កំពូលរថយន្តបើកដំបូលជប៉ុនដែលគេចាត់ទុកថាល្អបំផុត

ក្រៅ​ពី​រថយន្ត​ដែល​អាច​ប្រើ​បាន និង​មាន​តម្លៃ​សមរម្យ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុនក៏ធ្លាប់ផលិតរថយន្តបើកដំបូល​មួយ​ចំនួន​ផង​ដែរ។

Lexus LC

Lexus LC ជាម៉ូដែលរថយន្តបើកដំបូលទំនើបបំផុតរបស់ជប៉ុន។ រថយន្តមានការរចនាប្លែក ជាមួយនឹងផ្នែកខាងមុខ​ស្រាល ទន់ ដែល​​ជួយ​​រក្សា​​រចនាប័ទ្ម​ស្អាត​ដូចជារថយន្ត Coupe ។

រូបភាព៖ Hotcars

Lexus ប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីធ្វើឱ្យ LC ក្លាយជារថយន្តស្ព័រដែលដំណើរការល្អបំផុត។ រថយន្តប្រើឧបករណ៍កាត់បន្ថយរលាក់របស់ Yamaha ផ្តល់ប្រព័ន្ធព្យួរស្រាល និងបង្កើនកម្រិតរឹងមាំ។ LC ប្រើ​ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ ផលិត​ថាមពល ៤៧១ កម្លាំងសេះ។

Honda S800

S800 លក់មិនដល់ ១២.០០០ គ្រឿងទេ ដោយសារអ្នកចូលចិត្តភាគច្រើនមិនស្គាល់រថយន្តម៉ាកនេះ។

រូបភាព៖ Hotcars

S800 ជា​រថយន្ត​ស្ព័រ​ដែល​មាន​ចំនួនរង្វិលជុំក្នុងមួយនាទីខ្លាំងបំផុតរបស់ Honda ចំនួន ៩.៥០០ ជុំក្នុងមួយនាទី។ រថយន្ត​មាន​ម៉ាស៊ីន​បួន​ស៊ីឡាំង​ ៧៩១​ សេសេតូច ប៉ុន្តែ​មាន​កម្លាំងខ្លាំង អាច​រត់​បាន​យ៉ាង​ងាយ ១៦០ គីឡូម៉ែត្រក្នុង​មួយ​ម៉ោង។ S800 ជារថយន្តដែលគួរអោយចាប់អារម្មណ៍ជាមួយនឹងប្រអប់លេខដៃ ៤ ល្បឿន និងដ្រាយកង់ខាង​ក្រោយ។

Nissan 370Z

370Z ជារថយន្តស្ព័រចាស់ដែលផ្តល់នូវតម្លៃល្អបំផុត។ ប្រហាក់ប្រហែល Roadster បើកដំបូល។

រូបភាព៖ Hotcars

នៅពេលធ្វើដំណើរ 370Z មានមុខងារបង្កើនល្បឿនខ្លាំង និងគ្រប់គ្រងច្បាស់លាស់។ ជា​រថយន្ត​បែប​ជប៉ុន​ដែល​មាន​​ម៉ាស៊ីន V6 ស្រូប​ខ្យល់​ធម្មជាតិ។ ម៉ាស៊ីន ៣,៧ លីត្រផលិតថាមពល ៣៣២ កម្លាំងសេះក្នុងទម្រង់មូលដ្ឋាន និង ៣៥០ កម្លាំង​សេះ​ក្នុង​ទម្រង់ Nismo ។

Lexus IS C

Lexus IS C ជារថយន្តបើកដំបូលជាមួយនឹងកាប៊ីនស្អាត។ IS C មានដំបូលដែកដែលអាចបើកបិទក្នុងអំឡុងពេលមិនដល់ ២០ វិនាទី។

រូបភាព៖ Hotcars

Lexus IS C មាន ២ ទម្រង់មូលដ្ឋានម៉ាស៊ីន V6 ចំណុះ ២,៥ លីត្រ ផលិតថាមពល ២០៤ កម្លាំងសេះ ប្រើប្រអប់លេខស្វ័យប្រវត្តិ ៦ កម្រិត។ ទម្រង់ទី ២ បំពាក់ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ កម្រិត ផលិតថាមពល ៣០៦ កម្លាំងសេះ និងមានលក្ខណៈពិសេសសម្រាប់ផ្លូវប្រណាំង។

Infiniti Q60

Q60 ជាគូប្រជែងនឹង BMW 4 Series ដំបូលបើក។ Q60 មានដំបូលដែកបត់ និងកន្លែងអង្គុយចំនួន ៤ ។ ដំបូល​បត់​ក្នុង​រយៈ​ពេល​មិន​ដល់ ២៥ វិនាទី ជួយបង្កើនរូបរាងទាន់សម័យសម្រាប់ Q60 ។ គ្រប់ម៉ូដែល Q60 មានគុណភាព​រថយន្ត​ល្អ និង​ដំណើរ​ការ​គួរឱ្យចាប់អារម្មណ៍របស់ម៉ាសុីន V6 ចំណុះ ៣,៧ លីត្រ។

រូបភាព៖ Hotcars

ថ្វីត្បិតតែបង្កើនទម្ងន់ខ្លះដោយសារពង្រឹងតួខាងក្រោម Q60 ផ្តល់សំឡេងល្អពេលបិទដំបូល។ ក្រៅ​ពី​នេះ Q60 ជា​រថយន្ត​​ស្ព័រ​កង់​​ក្រោយ​នាំ​មក​នូវដំណើរល្អឥតខ្ចោះ។

ប្រភព៖ Hotcars

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: