ការស្រាវជ្រាវរបស់ជប៉ុនរកឃើញវិធីមានប្រសិទ្ធភាពបំផុតសម្រាប់លួងលោមទារកឱ្យគេងលក់ស្រួល
យោងទៅតាមទំព័រ Nikkei Asia នៅថ្ងៃទី ៣ ខែតុលា ក្រុមស្រាវជ្រាវអន្តរជាតិដែលដឹកនាំដោយអ្នកស្រាវជ្រាវ Kumi Kuroda នៅវិទ្យាស្ថានវិទ្យាសាស្ត្រជាតិ Riken នៃប្រទេសជប៉ុន បានរកឃើញថាប្រសិនបើទារកយំ ចូរបីទារក ហើយដើរទៅមករយៈពេល ៥ នាទី។ នេះជាវីធីសាស្រ្តលួងលោម និងជួយឱ្យកូនគេងលក់ស្រួល។
ក្រុមស្រាវជ្រាវបានធ្វើការពិសោធស្វែងរកវិធីល្អបំផុតដើម្បីលួងលោមទារកឱ្យគេង។ ពួកគេបានអោយដឹងក្រោយពេលបីទារក និងដើររយៈពេល ៥ នាទី សូមបន្តទុកឱ្យទារកគេងក្នុងរង្វង់ដៃមនុស្សធំរយៈពេល ៨ នាទីបន្ថែមទៀត។ ចំណុចនេះជួយអោយទារកមិនភ្ញាក់ពេលដាក់ចុះ។
ការពិសោធន៍ត្រូវបានធ្វើឡើងចំពោះ ២១ ទារក (៧ ខែ ឬតិចជាងនេះ) និងឪពុកម្តាយទារកនៅប្រទេសជាច្រើនទៀត ក្នុងនោះមានប្រទេសជប៉ុន និងអុីតាលី។
រូបភាព៖ REUTERS
ដំបូងឡើយ ក្រុមស្រាវជ្រាវបានសាកល្បងសកម្មភាពចំនួន ៤ ក្នុងរយៈពេល ៣០ វិនាទី ហើយប្រៀបធៀបប្រតិកម្មរបស់ទារក។ “បីដើរទៅមក” មានប្រសិទ្ធភាពជាងគេ បើដាក់ទារកលើរទេះរុញ ហើយទុកអោយធ្វើដំណើរទៅមកមិនសូវមានប្រសិទ្ធភាពទេ។ ជម្រើសពីរផ្សេងទៀតរួមមាន “បីទារកហើយអង្គុយ” និង “ដាក់ទារកនៅលើគ្រែ” មិនមានប្រសិទ្ធភាពនោះទេ។
បន្ទាប់មកក្រុមស្រាវជ្រាវបានពិនិត្យរយៈពេលដើរទៅមក ពួកគេបានរកឃើញថា ក្រោយពេល ៥ នាទី ទារកទាំងអស់ឈប់យំ ហើយប្រហែលពាក់កណ្តាលដេកលក់។
ដើរទៅមកជាមួយនឹងល្បឿនធម្មតា យ៉ាងណាទារកអាចនឹងភ្ញាក់ពេលមនុស្សធំលែងធ្វើចលនា។
ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ប្រសិនបើអ្នកឳបទារកថែម ៨ នាទីទៀតមុនពេលដាក់លើគ្រែ។ ទារកនឹងគេងលក់ស្រួល ហើយមិនសូវភ្ញាក់ពីគេងផងដែរ។
ប្រភព៖ Skydoor