ប្រភេទផ្លែឈើជប៉ុនទាំង ១០ ដែលមានតម្លៃថ្លៃ​ជាង​គេ​នៅ​លើ​ពិភព​លោក

ផ្លែឈើថ្លៃៗជាច្រើនប្រភេទមានប្រភពមកពីប្រទេសជប៉ុន ជាមួយនឹងតម្លៃរាប់ម៉ឺនដុល្លារមួយចំណិតដូច​ជា​ផ្លែ​ឪឡឹក ឬ​​ស្វាយ។ ជា​ការ​ពិត​ណាស់ “ផ្លែ​ឈើ​ថ្លៃជាងមាស” ទៅទៀត។

ផ្លែឈើជាចំណែកសំខាន់នៃរបបអាហារប្រចាំថ្ងៃ សម្បូរទៅដោយសារធាតុចិញ្ចឹម និងថាមពលសម្រាប់មនុស្ស។ យើង​អាច​ញ៉ាំ​ផ្លែ​ឈើ​ដោយ​ផ្ទាល់ ក្រឡុកធ្វើទឹកផ្លែឈើ ចាហួយ ឬយកទៅធ្វើជាដំណាប់។ ទោះជាយ៉ាងណា ដោយសារប្រភេទ​មួយ​ចំនួន​កម្រ កម្រិតអាហារូបត្ថម្ភខ្ពស់ ដូច្នេះទើបផ្លែឈើមួយចំនួនមានតម្លៃថ្លៃ។ តោះចូរក្រឡេកមកមើល​កំពូលផ្លែឈើថ្លៃទាំង ១០ ខាងក្រោម៖

ប៉ោម Sekai-Ichi

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 1.

ផ្លែប៉ោម Sekai-Ichi មានប្រភពមកពីជប៉ុន ត្រូវគេចាត់ទុកជាពូជផ្លែប៉ោមដែលធំបំផុត ជាមួយនឹងពណ៌ផ្កា​ឈូក ឬ​ពេល​ខ្លះ​ពណ៌​ក្រហម។ រដូវផ្លែប៉ោម Sekai-Ichi មានរយៈពេលពីដើមរដូវស្លឹកឈើជ្រុះដល់ដើមរដូវរងា ដោយ​ផ្លែ​ប៉ោម​​​ស្តង់​ដារ​នីមួយៗមានបរិមាត្រពី ៣០ ទៅ ៤៦ សង់ទីម៉ែត្រ និងទម្ងន់ជិត ១ គីឡូក្រាម។

ដោយសារតែបរិមាណច្រើន ដូច្នេះផ្លែប៉ោមទាំងនេះដាំក្នុងបរិមាណមានកំណត់ មានន័យថាកសិករមិនអាចដាំបាន​ច្រើន​នោះ​ទេ។ ដូច្នេះ​ហើយ​ផ្លែ​ប៉ោម​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​​ប្រហែល ២១ ដុល្លារ​ក្នុង​មួយ​ផ្លែ។

Sembikiya Cherry

Sembikiya Cherry ត្រូវបានណែនាំដោយហាងផ្លែឈើចំណាស់ជាងគេនៅប្រទេសជប៉ុន។ យើងអាចធ្វើជាភេសជ្ជៈស្រស់ នំ pudding ជា​ដើម។

ផ្លែឈើប្រភេទនេះត្រូវបានដាំ និងថែទាំយ៉ាងយកចិត្តទុកដាក់ក្នុងផ្ទះកញ្ចក់តូច។ Sembikiya Cherry ត្រូវបំពេញតាមតម្រូវការទំហំ ពណ៌ និងគុណភាពមុនពេលដាក់លក់នៅលើទីផ្សារ។ ហើយប្រភេទផ្លែឈើនេះ​មាន​តម្លៃ​ដល់​ទៅ ១៦០ ដុល្លារ​ក្នុង​​មួយ​​ប្រអប់។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 2.

ក្រូច Dekopon 

ផ្លែក្រូច Dekopon ជាប្រភេទផ្លែឈើធំ មួយផ្លែៗអាចមានទម្ងន់ដល់ទៅ ០,៥ គីឡូក្រាម។ ពេលខ្លះគេថែមទាំងហៅ​ថា​ក្រូច Sumo ដោយ​សារ​តែ​រូបរាង​ពិសេស​របស់វាស្រដៀងក្បាច់គុនបុរាណជប៉ុន។

ប្រភេទផ្លែឈើនេះមាន​រសជាតិ​ផ្អែម ងាយ​បក និងមិនមានគ្រាប់។ ផ្លែឈើនេះជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តផ្អែម ប៉ុន្តែចង់ថែរាង។ ក្រូច Dekopon ក៏ត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ផងដែរ ដូចជាសីតុណ្ហភាពត្រូវ​ត្រួត​ពិនិត្យ​​ជា​និច្ច។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 3.

បន្ទាប់មកវាត្រូវបានរក្សាទុកទុករហូតដល់ ៤០ ថ្ងៃ ដើម្បីកាត់បន្ថយជាតិស្ករ និងជូរ។ ក្រូច Dekopon មានតម្លៃ ៨០ ដុល្លារ​ក្នុង​មួយ​ផ្លែ ដែល​ថ្លៃ​ជាង​ផ្លែ​ក្រូច​ផ្សេង​ទៀត។

ស្ត្រប៊េរី Sembikiya

ផ្លែស្ត្រប៊េរី Sembikiya មានរសជាតិផ្អែម និងពណ៌ក្រហមស្រស់ស្អាត។ ផ្លែឈើប្រភេទនេះមានតម្លៃ ៨៥ ដុល្លារ​​ក្នុង​មួយ​​ប្រអប់។ ប្រភេទស្រ្តប៊េរីនេះមានលក់ក្នុងរយៈពេលកំណត់ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​កម្រ​។

អំឡុងពេលដាំក៏មានភាពស្មុគ្រស្មាញផងដែរ ព្រោះផ្លែស្ត្រប៊េរីត្រូវបានរក្សាមិនអោយប៉ះដី។ ក្រៅពីនេះ លក្ខខណ្ឌដទៃ​ទៀត​ក៏​ត្រូវ​បាន​ធានាដើម្បីឱ្យផ្លែស្ត្រប៊េរីនីមួយៗមានអនាម័យ រលោង និងពណ៌ស្មើ។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 4.

ស្រ្តប៊េរីស

ផ្លែឈើនេះមានពណ៌ប្លែក មានពណ៌សទាំងខាងក្រៅ និងខាងក្នុង។ គេហៅម្យ៉ាងទៀតថា “ក្លិននៃស្នេហាដំបូង” ក្នុង​ភាសា​ជប៉ុន​ដែល​គេចាត់ទុកជាផ្លែស្រ្តប៊េរីមានតម្លៃបំផុតនៅជប៉ុន។ ស្ត្រប៊េរីនេះមានតម្លៃប្រហែល ១០ ដុល្លារមួយ​ផ្លែ ជាផ្លែឈើមួយប្រភេទដែលមានតម្លៃថ្លៃបំផុតលើពិភពលោក។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 5.

មូលហេតុ​ដែលថ្លៃបែបនេះ ដោយសារតែ​មិនសូវមាន​កសិករ​ហ៊ាន​វិនិយោគប្រភេទស្ត្រប៊េរីទាំងនេះ។ អត្រាចេញផ្លែ​ស្រ្តប៊េរី​ស​មាន​កម្រិត​ទាប​ណាស់។

ទំពាំងបាយជូរ Ruby Roman ជប៉ុន

ជាមួយនឹងតម្លៃ ៤៥០ ដុល្លារក្នុងមួយចង្កោម ជាក់ស្តែងទំពាំងបាយជូរទាំងនេះមានតម្លៃថ្លៃណាស់។ តម្លៃថ្លៃព្រោះ​តែ​កម្រ មានត្រឹម ២៤.០០០ ចង្កោមត្រូវបានប្រមូលផលក្នុងមួយឆ្នាំ ហើយលក់ទៅកាន់ទីផ្សារជាច្រើននៅទូទាំងប្រទេសជប៉ុន។ ផ្លែទំពាំងបាយជូទាំងនេះមានរសជាតិផ្អែមខ្លាំង ស្ទើរតែមិនមានរសជាតិជូរ។

ទំហំផ្លែទំពាំង​បាយ​ជូរ Ruby មិនតូចនោះទេ មួយផ្លែៗមានទំហំធំស្មើកូនបាល់លើតុ។ ទំពាំងបាយជូរមួយចង្កោមៗត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីបំពេញតាមស្តង់ដារទីផ្សារ និងត្រូវបានបែងចែកជា ៣ ប្រភេទ៖ superior, special និង premium ។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 6.

ឪឡឹករាងការ៉េ

ឪឡឹករាងការ៉េជាប្រភេទផ្លែឈើប្រណិតជាងគេលើពិភពលោក។ ឪឡឹក​មាន​រាងគូបប្លែកៗពីគ្នា ដែលត្រូវបានគេដាំក្នុងប្រអប់ជួយរក្សារូបរាង។ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលដឹងថាមិនមែនកសិកររកឃើញ ប៉ុន្តែជាអ្នករចនាក្រាហ្វិក​ឈ្មោះ Tomoyuki Ono បានបង្កើតរូបរាងផ្លែឈើចម្លែកនេះក្នុងឆ្នាំ ១៩៧៨ ។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 7.

Tomoyuki Ono បានណែនាំឪឡឹកទាំងនេះក្នុងបន្ទប់ដាក់តាំងនៅ Tokyo និងដាំ​ទៅ​ជា​រាង​ការ៉េ ដែលអនុញ្ញាត​ឱ្យ​ការ​ដឹក​ជញ្ជូន កាត់ និងរក្សាទុកមានភាពងាយស្រួល។ ដោយសារតែរូបរាងពិសេស ឪឡឹកទាំងនេះមានតម្លៃថ្លៃខ្លាំង ជាមួយនឹងតម្លៃរហូតដល់ ៨០០ ដុល្លារក្នុងមួយផ្លែ។

ស្វាយក្រហម Taiyo No Tamago

ស្វាយក្រហម Taiyo No Tamago ឬគេហៅថា “ស៊ុតរបស់ព្រះអាទិត្យ” ត្រូវបានគេដាំនៅ Miyazaki ប្រទេសជប៉ុនក្នុង​តម្លៃ​រហូត​ដល់ ២០០០ ដុល្លារក្នុងមួយចំណិត។ ប្រភេទផ្លែឈើនេះមានជាតិ​ស្ករ​ខ្ពស់ជាមួយនឹងពណ៌ស្រស់ស្អាត។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 8.

ស្វាយមួយចំនួនមានពណ៌ទឹកក្រូច ក្រហម ឬពណ៌ស្វាយ។ សំបកទន់អាចបរិភោគបាន មានរសជាតិផ្អែមដូចស្ករគ្រាប់។

ឪឡឹក Densuke

ឪឡឹកដ៏ល្បីលើពិភពលោកនេះត្រូវបានគេដាំផ្តាច់មុខនៅ Hokkaido ។ ឪឡឹក Densuke ពិបាកដាំខ្លាំងណាស់ កសិករ​​មួយ​​ចំនួន​​តូចដាំ​ក្នុង​បរិមាណ​មាន​កំណត់​ក្នុង​មួយ​រដូវ។ ដោយសារតែកម្រឪឡឹក​អាច​លក់​បាន​ជាង ៦០០០ ដុល្លារ​​ក្នុង​​មួយ​​ចំណិត។ 

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 9.

ផ្លែឪឡឹកនេះ​មាន​រសជាតិ​ផ្អែម ហើយ​មាន​គ្រាប់​តិច​បើ​ធៀប​នឹង​ពូជផ្សេងទៀត។ ថ្វីត្បិតតែកម្រ ផ្លែឈើនេះមិនត្រឹម​តែដាក់លក់នៅជប៉ុន ថែមទាំងមានលក់នៅលើទីផ្សារប្រទេសកាណាដាផងដែរ។

ត្រសក់ស្រូវ Yubari King

ចំណាត់ថ្នាក់ផ្លែឈើដែលថ្លៃបំផុតលើពិភពលោកបានទៅលើត្រសក់ស្រូវ Yubari King ជាមួយនឹងចំណិតផ្លែត្រសក់​ស្រូវ​មាន​តម្លៃ​ជាង ៤៥.០០០ ដុល្លារ។ ផ្លែត្រសក់ស្រូវទាំងនេះដាំផ្តាច់មុខលើដីភ្នំភ្លើងដែលសម្បូរសារធាតុចិញ្ចឹមនៅ Yubari ប្រទេស​ជប៉ុន។ ត្រូវចំណាយពេលជាង ១០០ ថ្ងៃទើបអាចប្រមូលផល ម្យ៉ាងកសិករត្រូវម៉ាស្សាអោយវារាល់ថ្ងៃ​ដើម្បី​បង្កើត​លំនាំ​ជុំវិញផ្លែត្រសក់ស្រូវ។

 10 loại trái cây đến từ Nhật Bản đắt bậc nhất thế giới, có loại giá tới chục nghìn USD - Ảnh 10.

កសិករថែមទាំងត្រូវពាក់មួកអោយត្រសក់ស្រូវដើម្បីការពារកម្តៅថ្ងៃ។ ហេតុ​ដូច្នេះផ្លែត្រសក់ស្រូវផ្អែម ក្រអូបឈ្ងុយ ជា​មួយ​នឹង​រស​ជាតិ​ហិរ​ពិសេស។ ដោយសារតែកត្តាទាំងនេះ ត្រសក់ស្រូវ Yubari ត្រូវគេចាត់ទុកជាតំណាងឋានៈក្នុងសង្គម​ផង​ដែរ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: