ផឹកទឹកដោះគោមួយកែវមុនពេលទទួលទានអាហារជួយកាត់បន្ថយសម្ពាធឈាម និងសម្រកទម្ងន់
យោងទៅតាមការស្រាវជ្រាវរបស់សមាគមឧស្សាហកម្មទឹកដោះគោជប៉ុន ផឹកទឹកដោះគោមួយកែវមុនពេលទទួលទានអាហារមានអត្ថប្រយោជន៍ដល់ការរំលាយអាហារ និងជួយសម្រកទម្ងន់។
ព្រោះតែទឹកដោះគោសម្បូរទៅដោយសារធាតុចិញ្ចឹម បានជាគេតែងតែយល់ច្រឡំថាទឹកដោះគោផ្ទុកលីពីត និងកាឡូរីខ្ពស់ ដូច្នេះមិនត្រូវផឹកអំឡុងពេលសម្រកទម្ងន់នោះទេ។ ទោះជាយ៉ាងណា ឥឡូវនេះមានទិន្នន័យស្រាវជ្រាវដែលថាការផឹកទឹកដោះគោអាចបន្ថយសម្ពាធឈាម កូលេស្តេរ៉ុល ហើយជាពិសេសផឹកទឹកដោះគោមួយកែវមុនពេលទទួលទានអាហារថែមទាំងអាចរារាំងការស្រូបយកកាឡូរី ជួយសម្រួលដំណើរការរំលាយអាហារ និងសម្រកទម្ងន់។
សមាគមឧស្សាហកម្មទឹកដោះគោជប៉ុន (J- MILK) – ដែលជាអង្គការមិនរកប្រាក់ចំណេញមានគោលបំណងអភិវឌ្ឍសកម្មភាពអាជីវកម្មចិញ្ចឹមគោយកទឹកដោះ និងឧស្សាហកម្មទឹកដោះគោនៅប្រទេសជប៉ុន បានប្រកាសរបាយការណ៍ស្រាវជ្រាវមួយដែលមានប្រធានបទ “ផលិតផលពីទឹកដោះគោទប់ស្កាត់រោគសញ្ញាមេតាប៉ូលីស” ។
ក្រុមស្រាវជ្រាវដឹកនាំដោយវេជ្ជបណ្ឌិត Takayuki Hosui នាយកវិទ្យាស្ថានវេជ្ជសាស្ត្រជប៉ុន បានបែងចែកបុរស ២០០ នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៦០ ឆ្នាំជាពីរក្រុម ហើយធ្វើការស្រាវជ្រាវអំឡុងពេល ២៤ សប្តាហ៍។ មួយក្រុមធ្វើតាមការណែនាំរបបអាហារ និងទទួលទានទឹកដោះគោ ៤០០ ក្រាម ឬផលិតផលពីទឹកដោះគោជារៀងរាល់ថ្ងៃ ចំណែកមួយក្រុមទៀតធ្វើតាមការណែនាំរបបអាហារប៉ុណ្ណោះ។
លទ្ធផលពិសោធបានបង្ហាញថាក្រុមផឹកទឹកដោះគោ និងផលិតផលពីទឹកដោះគោមានហានិភ័យកើតរោគសញ្ញាមេតាប៉ូលីសទាប និងកាត់បន្ថយសម្ពាធឈាមជាងក្រុមដែលមិនទទួលទានទឹកដោះគោ។
ផឹកទឹកដោះគោមួយកែវមុនពេលទទួលទានអាហារជួយទប់ស្កាត់បរិមាណកាឡូរី និងសម្រួលដំណើរការរំលាយអាហារ
អ្នកជំនាញអាហារូបត្ថម្ភជនជាតិជប៉ុន Kumiko Kobayashi ក៏បានអោយដឹងថា ផឹកទឹកដោះគោមួយកែវមុនពេលទទួលទានអាហារអាចទប់ស្កាត់បរិមាណកាឡូរី សម្រួលដំណើររំលាយអាហារ និងជួយអោយស្បែកស្អាត។
ទឹកដោះគោមានសារធាតុចិញ្ចឹមច្រើន ក្រៅពីកាល់ស្យូម ថែមទាំងមានប្រូតេអុីន សារធាតុរ៉ែ វីតាមីន ជាមួយនឹងបរិមាណអាហារូបត្ថម្ភមានតុល្យភាព។ វាអាចជួយដុតជាតិស្ករ លីពីត និងប្រូតេអុីន ជួយសម្រួលដំណើររំលាយអាហារ ហើយថែមទាំងមានអារម្មណ៍ថាឆាប់ឆ្អែតផងដែរ។
ការស្រាវជ្រាវបានបង្ហាញអោយឃើញថា ផឹកទឹកដោះគោកន្លះម៉ោងមុនពេលទទួលទានអាហារអាចកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ ផឹកទឹកដោះគោអំឡុងពេលទទួលទានក៏មានប្រសិទ្ធភាពដែរ ប៉ុន្តែមិនល្អជាងផឹកទឹកដោះគោកន្លះម៉ោងមុនពេលទទួលទានអាហារនោះទេ។
ឃើញថាផឹកទឹកដោះគោមុនពេលទទួលទានអាហារអាចគ្រប់គ្រងបរិមាណជាតិស្ករក្នុងឈាមល្អជាងផឹកក្រោយពេលទទួលទាន ជាតិស្ករក្នុងឈាមកើនឡើងយឺត មានន័យថាអារម្មណ៍ឆ្អែតបន្ទាប់ពីបរិភោគយូរជាងមុន ហើយហានិភ័យសំយោគលីពីតក្រោយពេលទទួលទានក៏កាត់បន្ថយផងដែរ។
ក្រៅពីផឹកទឹកដោះគោ ការស្រាវជ្រាវក៏បង្ហាញផងដែរថាផឹកទឹកសណ្តែក ឬស៊ុបកន្លះម៉ោងមុនពេលអាហារអាចកាត់បន្ថយកាឡូរីលើសក្នុងអាហារ កាត់បន្ថយការឃ្លាន និងមុខងារគ្រប់គ្រងកម្រិតជាតិស្ករ។ ដូច្នេះមិនថាអ្នកចង់គ្រប់គ្រងជាតិស្ករក្នុងឈាម ឬមិនចង់ឡើងទម្ងន់ ចូរផឹកទឹកដោះគោកន្លះម៉ោងមុនពេលបាយ។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាមិនអាចបំពេញ lactose ឬផឹកទឹកដោះគោពេលពោះទទេ និងមានអារម្មណ៍មិនស្រួលពោះ អ្នកអាចផឹកទឹកសណ្តែក ឬញ៉ាំទឹកដោះគោជូរជំនួសវិញ។
គួរផឹកទឹកដោះគោប៉ុន្មានក្នុងមួយថ្ងៃ?
ទឹកដោះគោសម្បូរទៅដោយប្រូតេអុីន និងអតិសុខុមប្រាណ ព្រមទាំងមានកាល់ស្យូមច្រើនផងដែរ។ ផឹកទឹកដោះគោប្រមាណ ៣០០ ក្រាមក្នុងមួយថ្ងៃអាចជួយបន្ថែមកាល់ស្យូម និងធ្វើឱ្យរបបអាហារមានតុល្យភាព។ ប្រសិនបើកុមារកំពុងលូតលាស់ ក្មេងជំទង់ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ អ្នកដែលមានជំងឺពុកឆ្អឹង អ្នកអាចផឹកទឹកដោះគោបន្ថែមទៀត។
ប្រភព៖ Skydoor