រៀង និងដំណើរតាំងពីក្មេង ជាទូទៅចាប់ពីអាយុ ៨ ឬ ៩ ឆ្នាំ។ គ្រប់​គ្នា​ត្រូវ​ចេះឧបករណ៍​​ភ្លេង​​ជន​ជាតិ​​មួយ​​ប្រភេទ និងចេះលេងបទចម្រៀងបុរាណកាន់​តែ​ល្អ​។ ដោយ​សារ​ទទួល​ភ្ញៀវ ដូច្នេះត្រូវចេះឆុងតែ និងផឹកស្រាពូកែ។

ក្រៅពីនេះ ត្រូវមានចំណេះដឹង វប្បធម៌ ទើបអាចនិយាយឆ្លើយឆ្លង ឆ្លើយសំណួរ ធ្វើអោយគ្រប់គ្នាស្រលាញ់ចូលចិត្ត រីក​រាយ។ ស្រ្តី Geisha ពិបាក បុរស Geisha កាន់​តែ​ពិបាក ដោយសារទស្សនៈរបស់មនុស្សនៅជុំវិញ។

យ៉ាងណាក៏ដោយ សព្វថ្ងៃនៅតែទទួលយក កត់សម្គាល់រឿងល្អៗជាច្រើនពី Taikomochi ជាពិសេសនិទានរឿងកំប្លែង​ដែល​ទាក់​ទាញ​អ្នក​ស្តាប់​វិទ្យុ និងទូរទស្សន៍ជាច្រើន។

ប្រភព៖ Japan Bullet

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: