ដំណឹងល្អ៖ ជប៉ុនបើកទទួលភ្ញៀវទេសចរណ៍លក្ខណៈបុគ្គល និង​ការ​លើក​ទឹក​ចិត្តដំណើរកំសាន្តជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍

នេះ​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ក្នុងស្រុកផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅទីក្រុងញូវយ៉ក បានថ្លែងសុន្ទរកថានៅ UN ទាក់ទងនឹងការបង្កើត​ថ្មី​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ។ មុននោះមានការព្យាករណ៍ថា លោក Kishida ​ឆ្លៀត​ឱកាស​នេះប្រកាស​ជា​ផ្លូវការ​ចំពោះ​ការ​​បើក​​ឱ្យ​​ភ្ញៀវ​​ទេស​ចរណ៍បរទេសលក្ខណៈ​បុគ្គល ហើយការព្យាករណ៍នេះត្រឹម​ត្រូវទាំងស្រុង។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Kishida បានប្រកាសថា ជប៉ុននឹងលុបចោលដែនកំណត់ប្រចាំថ្ងៃទាំងស្រុង​លើ​ចំនួន​ភ្ញៀវ​អន្តរ​ជាតិ​ដែលចូលប្រទេសជប៉ុន លុបចោលការហាមឃាត់ចំពោះអ្នកដំណើរលក្ខណៈបុគ្គល និង​លុប​ចោល​តម្រូវ​ការ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​មកពី​បណ្តាប្រទេសលើកលែងជំងឺរាតត្បាត។ ការផ្លាស់ប្តូរទាំងអស់នេះនឹង​ចូល​ជា​ធរមាន​នៅថ្ងៃអង្គារ ទី ១១ ខែតុលាខាងមុខ។

លោក Kishida ក៏បានអោយដឹងថា កម្មវិធីបញ្ចុះតម្លៃ/ការបង្វិលសងសម្រាប់ការធ្វើដំណើរក្នុងស្រុក ក៏ដូចជាប័ណ្ណបញ្ចុះតម្លៃសម្រាប់​កម្មវិធី​កម្សាន្តនឹងត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃតែមួយផងដែរ។ ព័ត៌មានលម្អិតបន្ថែមនឹង​ចេញ​ផ្សាយ​នៅ​ចុង​ខែ​នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: