សកម្មភាពឆបោករបស់ក្រុមស្រីស្អាតនៅសម័យ Edo
ជប៉ុនជាប្រទេសមួយដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សាទំនៀមទម្លាប់ពីដូនតា។ ដើម្បីថែរក្សាពូជពង្សវង្សត្រកូល បញ្ហាមានកូនបន្តវង្សត្រកូលពិតជាសំខាន់ណាស់។ កាលពីបុរាណ ដោយសារវេជ្ជសាស្រ្ដមិនទាន់រីកចម្រើន ទារកស្លាប់ក្នុងផ្ទៃច្រើន ដូច្នេះសម្ពាធធ្លាក់លើប្រពន្ធ។
ក្រៅពីនេះ ក្នុងគ្រួសារដែលមានប្រាក់ និងឋានៈ បុរសមានប្រពន្ធ ឬស្រីស្នេហ៍ច្រើនជារឿងដែលអាចទទួលយកបាន។
ក្នុងបរិបទប្រវត្តិសាស្ត្របែបនេះ ក្រុមស្រីស្អាតដែលមានជំនាញឆបោកត្រូវបានបង្កើតឡើង។
ក្រុមស្រីស្អាតទាំងនេះមានឈ្មោះថា Shouben-gumi ក្នុងនោះ Shouben សំដៅលើសកម្មភាពបត់ជើងតូច។ ហេតុអ្វីបានជាដាក់ឈ្មោះបែបនេះ? តោះចូរស្វែងយល់ខាងក្រោម។
ក្រុម Shouben-gumi មានសមាជិកស្រីស្អាត ច្រើនតែដើរតួជាប្រពន្ធចុង ឬស្រីកំណាន់របស់អ្នកមាន។ នៅពេលដែលជួបមនុស្សម្នាក់មានប្រាក់ ពួកគេនឹងព្យាយាមល្បួង។ ប្រសិនបើបុរសម្នាក់នោះចាប់អារម្មណ៍ ពួកគេបង្ខំអោយបុគ្គលនោះបង់ប្រាក់ជាច្រើន ប្រហែល ១៤ លានយ៉េនបើតាមតម្លៃរូបិយវត្ថុបច្ចុប្បន្ន ដើម្បីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍។
ប៉ុន្តែបន្ទាប់ពីប្រគល់ប្រាក់…
ជារៀងរាល់យប់ពេលដេកជាមួយបុរសម្នាក់នោះ នាងតែងតែនោមដាក់ខោ។ នាងនោមពេលដេកលក់ ហើយប្រាប់បុរសម្នាក់នោះថាជាជំងឺដែលមិនអាចព្យាបាលបាន។
ពិតជាកខ្វក់ពេកហើយ ប៉ុន្តែដោយសារតែស្រីស្អាត ដូច្នេះហើយទើបទ្រាំ។
ដោយសារការអាណិតស្រលាញ់របស់បុរសម្នាក់នោះ នាងបន្តសុំទិញរបស់របរថ្លៃៗ។
ព្រោះតែចំណាយប្រាក់ច្រើន ក៏ដូចជានោមដាក់ខោរាល់យប់ ភាគីខាងបុរសដល់ពេលដែលទ្រាំលែងបាន។ ប៉ុន្តែកិច្ចសន្យាមិនងាយកាត់ផ្តាច់នោះទេ បុរសម្នាក់នោះត្រូវបង់ថ្លៃសំណងបន្ថែម ប្រសិនបើចង់រួចផុតពីអន្ទាក់នេះ។
យ៉ាងណាមិញ គ្រប់យ៉ាងមានចំណុចល្អ និងអាក្រក់ ធ្វើជាអ្នកបោកប្រាស់ត្រូវប្រឈមមុខនឹងហានិភ័យ។
បុរសមួយចំនួនមិនដឹងថាខ្លួនត្រូវគេបោកទេ យកចិត្តទុកដាក់នឹងនាង ហើយចង់យកនាងទៅពិនិត្យ។ វិធីសាស្រ្តដែលវេជ្ជបណ្ឌិតប្រើសម្រាប់ព្យាបាលត្រូវបានគេហៅថា Okyuu (お灸) – ជប់ខ្យល់។
វិធីសាស្រ្តនេះរមួល និងដាក់ប្រភេទរុក្ខជាតិមួយដែលមានឈ្មោះថា Mogusa លើខ្លួនរួចដុតភ្លើង អាចព្យាបាលឈឺខ្នងយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែសរុបទៅក្តៅខ្លាំងណាស់។
ដើម្បីទប់ស្កាត់ស្ថានភាពនោមដាក់ខោ គ្រូពេទ្យច្រើនជ្រើសរើសវិធីសាស្រ្តនេះ។ ពួកគេធ្វើអោយ Mogusa មានទំហំប៉ុនស៊ុត ដាក់ចូលទ្វារមាសរួចដុត។
គ្រាន់តែគិតក៏គួរអោយខ្លាចណាស់ទៅហើយ ប៉ុន្តែក្រុមនារីឆបោកត្រូវទ្រាំនឹងវិធីសាស្រ្តខាងលើ ហើយមនុស្សជាច្រើនពេលឮរឿងនេះក៏បោះបង់គំនិតចូលរួមក្រុមបោកប្រាស់ផងដែរ។
ដោយផ្ទាល់ ខ្ញុំគិតថា ប្រសិនបើគ្រូពេទ្យដឹងអំពីចរិកលក្ខណៈរបស់អ្នកបោកប្រាស់ ហើយចង់ដាក់ទណ្ឌកម្មពួកគេពិតជាល្អណាស់ ប៉ុន្តែបើវេជ្ជបណ្ឌិតមិនដឹង វាហាក់ដូចជាការឆបោកមួយប្រភេទផ្សេងទៀតនៅសម័យអេដូ។ ដោយហេតុនេះឃើញថា ចំណេះដឹងផ្នែកវេជ្ជសាស្រ្ដ និងការប្រើប្រាស់ឱសថកាលពីសម័យមុនគួរអោយខ្លាចប៉ុណ្ណា។
Kengo Abe