ត្រីកន្ទុយបី ២ ក្បាលត្រូវគេចោលក្នុងធុងសំរាម អ្នកប្រើ Twitter ជនជាតិជប៉ុនខឹងខ្លាំងនិយាយថា “បើចិញ្ចឹមមិនបាន សូមប្រគល់អោយម្ចាស់ហាងវិញ”
កាលពីពេលថ្មីៗនេះ បុគ្គលិកក្រុមហ៊ុន Twitter ម្នាក់ដែលមានឈ្មោះ @namastie បានបង្ហោះរូបភាពត្រីកន្ទុយបី ២ ក្បាលជាមួយនឹង Caption “បើចិញ្ចឹមមិនបាន កុំទៅចាប់ត្រីកន្ទុយបី” ។
បុគ្គលម្នាក់នេះក៏បានអោយដឹងដែរថាខ្លួនកំពុងកាន់ត្រី ២ ក្បាល ទោះបីជាវាខ្សោយ ប៉ុន្តែនៅមានជីវិត។
“ពេលទៅរើសត្រី បើចិញ្ចឹមមិនបាន ចូរប្រគល់ទៅអោយហាងវិញ” ។
ត្រីក៏ជាជីវិតមួយដែរ ទោះបីមិនដឹងនិយាយយ៉ាងណា ប៉ុន្តែខ្ញុំចង់សួរអ្នកដែលចោលត្រីនោះថា បើគ្រួសារប្រាប់ថាមិនត្រូវការអ្នក ហើយចោលក្នុងធុងសំរាម តើអ្នកមានអារម្មណ៍យ៉ាងណា? កាលពីតូច ខ្ញុំធ្លាប់រើសបានត្រីកន្ទុយបី អណ្តើក កូនមាន់ត្រូវគេបោះចោលក្នុងធុងសំរាម ពិតជាគួរអោយសោកស្តាយណាស់ដែលទម្លាប់យកជីវិតមកលេងសើចនៅតែបន្ត។
មិនដូចជាឆ្កែ ឬឆ្មានោះទេ ត្រីកន្ទុយបីមិនបង្ហាញអារម្មណ៍លើទឹកមុខ ដូច្នេះប្រហែលជាមនុស្សមួយចំនួនមិនមានអារម្មណ៍ថាខុសឆ្គងពេលបោះបង់ចោលពួកវា។ ទោះជាយ៉ាងណា នៅពេលដែលចាប់បាន ឬរើសបានសត្វ ត្រូវមានទំនួលខុសត្រូវការពារ និងចិញ្ចឹមផងដែរ។ ពេលស្រង់ត្រីកន្ទុយបីក្នុងពិធីបុណ្យរដូវក្តៅនៅជប៉ុន អ្នកមានជម្រើសមិនយកត្រីទៅវិញ។ ប្រសិនបើយល់ថាមិនអាចចិញ្ចឹមបាន គួរតែពិគ្រោះជាមួយអ្នកជំនាញ ឬម្ចាស់ហាង ដើម្បីស្វែងរកម្ចាស់ថ្មីអោយវា។
ម៉្យាងវិញទៀត ការប្រលេងត្រីចូលទន្លេ និងសមុទ្រអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក។
Sacchan