កម្រងពាក្យជប៉ុនដែលត្រូវលុបចេញពីវចនានុក្រមរំលឹកដល់សម័កាលធ្លាប់ពេញនិយម

ច្រើនឆ្នាំកន្លងមក មានពាក្យជប៉ុនជាច្រើនត្រូវបានបញ្ចូលក្នុងវចនានុក្រម ជាមួយគ្នានេះក៏មានពាក្យជាច្រើនត្រូវដកចេញផងដែរ។ ទោះជាយ៉ាងណា ពាក្យដែលលែងប្រើមិនបាត់បង់តម្លៃរបស់វានោះទេ ព្រោះពាក្យទាំងនោះបង្ហាញ​ពី​លក្ខណៈ​ពិសេស​នៃ​សម័យ​កាល​ដែលកន្លងផុតទៅ។ ក្នុងអត្តបទថ្ងៃនេះ ចូរយើងក្រឡេកមកមើលពាក្យមួយ​ចំនួន​ខាង​ក្រោម។

テレカ (tereka អក្សរកាត់កាតទូរស័ព្ទ)

កាតទូរសព្ទធ្លាប់ជារបស់ផ្ទាល់ខ្លួនរបស់ប្រជាជនជប៉ុនពេលចេញពីផ្ទះ វាធ្លាប់ពេញនិយមដូចដែលសព្វថ្ងៃមនុស្សរាល់គ្នាប្រើកាតឥណទានអញ្ចឹង។ ប្រសិន​បើ​​អ្នក​​ចង់ហៅទូរស័ព្ទសាធារណៈ ប៉ុន្តែ​មិន​ចង់​ដាក់​កាក់ អ្នកគ្រាន់តែប្រើ​កាត ហើយ​ចំនួន​ទឹក​ប្រាក់​នឹង​ត្រូវកាត់ដោយស្វ័យប្រវត្តិ​ផ្អែក​លើ​នាទី​​ដែល​ហៅ​ចេញ។ ប៉ុន្តែ Tereka មានការរចនា​ខុសៗ​គ្នា ដូច្នេះមានមនុស្សជាច្រើនចូលចិត្តប្រមូល Tereka ។

着メロ (chakumelo ៖ សំឡេងរោទ៍)

នៅពេលដែលទូរសព្ទដៃវាយលុកទីផ្សារដំបូង ការនិយមកំណត់សំឡេងរោទ៍តាមរយៈសំឡេងក្តារចុច។ មុនពេល​ទាញ​យក​បទ​ចម្រៀង អ្នកអាចទិញ​សៀវ​ភៅ​ដែល​បង្រៀន​ពីរបៀបចុចត្រាប់តាមបទចម្រៀងពេញនិយមណាមួយ ហើយ​ប្រើ​វា​ធ្វើ​ជា​សំឡេង​រោទ៍។

コギャル (kogyaru ៖ ទំនោរម៉ូដសម្លៀកបំពាក់នារី)

ប្រសិនបើរំលឹកដល់ជប៉ុននាទសវត្សរ៍​ ៩០ មិនអាចរំលង kogyaru នោះទេ។ ស្ទីលម៉ូដសម្លៀកបំពាក់នេះត្រូវបានឆ្លុះបញ្ចាំង​តាម​រយៈ​សំពត់​​ឯក​​សណ្ឋាន​​ទាញ​​ឡើង​ឬកាត់ខ្លី ពាក់ស្រោមជើងយារធ្លាក់ និងលាបសក់ពណ៌ នាំមកនូវអារម្មណ៍​ប្លែក ទាន់សម័យ បើប្រៀបនឹងសិស្សសាលាជប៉ុនស្លូតបូត។ ទោះជាយ៉ាងណា ទំនោរនេះលែងពេញនិយមទៅ​ហើយ។

タカラジェンヌ (takarasienne ជាការរួមបញ្ចូលរវាង takarazuka និង parisienne)

The Takarazuka Revue គឺជាក្រុមល្ខោនស្រី ដែលនាំមកនូវបរិយាកាសថ្មីសម្រាប់ល្ខោន Kabuki ដើមឡើយមាន​តែ​សមាជិក​ប្រុស។ Takarasienne ជា​គោល​គំនិត​ពណ៌នា​ពី​ក្តី​ស្រលាញ់​ដែល​អ្នក​គាំទ្រ​មាន​ចំពោះ​សិល្បការិនី តាមលក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែក ខុសពីអ្វីដែលយើងមើលឃើញក្នុងពិភព Idol ។

MD (អក្សរកាត់របស់ MiniDisk)

ក្នុងឆ្នាំ ១៩៩២ ក្រុមហ៊ុន Sony ដាក់ចេញ MiniDisk ។ អំឡុងពេល ១០ ឆ្នាំ ក្រុមហ៊ុនបានព្យាយាមបញ្ចុះបញ្ចូលពិភព​លោក​ថា MiniDisk នេះជាអនាគត ប៉ុន្តែគ្មាននរណាម្នាក់ជឿនោះទេ។ មនុស្សជាច្រើនយល់ថាបច្ចេកវិទ្យានេះ​របស់ Sony មានតម្លៃថ្លៃពេក ខណៈពេលដែលអតិថិជនជាក្មេងជំទង់គិតថាគ្មានមូលហេតុ​អ្វីជំនួស CD ឬ Cassette ដោយ MiniDisk ឡើយ។ ក្រុម​ហ៊ុន Sony នៅតែបន្តយុទ្ធសាស្រ្តរបស់ខ្លួន ទោះបីជាមានពេលខ្លះហាក់ដូច​ជា​ក្រុម​ហ៊ុន​បរាជ័យ។ នៅពេលនោះ MP3 ត្រូវបានបង្កើតឡើង ហើយផ្លាស់ប្តូរវាសនារបស់ MiniDisk ។ គួរអោយ​ស្តាយ នៅ​ពេល​ដែល​បច្ចេក​វិទ្យា​រីក​ចម្រើន ចំនួនអ្នកប្រើប្រាស់ផលិតផល ក៏ដូចជាទីផ្សារក៏ធ្លាក់ចុះផងដែរ។

スッチー (succhi ៖ អក្សរកាត់នៃ suchuadesu ៖ អ្នកបម្រើលើយន្តហោះ)

នៅពេលដែល JAL ត្រូវបានបង្កើតឡើង នេះជា​ក្រុមហ៊ុន​អាកាសចរណ៍ក្រោយសង្គ្រាមដំបូងរបស់ជប៉ុន។ ឯកសណ្ឋាន​របស់​អ្នក​បម្រើ​លើ​យន្តហោះ JAL បានក្លាយជានិមិត្តរូបនៃភាពទំនើបនៅប្រទេសជប៉ុន។ អ្នកបម្រើការលើយន្តហោះជាមួយនឹងការយកចិត្តទុកដាក់ ស្អាតបាត និងសេវាកម្មជំនាញទាក់ទាញអារម្មណ៍របស់មនុស្សជាច្រើន បាន​ក្លាយ​ជា​អាជីព​ដែល​អ្នក​រាល់​គ្នា​ប្រាថ្នាចង់ធ្វើនៅចុងទសវត្សរ៍ទី ៩០ ។

ពាក្យមួយចំនួនផ្សេងទៀត៖

 伝言ダイヤル (dengon dial): បង្វិលលេខដើម្បីទូរស័ព្ទ

 プラズマディスプレイ (អេក្រង់ plasma)

 プロフ (purofu; អក្សរកាត់របស់ profile)

 携番 (keiban; អក្សរកាត់របស់ keitai bango ៖ ទូរស័ព្ទដៃ)

 企業戦士 (kigyosenshi ៖ សំដៅលើអ្នកតស៊ូដើម្បីសហគ្រាស)

និងពាក្យជាច្រើនផ្សេងទៀត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: