ភោជនីយដ្ឋានពិសេសប្លែកភ្នែកមើលទៅដូចជារូងភ្នំក្រោមដីនៅប្រទេសជប៉ុន
មើលពីលើចុះក្រោម ស្ថាបត្យកម្មភោជនីយដ្ឋានទាំងមូលពិតជាពិសេស ដូចជារូងភ្នំប្លែកភ្នែក។
ភោជនីយដ្ឋានមើលទៅដូចជាត្រូវស្ថាបត្យករ Junya Ishigami លាក់ក្រោមដី។ រូបភាព៖ DEZEEN
ភោជនីយដ្ឋាននេះនៅទីក្រុង Ube ខេត្ត Yamaguchi ប្រទេសជប៉ុន ទីនេះថែមទាំងជាកន្លែងស្នាក់នៅរបស់ចុងភៅជនជាតិជប៉ុន Motonori Hirata ដែលជាមិត្តចាស់របស់ស្ថាបត្យករ Junya Ishigami ។
យោងតាមទស្សនាវដ្ដី Dezeen ភោជនីយដ្ឋានត្រូវបានស្ថាបត្យករ Ishigami រចនាឡើងស្រដៀងសួនវង្វេងជាមួយនឹងបរិយាកាសរូងភ្នំ បំបែកដោយប្រហោងមូលធំ និងសសររាងថ្មដា។
ស្ថាបត្យកម្មចម្លែកនេះត្រូវបានបង្កើតឡើងតាមរយៈការចាក់បេតុងចូលទៅក្នុងរន្ធដែលបានជីក។ បន្ទាប់ពីបេតុងរឹង ដីនៅជុំវិញត្រូវបានយកចេញ ដើម្បីបង្កើតជារូបរាងមិនធម្មតានេះ។
ស្ថាបត្យកររក្សាស្រទាប់ដីគ្របលើជញ្ជាំងអាគារ។ រូបភាព៖ DEZEEN
តាមការរចនាដំបូងរបស់ស្ថាបត្យករ Ishigami ភក់ត្រូវបានលាងសម្អាតចេញពីបេតុង បន្ទាប់ពីសំណង់ទាំងមូលជីករួចរាល់។ ទោះជាយ៉ាងណា នៅពេលមើលឃើញស្រទាប់ដីលើអគារ លោកបានសម្រេចចិត្តទុកស្រទាប់ខាងក្រៅ បង្កើតបរិយាកាសដូចជារូងភ្នំធម្មជាតិ។
វិធីសាស្រ្តសាងសង់ដ៏ពិសេសនេះបានបង្កើតទេសភាពទាំងមូលដូចនៅក្រោមដី លាក់កំបាំង និងស្ថាបត្យកម្មភោជនីយដ្ឋានមានភាពរឹងមាំ យូរអង្វែង ដូចជាវានៅទីនេះយូរយារណាស់មកហើយ។
ភោជនីយដ្ឋានត្រូវបានសាងសង់ដោយចាក់បេតុងចូលទៅក្នុងរន្ធលើផ្ទៃដី។ រូបភាព៖ DEZEEN
នៅលើដំបូលភោជនីយដ្ឋានលាបពណ៌សមើលទៅដូចជាស្នាមប្រហោងចម្លែកលើផ្ទៃដី។ ថ្នាំលាបភ្លឺចាំងផ្ទុយនឹងពណ៌បៃតងនៃដើមឈើជុំវិញ។
ទីតាំងភោជនីយដ្ឋាននៅខាងជើង ចំណែកកន្លែងរស់នៅស្ថិតនៅខាងត្បូង។ ប្រហោងត្រូវបានបិទជិតដោយកញ្ចក់ បង្កើតបរិយកាសបើកចំហរ និងកន្លែងសមរម្យសម្រាប់ការរស់នៅ។
នៅពេលដែលភោជនីយដ្ឋានបិទទ្វារ កន្លែងទទួលទានអាហារក្លាយជាបន្ទប់គ្រួសារធំទូលាយ។
ដីនៅជុំវិញប្លុកបេតុងត្រូវបានយកចេញដើម្បីបង្កើតស្ថាបត្យកម្មរូងភ្នំ។ រូបភាព៖ DEZEEN
អគារនេះបែងចែកជាពីរកន្លែងគឺភោជនីយដ្ឋាន និងកន្លែងរស់នៅ។ រូបភាព៖ DEZEEN
មើលពីខាងលើ អគារនេះមើលទៅដូចជាប្រហោងចម្លែក ប៉ុន្តែទាក់ទាញភ្នែក។ រូបភាព៖ DEZEEN
កន្លែងទទួលភ្ញៀវ។ រូបភាព៖ DEZEEN
កញ្ចក់ប្រើសម្រាប់បិទបាំងបរិយាកាសរស់នៅ។ រូបភាព៖ DEZEEN
ប្រភព៖ Skydoor