CEO សាជីវកម្មប្រេងជប៉ុនលាលែងពីតំណែងក្រោយពេលបែកធ្លាយរឿងអាស្រូវរំលោភផ្លូវភេទ
នៅថ្ងៃទី ២១ ខែកញ្ញា សាជីវកម្មប្រេងយក្សជប៉ុន Eneos Holdings បានបញ្ជាក់ជាផ្លូវការចំពោះការសម្រេចចិត្តលាលែងពីតំណែងភ្លាមៗក្នុងខែសីហា ឆ្នាំ ២០២២ របស់ប្រធាន និងនាយកប្រតិបត្តិលោក Tsutomu Sugimori បន្ទាប់ពីករណីរឿងអាស្រូវផ្លូវភេទ។
កាលពីថ្ងៃទី ១២ ខែសីហា សាជីវកម្មប្រេងយក្ស Eneos Holdings (ជប៉ុន) បានអោយដឹង CEO ដែលកំពុងកាន់តំណែង លោក Tsutomu Sugimori បានសម្រេចចិត្តលាលែងពីតំណែងភ្លាមៗ ដោយសារតែ “ហេតុផលផ្ទាល់ខ្លួន” ។ ព័ត៌មានលម្អិតមិនត្រូវបានបង្ហើបរហូតដល់ថ្ងៃទី ២១ ខែកញ្ញា។
អាស្រ័យហេតុនេះ សេចក្តីប្រកាសរបស់ Eneos បានអោយដឹងថា អតីតនាយកប្រតិបត្តិលោក Tsutomu Sugimori មានអាកប្បកិរិយាមិនសមរម្យ ផ្ទុយនឹងតម្លៃសិទ្ធិមនុស្សដែលសាជីវកម្មបានដាក់ជា “អាទិភាពដាច់ខាត” ។
បើតាមទស្សនាវដ្ដី Shukan Shincho កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ លោក Sugimori បានចាប់រំលោភ និងបង្ខំថើបបុគ្គលស្រីហាងបារនៅខេត្ត Okinawa ។ ជនរងគ្រោះរងរបួសអំឡុងពេលព្យាយាមប្រឆាំង។
យោងទៅតាម Eneos សាជីវកម្មសម្រេចមិនប្រកាសជាសាធារណៈរហូតមកដល់ពេលនេះ ដើម្បីការពារសិទ្ធិឯកជនរបស់ជនរងគ្រោះ។
តាំងពីឆ្នាំ ២០១៧ ចលនាសង្គម #MeToo បានរំដោះជនរងគ្រោះករណីអំពើហិង្សាផ្លូវភេទជាច្រើនជុំវិញពិភពលោក។ ទោះជាយ៉ាងណា នៅជប៉ុនចលនានេះមិនខ្លាំងក្លាដូចនៅប្រទេសដទៃទៀតឡើយ។
ឧទាហរណ៍ថ្មីៗនេះ អតីតទាហានស្រីនៃកងកម្លាំងស្វ័យការពារជប៉ុនបានចោទប្រកាន់ជាសាធារណៈចំពោះករណីរំលោភផ្លូវភេទលើជនរងគ្រោះផ្ទាល់អំឡុងពេលហ្វឹកហាត់នៅឆ្នាំ ២០២១ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានបន្តស៊ើបអង្កេត បំភ្លឺ និងពិចារណាលើករណីស្រដៀងគ្នាជាច្រើនទៀតក្រោយពេលលាតត្រដាង។
ប្រភព៖ Skydoor