ព្រះចៅអធិរាជ និងអធិរាជិនីជប៉ុនយាងចូលរួម​ព្រះ​រាជ​ពិធី​បុណ្យ​សពព្រះមហាក្សត្រិយានី Elizabeth II

ព្រះចៅអធិរាជ Naruhito និងអធិរាជិនី Masako ជប៉ុននឹងយាងទៅចូលរួមព្រះរាជពិធីបុណ្យសពថ្នាក់រដ្ឋរបស់ព្រះមហាក្សត្រិយានី​អង់​គ្លេស Elizabeth II ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកញ្ញា។

ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu ចេញសេចក្តីប្រកាសកាលពីថ្ងៃពុធ។

នេះ​ជា​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​ព្រះចៅ​អធិរាជ និង​អធិរាជិនីបន្ទាប់ពីឡើង​សោយរាជ្យ​នៅ​ឆ្នាំ ២០១៩ ។

រូបភាព៖ khmernote

រំលឹកជូនដែរថា ព្រះមហាក្សត្រិយានី Elizabeth II បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា នៅឯវិមាន Balmoral Castle ប្រទេស​ស្កុតឡេន កាលពីថ្ងៃទី ៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) ហើយទ្រង់គឺជាស្ដេចដែលកាន់អំណាច​យូរ​បំផុត​ទី ២ ក្នុងប្រវត្តិសាស្ត្រ។ ព្រះមហាក្សត្រិយានីបានកាត់បន្ថយការបង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រហូត​ទទួល​បាន​ដំណឹង​អកុសល​នេះ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: