ការដំឡើងឧបករណ៍បញ្ចេញសំឡេងក្នុងរថយន្តក្រុង​សម្រាប់​សិស្ស​បឋម​សិក្សា​នៅ Yamanashi

បន្ទាប់ពីករណីកុមារីម្នាក់ត្រូវទុកចោលលើឡានក្រុងនៅទីក្រុង Makinohara, Shizuoka សាលាមត្តេយ្យ Nirasaki Catholic Shirayuri នៅទីក្រុង Nirasaki ខេត្ត Yamanashi បានសម្រេចចិត្តដំឡើងកុងតាក់ដែលបញ្ចេញសំឡេងកញ្ចែនៅជិតច្រកចូល និងច្រកចេញឡានក្រុង។ នេះជាគំនិតផ្តួចផ្តើមរបស់អ្នកបើកបរ ដើម្បីជួយឱ្យជួយប្អូនៗអាច​ប្រកាស​អាសន្ន​ទៅ​ខាង​ក្រៅ​ពេល​ជាប់​ក្នុង​ឡាន។

ជាទូទៅ ប្រសិនបើចង់ប្រកាសទៅខាងក្រៅ ប្អូនៗត្រូវចូលទៅកន្លែងអ្នកបើកបរ ហើយព្យាយាមចុចកញ្ចែ ប៉ុន្តែកៅអីអ្នកបើកបរក្នុងរថយន្តក្រុងត្រូវបានរចនាឡើងធ្វើអោយពិបាក ដូច្នេះអ្នកបើកបរបានបង្កើតប្រព័ន្ធដែលផ្តល់ភាពងាយស្រួល។

បច្ចុប្បន្ន​កុងតាក់​ត្រូវ​បាន​ដំឡើង​នៅ​លើ​រថយន្ត​សាលា​ចំនួន​ ៣ ។ បន្ទាប់ពីបើកគម្រប និងចុចប៊ូតុង កុងតាក់នឹងបញ្ចេញសំឡេងរហូតដល់ត្រូវបានបិទ។ Yuzuru Koshimizu អាយុ ៧០ ឆ្នាំ ជាអ្នកបើកបរឡានក្រុង ហើយ​ក៏ជាអ្នកបង្កើតប្រព័ន្ធនេះបាននិយាយថា “ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាជិះ​​រថយន្ត​​ក្រុង​​ដោយ​ចិត្ត​ស្ងប់​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: