សរសៃមី Udon ខ្មៅ និងទឹកស៊ុបសណ្តែងសៀងមានរស​ជាតិ​យ៉ាង​ណា?

យើងបានមកដល់ភោជនីយដ្ឋាន Udon ដ៏ចម្លែកមួយកន្លែង។

ជាទូទៅ វិធីសម្គាល់ Udon នឹងប្រភេទមីជប៉ុនផ្សេងទៀតត្រូវសង្កេតមើលដោយភ្នែក។ សរសៃមី Udon មានរាងមូល ក្រាស់ និង​ស ដែល​ធ្វើ​អោយ​វា​មើល​ទី​ខុស​ពី Ramen (ស្តើង និងមានពណ៌លឿង) ឬ Soba (ពណ៌ត្នោត ឬបៃ​តង និង​សំប៉ែត) ។

មី Udon

ដូច្នេះហើយ នៅពេលដែលយើងបានស្គាល់ភោជនីយដ្ឋានមី Udon ដែលសរសៃមីមិនត្រឹម​តែសំប៉ែត ថែមទាំងខ្មៅទៀត​ផង។ យើង​បាន​ទៅ​ដល់​ដើម្បី​ទទួល​ទាន​អាហារថ្ងៃត្រង់នៅទីក្រុង Kiryu ខេត្ត Gunma ។

ចេញពីខ្សែរថភ្លើង Tobu Kiryu នៅស្ថានីយ៍ Shin-kiryu យើងមានវិធីមួយទៅកាន់ Tanumaya ដែលជាភោជនីយដ្ឋានលក់មី Udon ខ្មៅ។ សំណាងយើងមានកង់​ជួល​ដោយ​ឥត​គិត​ថ្លៃ​នៅ​ខាង​ក្រៅ​ស្ថានីយ៍ ដូច្នេះ​តោះចាប់ផ្តើម​ចេញ​​ដំណើរ។

ទីក្រុងស្ងប់ស្ងាត់ និងសន្តិភាពពេលយើងដើរតាមដងផ្លូវ គយគន់ទេសភាពភ្នំ និងទន្លេនៅក្បែរនោះ។

ដើរប្រហែល ៣០ នាទីពីស្ថានីយ៍ទៅដល់ភោជនីយដ្ឋាន ប៉ុន្តែបើជិះកង់មានន័យថាយើងបានមកដល់មុនម៉ោង ១១ៈ៣០ នាទី។

នៅខាងក្នុងគ្រឿងសង្ហារិមនាំមកនូវអារម្មណ៍សាមញ្ញគួរឱ្យទាក់ទាញ ហើយទោះបីនេះមិនមែនជាភោជនីយដ្ឋានធំ ប៉ុន្តែតុ និងកៅអីអង្គុយនៅកន្លែងបញ្ជរត្រូវបានរៀបចំតាមបែបធ្វើយ៉ាងណាអោយបរិយាកាសកក់ក្ដៅ មិនមាន​អារម្មណ៍​តូច​ចង្អៀត។

ក្នុងម៉ឺនុយមាន Udon Kuro-obi ឬ Udon “Black Belt” ជាមួយនឹងតម្លៃ ៩៥០ យ៉េន (៦,៧៥ ដុល្លារ) ។ យើងអាចជ្រើស​រើស​ទឹក​ស៊ុប​ក្តៅ ឬត្រជាក់ ហើយដោយសារតែកម្តៅ និង​សំណើមនៅរដូវក្តៅ យើងជ្រើសយក​ប្រភេទ​ត្រជាក់។

នៅពេលដែលយើងរង់ចាំអាហារលើកមកដល់ ភោជនីយដ្ឋានចាប់ផ្តើមពេញ ពួកគេហាក់ដូចជាអ្នកស្រុក និងភ្ញៀវ​មក​ញ៉ាំ​ជា​ប្រចាំ​នៅ Tanumaya ។ ពួកគេម្នាក់ៗកម្មង់ “Udon ការី” ដែលធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ប្រហែលជាយើង​រំលង​ម្ហូប​ប្រចាំ​ហាង ប៉ុន្តែនិយាយតាមត្រង់ទៅ យើងមិនអាចរំលង Udon ខ្មៅនោះទេ។

ប៉ុន្មាននាទីក្រោយមក មុខម្ហូបត្រូវបានលើកឡើង។

សរសៃមីមានពណ៌គួរអោយទាក់ទាញពី​ធ្យូង​ឫស្សី​អាច​បរិភោគ​បានដាក់ចូលម្សៅ (ដូចជាប៊ឺហ្គឺ​ខ្មៅមានលក់នៅជប៉ុន) ។ កាន់​តែពិសេសជាងនេះ ទឹកស៊ុបធ្វើពីសណ្តែកសៀង មិនត្រឹម​តែនាំមកនូវភាពខុសប្លែក ថែមទាំងភ្លឺរលោង​ពេល​អ្នក​លើក​សរសៃ​មី​ឡើង។

សរសៃមី Udon ខ្មៅវែងមិនគួរអោយជឿនោះទេ។ 

មី Udon Black Belt ជាមួយនឹងការីមួយចាន។

ការីរួមជាមួយនឹងទឹកស៊ុបសណ្តែកសៀង រាងផ្អែម នឹងរសជាតិ​ហឹរ​ខ្លាំង ប៉ុន្តែទន់ពេល​យើង​ទំពារ។ សរសៃមីស្វឹតល្មម ហើយបើអ្នកមិនធ្លាប់ទទួលទានធ្យូងឬស្សីពីមុនមក កុំបារម្ភ ព្រោះរសជាតិ និងក្លិនមី Udon Black Belt មិនល្វីង​ទាល់​តែ​សោះ។

ព័ត៌មានភោជនីយដ្ឋាន

Tanumaya / 田沼屋

Address: Gunma-ken, Kiryu-shi, Higashi 6-7-11

បើកម៉ោង៖ ១១ៈ៣០ ដល់ម៉ោង ២ រសៀល និង ៥ ល្ងាចដល់យប់ម៉ោង ៧ ។

បិទទ្វារថ្ងៃច័ន្ទ

គេហទំព័រ

ប្រភព៖ SoraNews24

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: