ផ្លាកសញ្ញានៅជប៉ុនមិនត្រឹម​តែបង្កការចាប់អារម្មណ៍ ថែម​ទាំង​បំភ័យ​​អ្នក​​ធ្វើ​​ដំណើរ​​ទៀត​ផង

ផ្លាកសញ្ញានេះដាក់នៅទីក្រុង Izu, Shizuoka ជាមួយនឹងការរចនាគួរឱ្យខ្លាច ប៉ុន្តែហេតុ​អ្វីបានជាគិតឃើញគំនិតបែបនេះ?

មនុស្សជាច្រើនពេលឃើញផ្លាកសញ្ញានេះគិត​ថា​នោះគឺជារូបភាព Yokai (បិសាច)។ នៅប្រទេសជប៉ុនផ្លាកសញ្ញាមានរូប Yokai មិនមែនជារឿងចម្លែកនោះទេ។ នៅកន្លែងជាច្រើនថែមទាំងមានរូប Oni (អារក្ស) ឬ Kappa ។ ទោះជាយ៉ាងណា ផ្លាកសញ្ញាខាងលើមិននិយាយពី Yokai ក្នុងរឿងបុរាណជប៉ុនឡើយ។ មើលទៅដូចមនុស្សចាស់កាន់​ឈើ​ច្រត់ ប៉ុន្តែរូបរាងមើលទៅគួរឱ្យខ្លាច មនុស្សជាច្រើនថែមទាំងនិយាយថា “មិនខុសពីខ្មោចមកពីពិភពមួយ​ទៀត” ឡើយ។


តើអត្តន័យពិតនៃផ្លាកសញ្ញានេះជាអ្វី?

J-Cast News បាននិយាយជាមួយសមាជិកគណៈកម្មាធិការសុខុមាលភាពសង្គម Yasutake ដែលជាអង្គការមូល​ដ្ឋាន​ផ្តួច​ផ្តើម​ផ្លាក​សញ្ញា​ខាង​លើ។ បុគ្គល​ម្នាក់​នោះបានពន្យល់ថា ការ​រចនា​នេះ​ពិត​ជាសំដៅលើមនុស្សចាស់ម្នាក់ ហើយពួកគេមាន​ចេតនា​ធ្វើឱ្យវាគួរឱ្យខ្លាច ដើម្បីឱ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ និង​ពិភាក្សា​អំពី​រឿង​នេះ។ គោល​​បំណង​​ផ្លាក​​សញ្ញា​ចង់​អោយ​ប្រជាជន​នៅទីក្រុង Izu បើកបរ​យឺតៗ និង​ប្រុង​ប្រយ័ត្ន​ចំពោះមនុស្ស​ចាស់​ពេល​ឆ្លង​​​កាត់​​​ផ្លូវ។

ប្រសិនបើអ្នកចង់មើលឃើញផ្លាកសញ្ញាចម្លែកនេះដោយផ្ទាល់ភ្នែក សូមមកដល់ទីក្រុង Izu នៅ Shizuoka ។ ទីនេះជា​តំបន់​ទេសចរណ៍​ទាក់ទាញ​ ជាមួយនឹងកន្លែងមានទេសភាពស្អាតដូចជាប្រាសាទ Shuzen-ji ដែលមានប្រវត្តិតាំង​​ពី​ទសវត្សរ៍​ឆ្នាំ ៨០០ ឬ​អណ្តូង​រ៉ែមាស Toi ជាអណ្តូងរ៉ែមាសដែលផលិតបានច្រើនជាងគេទី ២ នៅប្រទេស​ជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: