លោកតាចំណាស់ជាងគេនៅប្រទេសជប៉ុនបានទទួលមរណៈភាពនាអាយុ ១១២ ឆ្នាំ
លោកតា Mikizo Ueda បុរសចំណាស់ជាងគេនៅប្រទេសជប៉ុន បានទទួលមរណៈភាពនៅអាយុ ១១២ ឆ្នាំ ដែលមានអាយុតិចជាងមនុស្សចាស់បំផុតលើពិភពលោក។
បើតាមកាសែត Mainichi លោកតា Ueda បានទទួលមរណភាពកាលពីថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុង Nara ប៉ុន្តែរហូតដល់ថ្ងៃទី ១៣ ខែកញ្ញាទើបទីក្រុងចេញសេចក្តីប្រកាស។ លោកតា Ueda រស់នៅមណ្ឌលថែទាំមនុស្សចាស់មុនពេលទទួលមរណៈភាព។
លោកតា Ueda កើតនៅខែឧសភា ឆ្នាំ ១៩១០ ។ បន្ទាប់ពីលោកតាទទួលមរណៈភាព ក្រសួងសុខាភិបាលជប៉ុននឹងប្រកាសបុរសចំណាស់ជាងគេក្នុងប្រទេសនៅថ្ងៃទី ១៦ ខែកញ្ញា។
ជប៉ុនជាប្រទេសដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក ហើយមិនមានអ្វីចម្លែកទេដែលមនុស្សមានអាយុវែងជាងគេលើពិភពលោកភាគច្រើនជាជនជាតិជប៉ុន។
លោកយាយ Kane Tanaka ដែលមានអាយុ ១១៩ ឆ្នាំ ហើយត្រូវបានកំណត់ត្រាពិភពលោក Guinness ទទួលស្គាល់ថាជាអ្នកដែលមានអាយុវែងជាងគេលើពិភពលោក បានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅខេត្ត Fukuoka ។ បច្ចុប្បន្ននេះ ស្រ្តីចំណាស់ជាងគេនៅប្រទេសជប៉ុនគឺលោកយាយ Fusa Tatsumi អាយុ ១១៥ ឆ្នាំ មកពីខេត្ត Osaka ។
លោកតា Jiroemon Kimura ក៏ជាជនជាតិជប៉ុនផងដែរ ជាបុរសចំណាស់ជាងគេដែលត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក Guinness ។ លោកតាបានទទួលមរណៈភាពនៅអាយុ ១១៦ ឆ្នាំនាខែមិថុនា ឆ្នាំ ២០១៣ ។
បច្ចុប្បន្ននេះអ្នកដែលមានអាយុចំណាស់ជាងគេលើពិភពលោកគឺលោកយាយ Lucile Randon ជាដូនជីជនជាតិបារាំងអាយុ ១១៨ ឆ្នាំ។ គាត់ធ្លាប់ឆ្លងជំងឺកូវីដ ១៩ ប៉ុន្តែបានឆ្លងផុត។
ចំនួនប្រជាជនវ័យចំណាស់កំពុងជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលជប៉ុន។ កាលពីឆ្នាំមុន ជប៉ុនបានអោយដឹងចំនួនមនុស្សចាស់ (ជាង ៦៥ ឆ្នាំ) ក្នុងប្រទេសនេះមានកម្រិតខ្ពស់។
គិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ ចំនួនមនុស្សចាស់នៅប្រទេសជប៉ុនមានចំនួន ៣៦,៤ លាននាក់ កើន ២២០.០០០ នាក់ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាមនុស្សចាស់ក្នុងរចនាសម្ព័ន្ធប្រជាជនកើន ០,៣% ដល់កំណត់ត្រា ២៩,១% ។
ដើម្បីអនុវត្តគោលនយោបាយសន្តិសុខសង្គម និងធានាធនធានការងារក្នុងបរិបទចំនួនប្រជាជនធ្លាក់ចុះ រដ្ឋាភិបាលជប៉ុនកំពុងខិតខំប្រឹងប្រែងធានាឱកាសការងារសម្រាប់មនុស្សចាស់ដែលមានបំណងចង់បន្ត។
ប្រភព៖ Skydoor