តារា​សម្ដែងប្រុសជនជាតិជប៉ុនបាន​ទទួល​មរណភាពទាំងវ័យក្មេង

តារា​សម្ដែង Toma Kajita ត្រូវគេបញ្ជាក់ថាបានទទួលមរណភាព។ ពិធីបុណ្យសពតារាសម្តែងប្រុសរូបនេះប្រារព្ធធ្វើឡើង​ជាលក្ខណៈ​​ឯកជន​តាម​បំណង​របស់​ក្រុម​គ្រួសារ។

នៅថ្ងៃទី ២៧ ខែកញ្ញា នេះបើតាម Yahoo Japan បានរាយការណ៍ថា តារាសម្តែងប្រុស Toma Kajita បានទទួលមរណភាពនៅអាយុ ២២ ឆ្នាំ។ មូលហេតុ​ស្លាប់របស់តារាសម្តែង Toma Kajita មិនត្រូវបានគ្រួសារបង្ហើបអោយដឹង​នោះ​ទេ។

ភរិយារបស់គាត់បានអោយដឹងពិធីបុណ្យសពរបស់តារាសម្តែងប្រុស Toma Kajita នឹងប្រារព្ធធ្វើឡើងជាលក្ខណៈឯកជន ដោយមានតែសមាជិកគ្រួសារប៉ុណ្ណោះ។ ក្រុមគ្រួសាររបស់តារាសម្តែង Toma Kajita សង្ឃឹមថាប្រព័ន្ធផ្សព្វ​ផ្សាយ និង​ទស្សនិក​ជន​កុំផ្សព្វផ្សាយព័ត៌មានមិនពិតចំពោះការចាកចេញរបស់តារាសម្តែង។

បច្ចុប្បន្នដំណឹងតារាសម្តែង Toma Kajita ទទួលមរណភាពបានធ្វើឱ្យមហាជនជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មុនពេល​ស្លាប់ គាត់មិនមានបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភនោះទេ។ មិត្តរួមការងារ និងអ្នកគាំទ្រផ្ញើសារចូលរួមរំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​តារា​សម្តែង ហើយ​សូមឱ្យតារាសម្តែង Toma Kajita បានទៅកាន់សុគតិភព។

រូបភាព Yahoo Japan

តារាសម្តែងប្រុស Toma Kajita កើតនៅឆ្នាំ ២០០០ ។ គាត់ចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ ២០១៨ បន្ទាប់ពីបានចូលរួមកម្មវិធី Weekend Homestay ។ គាត់ធ្លាប់សម្តែងក្នុង Osaka Loop Line, I Shared My Husband, What’s Wrong With Being Wily?, Blade of the Immortal, And, the Baton Was Passed ។ តារាសម្តែង Toma Kajita ត្រូវបានគេវាយតម្លៃថាជាតារាសម្តែងវ័យក្មេងដែលមានសក្តានុពល មានអនាគតភ្លឺស្វាងក្នុងវិស័យសិល្បៈជប៉ុន។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ តារាសម្តែង Toma Kajita បានរៀបការជាមួយតារាម៉ូដែល Naka Aoki ។ ពួកគេទទួលស្វាគមន៍​កូន​ដំបូង​នៅ​ឆ្នាំ ២០២១ ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: