បារនៅ Tokyo និង Osaka បង្កើតបរិយាកាសអោយ​​ភ្ញៀវ​មាន​​ឳកាស​​និយាយ​​ភាសា​អង់គ្លេស ខុស​ពិន័យ​កាត​លឿង

ភាសាអង់គ្លេសជាមុខវិជ្ជាចាំបាច់នៅតាមសាលាជប៉ុនភាគច្រើន ប៉ុន្តែនិស្សិតបញ្ចប់ការសិក្សាគ្មានឱកាសប្រើប្រាស់​ភាសា​បរទេស​ដែល​ពួក​គេបាន​រៀន​​ច្រើន​ឆ្នាំ​ឡើយ។

ថ្មីៗនេះក្រុមហ៊ុន Cloud N ដែលមានមូលដ្ឋាននៅ Shibuya ផ្តើមគំនិតបង្កើតបារ ប៉ុន្តែតម្រូវ​ឱ្យ​ប្រើ​ភាសាអង់​គ្លេស​​តែ​​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ចង់ស្វែងរកបរិយាកាសប្រើប្រាស់ភាសានេះ។ បារនេះមានឈ្មោះថា Bar Sick! ដោយ​មាន​បុគ្គលិក​ដែល​មាន​អាយុ ២០ ឆ្នាំអាចនិយាយបាន ២ ភាសា (ជប៉ុន និងអង់គ្លេស)។

ម្យ៉ាងវិញទៀត ភាសាជប៉ុនត្រូវហាមឃាត់ទាំងស្រុងនៅបារ ចំណែកអ្នកដែលជ្រុលនិយាយភាសាជប៉ុននឹងត្រូវព្រមាន​កាត​លឿង។ អ្នកដែលត្រូវព្រមានក្នុងកម្រិតណាមួយ ត្រូវទិញ និងផឹកអស់ shot Tequila ក្នុងហាង។ សូម្បី​តែ​អ្នក​ដែល​មិន​ចេះផឹកស្រាក៏មិនអាចគេចផុតបានដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ផាកពិន័យដោយភេសជ្ជៈ​ដែល​គ្មានជាតិអាល់កុលផ្សេងទៀត។

ការគោរពតាមបទប្បញ្ញត្តិហាងអាចជួយបង្កើតបរិយាកាសដែលបង្ខំអតិថិជនឱ្យប្រើភាសាអង់គ្លេស បង្កើតទម្លាប់​និយាយ​ភាសា​អង់គ្លេស​គ្រប់​ពេល។ តម្លៃ​នៅ​បារ​គិត​តាម​កញ្ចប់ពេលវេលា ឧទាហរណ៍ភ្ញៀវប្រចាំហាងនៅទីក្រុងតូក្យូបង់ប្រាក់ ៣០០០ យ៉េនសម្រាប់រយៈពេល ៣០ នាទី សាខានៅ Osaka មានតម្លៃថោកជាង ១៥០០ យ៉េន​រយៈ​ពេល ៣០ នាទី។

មើលទៅតម្លៃហាក់ដូចជាថ្លៃ ប៉ុន្តែសម្រាប់អ្នកដែលត្រូវការបរិយាកាសនិយាយភាសាអង់គ្លេស ចំណាយប្រាក់ដើម្បីនិយាយភាសាអង់គ្លេស និង​រីក​រាយ​ជា​មួយភេសជ្ជៈគ្មានដែនកំណត់ បើ​ប្រៀបទៅនឹងថ្លៃរៀនថ្នាក់សន្ទនាភាសា​អង់​គ្លេសដែល (គ្មាន​ទឹក​ផឹកក៏​ដូច​ជា​កន្លែងសម្រាក) ដូច្នេះ​មិនខាតនោះទេ។

អ្នកមិនចាំបាច់កក់កន្លែងមុន ភ្ញៀវក៏មិនចាំបាច់ត្រៀមសៀវភៅ ឬឯកសារអ្វីដែរ គ្រាន់តែដើរចូល យកភេសជ្ជៈ ហើយ​និយាយ​ភាសា​អង់គ្លេស។

បារនៅ Osaka និង Tokyo នឹងបើកសម្ភោធនៅថ្ងៃទី ១ ខែតុលា។

ព័ត៌មានហាង

អាស័យដ្ឋាន៖ Tokyo-to, Minato-ku, Nishi-Azabu 1-4-33
東京 都 港区 西 麻布 1-4-33
បើកម៉ោង៖ ៧ យប់ដល់ម៉ោង ១២ ភ្លឺ (ថ្ងៃធ្វើការ) ៧ យប់ដល់ម៉ោង​ ២ ភ្លឺ (ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងមួយថ្ងៃមុនថ្ងៃបុណ្យជាតិ)
បិទទ្វារថ្ងៃច័ន្ទ
តម្លៃភេសជ្ជៈ houdai ៖ ១០០០ យ៉េន/១០ នាទី។
ទទួលយកការទូទាត់តាម (PayPay និងកាតឥណទានផ្សេងៗ) ប៉ុណ្ណោះ

Osaka

អាស័យដ្ឋាន៖ Osaka-fu, Osaka-shi, Kita-ku, Tenjinbashi 4-7-27
大阪 府 大阪 市 北区 天神 橋 4-7-27
បើកម៉ោង៖ ៧ យប់ដល់ម៉ោង ១២ ភ្លឺ (ថ្ងៃធ្វើការ) ៧ យប់ដល់ម៉ោង​ ២ ភ្លឺ (ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងមួយថ្ងៃមុនថ្ងៃបុណ្យជាតិ)
បិទទ្វារថ្ងៃច័ន្ទ
តម្លៃភេសជ្ជៈ houdai ៖ ៥០០ យ៉េន/១០ នាទី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: