អស្ចារ្យណាស់វីដេអូសាមូរ៉ៃប្រើដាវ Katana កាត់បាល់បេស្បល​ដែល​ហោះ​ក្នុង​ល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង

ប្រសិនបើអ្នកធ្លាប់មានបទពិសោធលេងកីឡាបេស្បល អ្នកប្រាកដជាដឹងថាវាយបាល់បេស្បដែលហោះក្នុងល្បឿន ១៦០ គីឡីម៉ែត្រ​ក្នុង​មួយម៉ោងមិនមែនជារឿងងាយស្រួលនោះទេ។ ទោះជាយ៉ាងណា នេះមិនមែនជារឿងពិបាក​សម្រាប់ Yuetsu Suzuki (@yuetu_karate) ឡើយ។ បុរសម្នាក់ដែលមានឈ្មោះថា “សាមូរ៉ៃ​សម័យ​ទំនើប” ថែម​ទាំង​បាន​ប្រើ Katana ជំនួសដំបូង។

ក្នុងនាមជាអ្នកនាំមុខ Yuwakai Karate លោក Suzuki មានជំនាញច្រើនខាងសិល្បៈក្បាច់គុន ជាពិសេសគាត់ជាអ្នកជំនាញខាងប្រើដាវ។ ថ្មីៗនេះ បុគ្គលម្នាក់នេះបាន​បង្ហោះ​វីដេអូ​មួយលើ​បណ្តាញ​សង្គម​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​កោតសរសើរ។ ក្នុងនោះ គាត់បានបង្ហាញជំនាញខ្លាំងបំផុតរបស់ខ្លួន ដោយបានកាត់បាល់បេស្បដែលហោះក្នុងល្បឿន ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយសកម្មភាពដកដាវកាប់យ៉ាងពិសេស លោក Suzuki ពុះបាល់បេស្បលជាពីរចំណែក។ បើតាមការចែករំលែករបស់​លោក Suzuki គាត់មិនបានគិតច្រើនលើបច្ចេកទេស ឬចលនារបស់ដាវនោះទេ ប៉ុន្តែផ្តោតលើចលនាបាល់ទាំង​ស្រុង។ ពេល​នេះ​វីដេអូមានអ្នកចូលមើលជាង ៩ លាននាក់ហើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: