អ្នកប្រើបណ្តាញសង្គមជប៉ុនភ្ញាក់ផ្អើលនឹងមូលហេតុផ្លាកសញ្ញាឡានក្រុងក្រឡាប់ដោយសារទប់ទល់នឹងព្យុះមិនមែនមកពីខ្យល់បក់ខ្លាំងឡើយ
ថ្មីៗនេះជប៉ុនទទួលរងព្យុះធំ ក្នុងស្ថានភាពព្យុះភ្លៀងបែបនេះ បើមើលឃើញផ្លាកសញ្ញារថយន្តក្រុងរលំធ្លាក់តាមដងផ្លូវគ្មានអ្វីចម្លែកទេ។ ប៉ុន្តែរូបភាពផ្លាកសញ្ញារថយន្តក្រុងដែលទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើបណ្តាញសង្គម ដោយសារតែប្រតិបត្តិកររថយន្តក្រុងបាននិយាយថា ពួកគេមានចេតនាដកផ្លាកសញ្ញានេះ ហើយដាក់លើដីដើម្បីទប់ទល់នឹងព្យុះ។
រូបថតត្រូវបានបង្ហោះដោយអ្នកប្រើ Twitter Manabu INOUE(@kasobus) ថតនៅ Shijo Kawaramachi ទីក្រុង Kyoto ។
ដើម្បីការពារតារាងព័ត៌មាននៅចំណតរថយន្តក្រុងរលំដោយសារខ្យល់បក់ខ្លាំងពេលមានព្យុះ ប្រតិបត្តិកររថយន្តក្រុងបានដកផ្លាកសញ្ញានេះចេញមុនព្យុះចូលមកដល់។ ពួកគេបិទក្រដាសជូនដំណឹងថា “ដើម្បីធានាសុវត្ថិភាពពេលព្យុះ ១៤ ជិតមកដល់ យើងនឹងដកផ្លាកសញ្ញាឡានក្រុងចុះមុន” ។ ទោះជាយ៉ាងណា មនុស្សជាច្រើនយល់ច្រឡំផ្លាកសញ្ញាត្រូវព្យុះធ្វើអោយរលំ ហើយស្នើអោយជួសជុល។
នៅខាងក្រោម Comment នៃការបង្ហោះខាងលើ មនុស្សមួយចំនួនដឹងរឿងនេះលើកដំបូង ហើយពួកគេគិតថាពិតជាល្អខ្លាំងណាស់។
ការដកផ្លាកសញ្ញារថយន្តក្រុងចេញមុននឹងព្យុះមកដល់ក៏មាននៅតាមខេត្តផ្សេងទៀតដែរ។
Sacchan