រឿងអាស្រូវស៊ីសំណូកទាក់ទងនឹងកីឡាអូឡាំពិកទីក្រុងតូក្យូប្រធាន Kadokawa ត្រូវចាប់ខ្លួន
ប្រធានក្រុមហ៊ុនបោះពុម្ព Kadokawa ជាប់សង្ស័យពីបទសូកប៉ាន់ប្រាក់ចំនួន ៦៩ លានយ៉េន (៤៨១.០០០ ដុល្លារ) ទៅកាន់ក្រុមហ៊ុនប្រឹក្សាយោបល់ជាថ្នូរនឹងការជួយអោយ Kadokawa ក្លាយជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកកាលពីរដូវក្តៅឆ្នាំមុន។
រូបភាព៖ Kyodo
កាលពីថ្ងៃទី ១៤ ខែកញ្ញា ព្រះរាជអាជ្ញាជប៉ុនបានចាប់ខ្លួនប្រធានក្រុមហ៊ុនបោះពុម្ព Kadokawa លោក Tsuguhiko Kadokawa អាយុ ៧៩ ឆ្នាំ ជាមួយនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវស៊ីសំណូកធំទាក់ទងនឹងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ។
អ្នកស៊ើបអង្កេតសង្ស័យថាគាត់បានធ្វើប្រតិបត្តិការផ្ទេរប្រាក់ចំនួន ៩ ពីគណនីធនាគារក្នុងនាមសាជីវកម្ម Kadokawa ទៅកាន់ក្រុមហ៊ុនប្រឹក្សាយោបល់របស់លោក Kazumasa Fukami នៅចន្លោះខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២១ ។
លោក Fukami ជាអ្នកស្គាល់គ្នារបស់អតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងតូក្យូ លោក Haruyuki Takahashi ដោយសារអ្នកទាំងពីរធ្លាប់ជាបុគ្គលិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មល្បី Dentsu Inc.
សមាជិក BTC Olympic Tokyo ម្នាក់បន្តពាក់ព័ន្ធករណីរឿងអាស្រូវស៊ីសំណូក
លោក Kadokawa ត្រូវគេសង្ស័យថាឃុបឃិតជាមួយមនុស្ស ២ នាក់ ក្នុងនោះមានអតីតនាយកប្រតិបត្តិ Kadokawa លោក Toshiyuki Yoshihara ដើម្បីទទួលសំណូក ដែលតាមរយៈនោះ Kadokawa បានក្លាយជា “អ្នកឧបត្ថម្ភផ្លូវការ” នៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងបញ្ជីឈ្មោះដែលបានឧបត្ថម្ភផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាធំទាំងពីរនេះ។
លោក Kadokawa ជាអ្នកដឹកនាំទី ២ ត្រូវចាប់ខ្លួនក្នុងករណីរឿងអាស្រូវខាងលើ បន្ទាប់ពីលោក Hironori Aoki អតីតប្រធានសាជីវកម្មលក់រាយម៉ូដសម្លៀកបំពាក់ Aoki Holdings Inc.
លោក Aoki កំពុងប្រឈមនឹងការចោទប្រកាន់ផ្តល់សំណូកដើម្បីត្រូវបានជ្រើសរើសជាអ្នកឧបត្ថម្ភ។
ប្រភព៖ Skydoor