ក្រុមស្រាវជ្រាវ AI ជប៉ុនបង្រៀនមនុស្សយន្តអោយដឹងថាពេលណា “សើចតិចៗ សើចខ្លាំង ឬមិនគួរសើច”

អ្នកជំនាញ AI ជប៉ុនកំពុងស្វែងរកវិធីបង្រៀនមនុស្សយន្ត AI អោយដឹងថាពេលណាត្រូវសើចតិចៗ សើចខ្លាំង ឬមិន​គួរ​សើច។

ជាទូទៅមនុស្សយន្តដែលបង្ហាញខ្លួនក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រដូចជា Jarvis របស់ Iron Man ឬ Kitt របស់ Knight Rider ។ នៅ​ពេល​ដែល AI ត្រូវបានអភិវឌ្ឍ មនុស្សយន្តជាច្រើនចាប់ផ្តើមចេះនិយាយរឿងកំប្លែង ប៉ុន្តែមិន​មែន​មាន​ន័យ​ថាមនុស្សយន្តមានទេពកោសល្យនោះទេ។

កាលពីសប្តាហ៍មុន ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូអះអាងថាបានបង្រៀនមនុស្សយន្តឱ្យចេះញញឹម។ ក្រុមបានអោយដឹងថា “ការបណ្តុះបណ្តាល AI ឱ្យចេះញញឹមមិនងាយស្រួលនោះទេ។ ប្រព័ន្ធត្រាប់តាមការសន្ទនាប្រចាំថ្ងៃនៅតែមានបញ្ហាមិនដឹងពេលណាមនុស្សយន្តគួរញញឹមឡើយ” ។ ជាមួយនឹងបច្ចេកវិទ្យាជឿនលឿន មនុស្សយន្តចេះសើចតិចៗ ឬសើចខ្លាំងត្រូវពេលត្រូវវេលា។ យល់អំពីសំណើចជួយអោយមនុស្សយន្តកាន់តែដូចមនុស្ស​ជាង​មុន។

រូបភាព៖ សាកលវិទ្យាល័យអូសាកា

មនុស្សយន្ត Erica ត្រូវបានបង្រៀនអោយចេះសើច 

វេជ្ជបណ្ឌិត Koji Inoue ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា AI នៃ​សាកលវិទ្យាល័យ Kyoto បាននិយាយថា “យើងគិត​ថា​មុខ​ងារ​សំខាន់​ក្នុង​ការសន្ទនា​របស់ AI គឺជាការយល់ចិត្ត” ។ ក្រុមរបស់លោកបានបង្រៀនមនុស្សយន្តដែលមានឈ្មោះ​ថា Erica ចេះកំប្លុកកំប្លែង ដោយសង្ឃឹមថានឹងធ្វើឱ្យការសន្ទនារវាងមនុស្សយន្ត និងមនុស្សកាន់តែមានលក្ខណៈ​ងាយ​ស្រួល។

Erica ជាមនុស្សយន្តទំនើបដែលត្រូវបានរចនាឡើងដោយអ្នកជំនាញពីររូប Hiroshi Ishiguro និង Kohei Ogawa ។ មនុស្សយន្តនេះអាចយល់ភាសាធម្មជាតិ មានសំឡេងរបស់មនុស្ស ចេះព្រិចភ្នែក និងធ្វើចលនាភ្នែកពេលស្តាប់ឮមនុស្ស​និយាយ។

លោកវេជ្ជបណ្ឌិត Inoue បានបន្ថែមថា “ជាការពិតណាស់ ការសន្ទនាមានលក្ខណៈចម្រុះ មិនមែនមានន័យថាឆ្លើយ​តប​យ៉ាង​ត្រឹម​ត្រូវ​នោះ​ទេ។ ដូច្នេះហើយ យើងបានសម្រេចអំពីរបៀបដែលមនុស្សយន្តអាចយល់ចិត្តមនុស្ស ដូចជាចែករំលែកសំណើចជាមួយពួកគេ ហើយសម្រេចចិត្តថាពេល​ណា​ត្រូវ​សើច ពេលណាមិនគួរសើច។ យើងបាន​រក​វិធី​បញ្ចូល​មុខ​ងារ​ទាំង ៣ នេះ ជាអ្វីដែលមិនអាចទៅរួចចំពោះ chatbot អត្តបទ” ។

អ្នកស្រាវជ្រាវបានកត់ត្រាការសន្ទនារវាងនិស្សិតប្រុសម្នាក់នៅសាកលវិទ្យាល័យ Kyoto និង Erica ។ ដូច្នេះពួកគេបានបង្កើតការសន្ទនាជាសំឡេងខ្លីចំនួន ៤ រវាងមនុស្ស និង Erica ។ ក្រោយមក ពួកគេវាយតម្លៃសំណើចថាជាការ​យល់​ចិត្ត ធម្ម​ជាតិ ដូច​មនុស្ស ឬ​សំណើច​តាមបែបយល់ដឹង។ 

ទោះជាយ៉ាងណា ការបង្រៀនមនុស្សយន្តអោយចេះកំប្លែងនៅតែមានចំណុចពិបាកច្រើន។ ថ្វីត្បិតតែមនុស្សយន្តដូចពិត ពួកវានៅតែមានគម្លាតជាក់លាក់។ អារម្មណ៍ពិតក្នុងការប្រាស្រ័យទាក់ទងបង្កបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះ​ក្បួន​ដោះ​ស្រាយ។

“យើងចំណាយពេលពី ១០ ទៅ ២០ ឆ្នាំដើម្បីអាចសន្ទនាធម្មតាជាមួយមនុស្សយន្តដូច Erica ។ សូម្បីតែឥឡូវនេះ មនុស្ស​យន្ត​ទំនើប​នេះ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​តាមបែបធម្មជាតិនោះទេ យ៉ាង​​ណា​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​នៅថ្ងៃណាមួយ អ្នកប្រើអាចទទួលបានអារម្មណ៍តាមរយៈសំណើចរបស់មនុស្ស​យន្ត” ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: