មនុស្សយន្តជប៉ុនមានសមត្ថភាពវិភាគសំណើច ថែម​ទាំង​អាច​សើច​​ជា​មួយ​​អ្នក​ផង​ដែរ

ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Kyoto បានបង្កើតមនុស្សយន្តដែលបំពាក់មុខងារវិភាគលក្ខណៈសំណើចរបស់មនុស្ស ហើយ​អាច​សើច​ជា​មួយ​គ្នា​បាន។ ក្រុមស្រាវជ្រាវសង្ឃឹមថាតាមរយៈចំណុចនេះអាចផ្តួចផ្តើមគំនិតបង្កើតមនុស្ស​ដែល​មិន​ត្រឹម​តែអាចទំនាក់ទំនង ថែមទាំងដឹងអំពីអារម្មណ៍របស់អ្នកដទៃ។

លទ្ធផលនៃការស្រាវជ្រាវត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយក្រុមស្រាវជ្រាវជំនួយ​ការ​របស់​សាស្រ្តាចារ្យ Kouji Inoue នៃ​នាយក​ដ្ឋានព័ត៌មានវិទ្យាសាកលវិទ្យាល័យ Kyoto ដឹកនាំអនុវត្ត។

A ha ha…

E he he…

U fu fu…

មនុស្សយន្តនេះត្រូវបានបំពាក់ដោយទិន្នន័យនៃការសន្ទនាជាក់ស្តែងរបស់មនុស្ស បន្ទាប់មកវាចាប់ផ្តើមវិភាគ វាយតម្លៃសំណើចពេលសន្ទនាដោយ​ផ្អែក​លើ​ប្រេកង់ និងកត្តាផ្សេងៗទៀត។ មនុស្សយន្តក៏ត្រូវបានរចនាឡើងអោយ​ស្រប​តាម​សំឡេង​របស់​អ្នក​ផ្សេង អាស្រ័យលើកម្រិតសំឡេង និងលក្ខណៈសំឡេង មនុស្សយន្តនឹងបញ្ចេញសំឡេង​សើច​ខ្លាំង ឬ​តិច។

ជំនួយការសាស្រ្តាចារ្យ Inoue បាននិយាយថា “លើកដំបូងមនុស្សយន្តសើចដាក់ខ្ញុំ ហាក់ដូចជាយើងយល់ចិត្តគ្នាទៅ​វិញ​ទៅ​មក” ។

ក្រៅពីនេះ ក្រុមស្រាវជ្រាវប្រើមនុស្សយន្តដែលបំពាក់ដោយមុខងារស្រដៀងគ្នានេះ ដើម្បីពិនិត្យមើលឥទ្ធិពលនៃការ​សើច​ជា​មួយ​គ្នា​មក​លើចិត្តវិទ្យារបស់មនុស្ស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: