អ្នកប្រើគណនី Twitter ជប៉ុនណែនាំប្រភេទហ្គេមដែលគួរតែលេងជាមួយគូស្នេហ៍មុនពេលសម្រេចចិត្តរៀបការ
ភាពស្និទ្ធស្នាលរវាងគូស្នេហ៍សាងឡើងតាមរយៈទំនាក់ទំនងស្នេហា។ ទោះជាយ៉ាងណា ភាពស្និទ្ធស្នាលទាមទារពេលវេលា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ មានរឿងជាច្រើនដែលគូស្នេហ៍មិនថាស្រលាញ់គ្នាយ៉ាងណា ប៉ុន្តែមិនអាចធ្វើជាមួយគ្នាបាន។
ដោយសារពួកគេមិនចង់ធ្វើអ្វីម្យ៉ាងជាមួយគ្នាតែសម្រេចចិត្តរៀបការ ចំណុចនេះអាចធ្វើអោយម្នាក់ក្នុងចំណោមពួកគេ ឬអ្នកទាំងពីរយល់ថា ពួកគេមិនសាកសមនឹងគ្នា។
ថ្មីៗនេះអ្នកប្រើគណនី Twitter ជប៉ុន user @lyu_0509 បានផ្តល់យោបល់ថា មុននឹងសម្រេចចិត្តរៀបការជាមួយនរណាម្នាក់ អ្នក និងម្នាក់នោះគួរតែធ្វើតេស្តសាកល្បងបន្តិច។ ស្តាប់ទៅដូចជាមិនត្រូវ ប៉ុន្តែដើម្បីសុភមង្គលរបស់អ្នកទាំងពីរ។ បើតាមបុគ្គលម្នាក់នេះ អ្នកទាំងពីរគួរតែចូលបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ ដៃកាន់ Nintendo Switch រួចលេង Smash Bros ជាមួយគ្នា។
「結婚する前に彼氏の車にコーヒーこぼしてみて…」みたいなのあるけど現実的なのは「結婚する前に彼氏とエペとかスマブラとかイカみたいな対人ゲームやってみてゲーム中にキレ散らかしたり味方責めたり暴言吐いたりするタイプはやめた方がいい」だと思うの、知らんけど
— やぐりゅー@30地雷量産原宿集 (@lyu_0509) September 26, 2022
ចំពោះ Logic ត្រូវបានពន្យល់ដូចខាងក្រោម៖
“ជាទូទៅគេតែងតែផ្តល់ដំបូន្មានថា មុនពេលសម្រេចចិត្តរៀបការជាមួយមិត្តប្រុសរបស់អ្នក អ្នកគួរតែសាកល្បងចាក់កាហ្វេលើឡានរបស់គាត់។ ប៉ុន្តែអ្វីដែលខ្ញុំគិតថាជាក់ស្តែងបំផុតគឺបបួលគាត់លេង Apex Legends, Smash Bros ឬ Splatoon និយាយឱ្យខ្លីជាហ្គេមដែលមានការប្រកួតប្រជែងខ្ពស់។ ប្រសិនបើគាត់ជាប្រភេទមនុស្សឆាប់ខឹង ឬបាត់បង់ម្ចាស់ការកំឡុងពេលលេង ឬគាត់ចាប់ផ្តើមទម្លាក់កំហុសមិត្តរួមក្រុម និងប្រើពាក្យសម្តីរំជើបរំជួលខ្លាំង បុគ្គលនេះជាប្រភេទមនុស្សដែលអ្នកមិនគួររៀបការនោះទេ” ។
លេងហ្គេមជាមួយគ្នាគ្រាន់តែជាវិធីសាស្រ្តមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែល @lyu_0509 ចង់ផ្តល់យោបល់អោយសាកល្បងប្រតិកម្មរបស់ម្នាក់នោះពេលមានបញ្ហាកើតឡើងមិនដូចបំណង និងរបៀបដែលពួកគេដោះស្រាយ។
ហាក់ដូចជាដំបូន្មានរបស់អ្នកប្រើ Twitter ម្នាក់នេះត្រូវបានអ្នកប្រើបណ្តាញសង្គមជាច្រើនយល់ស្រប។
តើអ្នកយល់យ៉ាងណាចំពោះគំនិតនេះ?
Sacchan