ឈប់លួច​ខោ​អាវ​ទ្រនាប់… ប្តូរមកលួចអាវភ្លៀងស្រ្តីវិញម្តង

នៅពេលអានព័ត៌មានជប៉ុនដែលមានចំណងជើងថា “បុរសម្នាក់លួច… របស់ស្រ្តីចំនួនច្រើន” មនុស្សជាច្រើនប្រាកដជាគិតភ្លាមដល់ខោអាវទ្រនាប់។

យ៉ាងណាប្រហែលជាចោរក៏ចង់ផ្លាស់ប្តូរម្តងដែរ។ ថ្មីៗនេះប៉ូលិស Osaka បានចាប់ខ្លួនបុរសម្នាក់ពីបទលួចអីវ៉ាន់របស់​ស្រី្ត ប៉ុន្តែ​របស់​ដែលចោរលួចគឺអាវភ្លៀង។

ជាក់ស្តែងអ្នកដែលត្រូវចាប់ខ្លួនឈ្មោះ Yoshio Yoda អាយុ​ ៥១ ឆ្នាំ ជា​បុគ្គលិក​ចែកចាយ​កាសែត។ លោក​ជាប់​ពាក់​ព័ន្ធ​​នឹង​​ករណី​​បាត់​អាវ​ភ្លៀងចំនួនច្រើន ជន​រង​គ្រោះ​សុទ្ធ​តែ​ជា​ស្ត្រី។ នេះ​បើ​តាម​ព័ត៌មាន​ពី​អ្នក​ស៊ើប​អង្កេត លោក Yoda តាម​ពី​ក្រោយ​ជនរងគ្រោះពេលកំពុងជិះកង់ ឬរកតាម​កន្ត្រក​កង់នៅចំណត​ដែល​គាត់​សន្មត់​ថា​ជា​របស់​ស្ត្រី។ ប្រសិន​បើ​ក្នុង​កន្រ្តមានអាវភ្លៀងធំ ដែលភាសាជប៉ុនគេហៅថា Kappa គាត់នឹងលួច។

ហើយនេះជាហេតុ​ផលពិបាកយល់បំផុតរបស់ជនល្មើស។

“ខ្ញុំ​មាន​អារម្មណ៍​រំភើប​ពេល​ឃើញ​ស្ត្រី​ស្លៀកអាវ​ភ្លៀង ក៏ដូចជាពេល​ឃើញ​មនុស្ស​ស្រី​ស្លៀក​ខោអាវទ្រនាប់” ។

លោក Yoda បាន​បន្ថែម​ថា អារម្មណ៍ស្អិត​ជាប់​លើ​ផ្ទៃ​អាវ​ភ្លៀង​សើមបានជម្រុញអោយគាត់មានចំណូលចិត្តចម្លែកបែប​នេះ។ លើស​​ពី​​នេះ គាត់​​គិត​​ថា ទោះបាត់អាវភ្លៀងក៏មិនមាននរណារាយការណ៍​ប្រាប់​ប៉ូលិស​ដែរ។

បុគ្គលម្នាក់នេះបានធ្វើសកម្មភាពលួចអាវភ្លៀងប្រហែលតាំងពីឆ្នាំ ២០០៩ សរុប ១១៥ ករណី ជាមួយនឹងចំនួន​ខាត​បង់ ១,១ លានយ៉េន ជាង ៣២០ មុខ​ដែល​ត្រូវ​លួច។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: