Tokyo Metro សាកល្បងកម្មវិធីបង្ហាញចំនួនមនុស្សនៅលើរថភ្លើង ជួយអោយអ្នកដំណើរជ្រើសរើសរថភ្លើងដែល​មាន​មនុស្សតិច

កម្មវិធីសាកល្បងក្នុងគោលបំណងជួយអោយបុគ្គលិកទៅធ្វើការនៅទីក្រុងតូក្យូជ្រើសរើសរថភ្លើងដែលមិនសូវមានមនុស្ស​ច្រើន។

វេលាម៉ោងធ្វើការ ភាគច្រើនរថភ្លើងនៅ Tokyo មាន​មនុស្ស​ច្រើន​កកកុញ។ ទោះជាយ៉ាងណា នៅលើរថភ្លើងដូចគ្នាមិនមែនគ្រប់ទូរថភ្លើងទាំងអស់សុទ្ធតែមានមនុស្សច្រើននោះទេ។ ប្រសិនបើដឹងថាទូរថភ្លើងមួយណាកំពុងមាន​មនុស្ស​ច្រើន ហើយមួយណាមានមនុស្សតិច អ្នកអាចរើសយកកន្លែងល្អដើម្បីឡើងរថភ្លើងដែលមិនសូវចង្អៀត។ ប្រព័ន្ធ​ថ្មីរបស់ Tokyo Metro ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ។

ប្រព័ន្ធ​ថ្មី​នេះ​បង្ហាញ​ពី​ចំនួនមនុស្សនៅលើរថភ្លើងបន្ទាប់ ដើម្បីអោយអ្នកដែលឈរនៅស្ថានីយ៍ត្រៀមខ្លួន។ អេក្រង់ប្រើមាត្រដ្ឋានកូដពណ៌ចំនួនបួនកម្រិត ចាប់ផ្តើមដោយពណ៌ខៀវ (រថភ្លើងដែលមានកៅអីទំនេរ) ពណ៌បៃតង (គ្មាន​កៅ​អី​ទំនេរ ប៉ុន្តែ​មិន​មាន​មនុស្សច្រើនពេកទេ) ពណ៌ទឹកក្រូច (ត្រឹមតែអាចឈរ ស្មាប៉ះអ្នកដទៃ) និងពណ៌ក្រហម (មនុស្ស​ច្រើន​ណាស់) ។

Tokyo Metro ប្រើកាមេរ៉ាចាប់សញ្ញានៅលើរថភ្លើងដើម្បីធ្វើការពិនិត្យ និងផ្តល់ព័ត៌មានដល់ A.I ។ កម្មវិធី​គណនា​កម្រិតមនុស្សច្រើន ហើយបញ្ជូនលទ្ធផលទៅអេក្រង់ស្ថានីយ៍បន្ទាប់។ ក្រុមហ៊ុនក៏នឹងប្រើចម្លើយស្ទង់មតិរបស់អ្នកដំណើរ ដើម្បី​ជួយ​កែ​តម្រូវ​លទ្ធផល​ត្រឹម​ត្រូវ​បំផុត។

អេក្រង់ទាំងនេះនឹងដាក់ឱ្យដំណើរការសាកល្បងនៅស្ថានីយ៍ Waseda ខ្សែរថភ្លើង Tozai ។

ការសាកល្បងនឹងបន្តរហូតដល់ចុងខែមីនា ប្រសិនបើគំនិតដំណើរការបានល្អ នឹងដាក់ឱ្យដំណើរការតាមខ្សែរថភ្លើង Tokyo Metro ផ្សេង​ទៀត​នា​ពេល​ខាង​មុខ​នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: