អ្នកប្រាកដជាចូលចិត្តនំ Yokai ជប៉ុន​សម្រាប់​រដូវ​កាល Halloween ឆ្នាំ​នេះ

ដើម្បីអបអរសាទរពិធីបុណ្យ Halloween ឆ្នាំនេះ 

Wagashi ឬនំផ្អែមបែបជប៉ុនសម្រាប់អបអររដូវកាលណាមួយ ដូចជារដូវកាល Halloween ដែរ។ ដោយសារក្រុម​ហ៊ុន​ផលិត​នំ​ផ្អែម Wagashi នៅ Gifu ដូច្នេះ Tohoen នឹងធ្វើនំផ្អែមតាមប្រធានបទ Yokai ចាប់ពីថ្ងៃទី ១៥ ដល់​ថ្ងៃទី ៣០ ខែ​តុលា។

ឈុត Yokai នេះមាន ៣ ប្រភេទផ្សេងគ្នា

រូប Kappa water spirit (នៅលើរូបខាងឆ្វេង) ជាប្រភេទ matcha manju ជាមួយ​នឹង​ស្នូលសណ្ដែក​ស Karakasa-obake ក្រហម ឬ “ឆ័ត្រភ្នែកមួយ” (រូបភាពនៅកណ្តាល) គឺជាគ្រាប់ Mochi ទន់ជាមួយសណ្តែកស្រ្តបឺរី និង Kuchisake onna ឬ “ស្រ្តី​មាត់​ធំ” (រូបភាព​​ខាង​​ស្តាំ) លក្ខណៈ nerikiri នំប៉ាវ​ Mochi ស្នូលសណ្តែកក្រហម។

Tohoen បានផលិត Wagashi តាមប្រធានបទ Halloween មានរយៈពេលកំណត់តាំងពីឆ្នាំ ២០១៤ ប៉ុន្តែជាទូទៅវាតែងតែពាក់ព័ន្ធនឹងតួអង្គ Halloween បែបលោកខាងលិចដូចជាខ្មោច និង Frankenstein ។ នៅឆ្នាំនេះ ពួកគេបាន​សម្រេច​ចិត្ត​បង្ហាញអំ​ពីប្រភពជប៉ុន ហើយការរចនារបស់ពួកគេផ្អែកលើតួអង្គក្នុងរឿងព្រេងជប៉ុនដែលអាចចាត់​ទុក​ថា​ជា​តួអង្គ Halloween ។

តើអ្នកធ្វើយ៉ាងមានឳកាសភ្លក់នំផ្អែមទាំងនេះ? អ្នកអាចបញ្ជាទិញក្នុងតម្លៃ ១.២៥០ យ៉េន (៨.៦៧ ដុល្លារ) នៅ​លើ​ហាង​អន​ឡាញ​របស់ Tohoen និងត្រៀមទទួលនំដោយផ្ទាល់នៅចន្លោះថ្ងៃទី ១៥ ខែតុលាដល់ថ្ងៃទី ៣០ ខែតុលា ឬអ្នក​អាច​ដឹក​ជញ្ជូន​តាម​អាសយដ្ឋានជប៉ុនចន្លោះពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែតុលា។ ចំនួនមានកំណត់ ដូច្នេះត្រូវប្រាកដថាអ្នកបានបញ្ជាទិញកាន់តែឆាប់កាន់តែល្អ។

ព័ត៌មានហាង

Tohoen | 稲豊園

Gifu-ken, Takayama-shi, Asahi-cho 2

岐阜県高山市朝日町2

បើកម៉ោង៖ ៩ ព្រឹកដល់ ៦ ល្ងាច

បិទទ្វារ៖ ថ្ងៃអង្គារ

ប្រភព៖ Tohoen និង Japaaaan mag

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: