ជប៉ុនប្រឈមនឹងបញ្ហាចំនួនប្រជាជនឈានចូលអាយុ ១០០ ឆ្នាំកាន់តែច្រើនឡើង
នៅជប៉ុនចំនួនអ្នកមានវ័យ ១០០ ឆ្នាំកើនឡើង ៥ ដងក្នុងអំឡុងពេល ២ ទសវត្សរ៍កន្លងមក។ បញ្ហានេះធ្វើឱ្យរដ្ឋាភិបាលជួបបញ្ហាប្រឈមនានា ខណៈដែលចំនួនប្រជាជនចំណាស់កាន់តែលឿន។
យោងទៅតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានឱ្យដឹងថា សព្វថ្ងៃនេះប្រជាជនជប៉ុនចំនួន ៩០.៥២៦ នាក់មានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ ខណៈដែលចំនួនប្រជាជនប្រទេសនេះមាន ១២៥ លាននាក់ កើន ៥% បើធៀបនឹងឆ្នាំ ២០២១ និងជាង ៥ ដងបើធៀបនឹង ២ ទសវត្សរ៍មុន។ អ្នកដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសនេះឈ្មោះ Fusa Tatsumi លោកយាយអាយុ ១១៥ ឆ្នាំរស់នៅ Osaka ។
ទិន្នន័យនេះត្រូវបានចេញផ្សាយមុនទិវាមនុស្សចាស់ ឬគេហៅថា Keiro no Hi នៅថ្ងៃទី ១៩ ខែកញ្ញា។
នេះជាថ្ងៃបុណ្យជាតិដែលរំលឹកគុណចំពោះការរួមចំណែករបស់មនុស្សចាស់ក្នុងសង្គម ហើយក៏ជាឱកាសអបអរសាទរពួកគាត់មានអាយុយឺនយូរផងដែរ។ ក្នុងអំឡុងពេលនេះ ក្រៅពីរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈ កុមារត្រូវបានណែនាំឱ្យធ្វើអំណោយតូចៗសម្រាប់ជូនលោកយាយលោកតាដើម្បីបង្ហាញការគោរព។
រូបភាព៖ Reuters
លោកតា Masazo Nonaka អាយុ ១១៣ ឆ្នាំនៅកោះហុកកៃដូរហូតដល់លោកតាទទួលមរណភាពក្នុងឆ្នាំ ២០១៩ ។
ជប៉ុនកំពុងខំប្រឹងគ្រប់គ្រងចំនួនប្រជាជនមានវ័យចំណាស់កើនលឿនបំផុតលើពិភពលោក ខណៈដែលអត្រាកំណើតមានកម្រិតទាប។ ចំណុចនេះក៏បានរួមចំណែកដាក់បន្ទុកលើប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសផងដែរ។
ចំនួនមនុស្សចាស់នៅប្រទេសជប៉ុនត្រូវបានផ្គត់ផ្គង់អាហារគ្រប់គ្រាន់ និងប្រព័ន្ធសុខភាពងាយស្រួល។ ដូច្នេះប្រជាជននៅទីនេះមានអាយុចំណាស់ជាងគេទី ២ លើពិភពលោក ជាមធ្យមទាំងបុរស និងស្ត្រី ៨៥,០៣ បន្ទាប់ពីហុងកុងដែលមានអាយុជាមធ្យម ៨៥,២៩ ។
អ្នកដែលឈានចូលអាយុ ១០០ ឆ្នាំក្នុងប្រទេសនេះច្រើនតែទទួលបានពានប្រាក់ពីនាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា ចំនួនកើនឡើងយ៉ាងឆាប់រហ័សនេះបានធ្វើអោយរដ្ឋាភិបាលប្តូរទៅផ្តល់ពានរង្វាន់មានតម្លៃថោកជាង ដែលធ្វើពីលោហៈធម្មតា។
ប្រភព៖ Skydoor