ការស្ទង់មតិបង្ហាញថា ៦០% ជនបរទេសធ្លាប់ត្រូវប៉ូលិសជប៉ុនសួរនាំ
ក្នុងចំណោមជនបរទេសចំនួន ២០០០ នាក់ចូលរួមការស្ទង់មតិដែលធ្វើឡើងដោយសមាគម Tokyo Bar មានប្រហែល ៦០% បានអោយដឹងថាធ្លាប់ត្រូវប៉ូលិសសួរនាំក្នុងអំឡុងពេល ៥ ឆ្នាំកន្លងមក ដែលភាគច្រើនជាជនជាតិអាហ្វ្រិក និងអាមេរិកឡាទីន។
យោងតាមរបាយការណ៍របស់សមាគមនៅថ្ងៃទី ៩ ខែកញ្ញា អ្នកដែលត្រូវប៉ូលិសសួរនាំបាននិយាយថាធ្លាប់ត្រូវប៉ូលិសធ្វើបែបនេះច្រើនដងមកហើយ។ អ្នកឆ្លើយតបមួយចំនួនបានបង្ហាញអារម្មណ៍អាក់អន់ចិត្តចំពោះសំណួរដែលប៉ូលីសជប៉ុនសួរពួកគេ ក៏ដូចជាអាកប្បកិរិយារបស់ប៉ូលីសនៅពេល “សាកសួរ” ពួកគេ។ ក្នុងរបាយការណ៍ស្តីពីកំណត់ត្រាជាតិសាសន៍ សមាគមបានសង្កត់ធ្ងន់ថា “ត្រូវកំណត់ការណែនាំដើម្បីបញ្ចប់ការរើសអើងដោយផ្អែកលើរូបរាង” ។
ការស្ទង់មតិក៏បានបង្ហាញផងដែរថា “កម្រិតសួរនាំ” មិនកាត់បន្ថយទាល់តែសោះ បើទោះជាភាសាជប៉ុនរបស់ជនបរទេសទាំងនេះល្អក៏ដោយ ឬពួកគេបានរស់នៅប្រទេសជប៉ុនរយៈពេលយូរមកហើយ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកនៅទីក្រុងតូក្យូ tweet នៅលើ Twitter ចំពោះករណីប៉ូលីសជប៉ុនសួរនាំប្រជាជនដោយផ្អែកលើរូបរាងរបស់ពួកគេ។ ចំពោះវិធានការបន្ទាប់ អគ្គស្នងការនគរបាលជាតិបានបញ្ជូនសំណើទៅកាន់នាយកដ្ឋាននគរបាលមូលដ្ឋាន ដោយណែនាំឱ្យជៀសវាងសកម្មភាពអាចត្រូវគេចាត់ទុកថារើសអើងជាតិសាសន៍។
ដោយផ្អែកលើលទ្ធផលស្ទង់មតិ អង្គការមានបំណងដាក់ទម្រង់មតិទៅក្រសួងពាក់ព័ន្ធ ដើម្បីជំរុញឱ្យពួកគេធ្វើសកម្មភាព។ គម្រោងនេះទទួលបានការឆ្លើយតបចំនួន ២០៩៤ តាមរយៈការស្ទង់មតិអនឡាញ ដែលធ្វើឡើងនៅចន្លោះខែមករា និងកុម្ភៈឆ្នាំនេះ។
Sacchan