ចាន និងស្លាបព្រាអគ្គិសនីជួយអោយមុខម្ហូបមានរសជាតិឆ្ងាញ់ចេញលក់នៅឆ្នាំ ២០២៣ ខាងមុខនេះហើយ
កាលពីមុន ជប៉ុនបានបង្កើតចង្កឹះមួយគូដែលជួយឱ្យអ្នកប្រើមានអារម្មណ៍ថាមុខម្ហូបប្រៃដោយមិនចាំបាច់បន្ថែមអំបិល។ នៅពេលនោះ សាកលវិទ្យាល័យ Meiji និងសាជីវកម្ម Kirin ក៏បានបង្កើតបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ ប៉ុន្តែអនុវត្តទៅលើស្លាបព្រា និងចាន។
តោះទស្សនាវីដេអូខាងក្រោម។
ឈុតចានបាយនេះប្រើចរន្តអគ្គិសនីស្រាលដើម្បីបង្កើនរសជាតិអាហារ ដំណើរការដោយបញ្ជូនរលកទៅកាន់ផ្ទៃឧបករណ៍ដល់អាហារ ដោយផ្ទុកអុីយ៉ុងដែលបង្កើតជា NaCl ។ នៅពេលប៉ះអណ្តាត អុីយ៉ុងដែលប្រមូលផ្តុំគ្នានឹងជួយអោយអណ្តាតមានអារម្មណ៍ថាមានជាតិប្រៃ ទោះបីជាមុខម្ហូបមិនបន្ថែមអំបិលក៏ដោយ។
បញ្ហាស្ថិតលើការរចនាចង្កឹះរាងស្តើងដែលធ្វើឱ្យពិបាកភ្ជាប់ប្រភពថាមពល ដូច្នេះអ្នកប្រើត្រូវពាក់ខ្សែផ្គត់ផ្គង់ថាមពលនៅកដៃ។ ចំណែកចាន និងស្លាបព្រាអាចដាក់ថ្ម ក៏ដូចជាបង្កើនចំនួនមុខម្ហូបដូចជាស៊ុប ឬការី។ ចានមួយនេះធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ជាងមុន ១,៥ ដង ដែលកែលម្អប្រហែល ៣០% បើធៀបទៅនឹងចង្កឹះ។
ចំណុចល្អមួយផ្សេងទៀតសម្រាប់អ្នកដែលចូលចិត្តឧបករណ៍នេះគឺ Kirin បានអោយដឹងថានឹងចាប់ផ្តើមលក់ផលិតផលនៅឆ្នាំក្រោយ។ ផលិតផលនេះមានឈ្មោះថា Erekisoruto (エレキソルト) ជាភាសាជប៉ុន ប៉ុន្តែនៅមិនទាន់ដឹងថាឈ្មោះអន្តរជាតិរបស់ផលិតផលយ៉ាងណានោះទេ។
Sacchan