ខ្លាឃ្មុំ Ninja វាយប្រហារកសិដ្ឋានគោយកទឹកដោះនៅ Hokkaido
ខ្លាឃ្មុំ Ninja មានទម្លាប់វាយប្រហារនៅពេលយប់ ដោយផ្អែកលើការវិភាគដានជើង គំរូ DNA នៃរោម និងលាមកដែលបន្សល់ទុកនៅកន្លែងកើតហេតុ ខ្លាឃ្មុំ Ninja បានក្លាយជាសត្វត្រូវគេសង្ស័យថាវាយប្រហារគោយកទឹកដោះនៅកសិដ្ឋាននៅ Shibecha និងទីប្រជុំជន Akkeshi ជិតខាង។
ខ្លាឃ្មុំ Ninja ឬគេហៅម្យ៉ាងទៀតថា Oso ១៨ សំដៅទៅលើទំហំទទឹងស្នាមជើងបន្សល់ទុក (១៨ សង់ទីម៉ែត្រ) ស្រុក Ososhibetsu នៃ Shibecha ។ ខ្លាឃ្មុំនេះមានទំហំធំនៅប្រទេសជប៉ុន អ្នកជំនាញជាច្រើនបានប៉ាន់ប្រមាណថាខ្លាឃ្មុំនេះមានទម្ងន់ប្រហែល ៣០០ គីឡូក្រាម។
យោងតាមលោក Masami Yamanaka នាយកសមាគមខ្លាឃ្មុំត្នោត Shiretoko នៃ Hokkaido បានអោយដឹង ៦០ ករណីវាយប្រហារសត្វពាហនៈក្នុងរយៈពេល ៣ ឆ្នាំនៅទីប្រជុំជនទាំងពីរជាចំនួនខ្ពស់។
មនុស្សមួយចំនួនសង្ស័យថាខ្លាឃ្មុំ Ninja អាចដើរលើទន្លេដើម្បីជៀសវាងការបន្សល់ទុកដាន។ ការវាយប្រហារមួយកើតឡើងកាលពីខែកក្កដាបានបង្ហាញថាខ្លាឃ្មុំចេះកាយរន្ធលូនដោយជៀសវាងរបងអគ្គីសនី។
ករណីខ្លាឃ្មុំវាយប្រហារគោយកទឹកដោះជារឿងចម្លែកណាស់ទៅហើយ ជាពិសេសក្នុងកម្រិតខ្ពស់។ លោក Yoshikazu Sato សាស្ត្រាចារ្យផ្នែកបរិស្ថានវិទ្យាសត្វព្រៃនៅសាកលវិទ្យាល័យ Rakuno Gakuen បានបង្ហាញការព្រួយបារម្ភខ្លាឃ្មុំយកតម្រាប់តាមសកម្មភាពរបស់គ្នាទៅវិញទៅមក។ ជាក់ស្តែង ប្រសិនបើខ្លាឃ្មុំមួយក្បាលទៀតសង្កេតឃើញខ្លាឃ្មុំ Ninja វាយប្រហារគោយកទឹកដោះ ខ្លាឃ្មុំនោះអាចធ្វើតាមសកម្មភាព ហើយចាប់ពីពេលនោះពូជខ្លាឃ្មុំ Ninja នឹងច្រើនឡើង។
Sacchan