កូនកំលោះកូនប្រមុំ Fan Sega រៀបចំពិធីមង្គលការកុម្ម៉ង់នំ Sega Genesis ថែមទាំងទទួលបានការជូនពរពីក្រុមហ៊ុនទៀតផង

អ្នក​ប្រហែល​ជា​មិន​ជឿ​ទេ ប៉ុន្តែក្នុងរូបថតនេះគឺជានំអាពាហ៍ពិពាហ៍។ នេះជានំខេកដែលអ្នកប្រើ Twitter ជប៉ុន​ @NAGASE_FC3S បានឃើញក្នុងពិធីមង្គលការមិត្តរបស់គាត់។ មិនមែននំ​ខេកអាពាហ៍ពិពាហ៍​ពណ៌​ស​ធម្មតានោះ​ទេ គូស្វាមី​​ភរិយា​​មួយ​គូ​នេះ​បាន​​ជ្រើសរើស​នំខេក​​ពណ៌​ខ្មៅ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ពិសេស​របស់​ពួក​គេ​ចំពោះ Sega ។

ប្រសិនបើអ្នករស់នៅក្នុងសម័យកាលដែលក្រាហ្វិកពហុកោណ ចំណែកដៃកាន់ឧបករណ៍បញ្ជាជារឿងធម្មតាក្នុងឧស្សាហកម្ម​ហ្គេម​វីដេអូ ប្រហែលជាអ្នកយល់ថាប្លែកចំពោះគំនិតរចនានំខេកនេះ។ ទោះជាយ៉ាងណា ប្រសិនបើអ្នក​រស់​នៅ​ក្នុង​សម័យ “សង្រ្គាមកុងសូល ១៦ ប៊ីត” អ្នកប្រាកដជាស្គាល់នំខេកដែលមានរូបរាង Mega Drive ម៉ាសុីនហ្គេម​​របស់ Sega (ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Genesis នៅទីផ្សារអាមេរិកខាងជើង)។ 

តាមពិតទៅ ដោយសារ​តែ​កូន​ក្រមុំ​កូន​កំលោះ​ជា​អ្នក​គាំទ្រ​ Sega ។ មិនត្រឹម​តែបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ថែមទាំងសម្រាប់ក្រុមហ៊ុនហ្គេមនេះផងដែរ ពួកគេបានយល់ព្រមកក់ទិញនំខេកអាពាហ៍​ពិពាហ៍ Mega Drive ។ មិន​ត្រឹម​​តែ​ធ្វើ​ត្រាប់​តាម​រូបរាងប៉ុណ្ណោះទេ ថែមទាំងបន្ថែមឈុតឌីស CD-ROM Mega CD (ឬគេហៅថា CD Sega) និងឧបករណ៍គ្រឿងកុំព្យូទ័រ ៣២X ពង្រឹងផ្នែករឹង អ្នកគាំទ្រមួយចំនួនហៅប្រព័ន្ធនេះថា “Tower of Power” របស់ Sega ។

ប្រសិនបើអ្នកក្រឡេកមើលឱ្យជិត អ្នកអាចមើលឃើញយ៉ាងច្បាស់ចំណុចលម្អិតដូចជារន្ធដោតកាស គ្រាប់រំកិលបញ្ជា​សំឡេង​ជា​ដើម។

ដូចនៅប្រទេសដទៃទៀតដែរ ​ក្នុង​ពិធី​មង្គលការ​កូន​កំលោះកូនក្រមុំ​កាត់​នំ​ជាមួយ​គ្នា។ សកម្មភាពនេះនៅជប៉ុនគេហៅថា ケーキ入刀 ។ ប៉ុន្តែដើម្បីស្របតាមនំខេកពិសេស កូនកំលោះកូនក្រមុំមិនកាត់នំនោះទេ ប៉ុន្តែ​ដាក់ “ហ្គេម​ចូល​ម៉ាសុីន” ។

យ៉ាងណាពរជ័យដែលធំបំផុតសម្រាប់គូស្វាមីភរិយាស្ថិតលើ Comment នៃការបង្ហោះរបស់ @NAGASE_FC3S ដោយ Sega ជា​មួយ​នឹង​សារ “Omedetou gozaimasu” (សូមអបអរសាទរ) ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: