ថ្ងៃនេះយើងនឹងសាកល្បង “កៅអីវេទមន្ត” ដែលជួយឱ្យអ្នកអាចអង្គុយបាននៅគ្រប់ទីកន្លែង
តើបង Masanuki ពាក់កៅអី ឬកៅអីពាក់គាត់?
ធ្វើការនៅ SoraNews24 មានន័យថាពេលខ្លះអ្នកត្រូវចេញទៅក្រៅ និងដោះស្រាយកិច្ចការដ៏លំបាកដូចជាការប្រណាំងខ្លាឃ្មុំផេនដាយក្ស ឬជួសជុលផ្ទះតម្លៃថោកនៅជនបទ។ ដោយសារក្រុមការងាររបស់យើងមិនអាចធ្វើការនៅការិយាល័យធម្មតាបាន ដូច្នេះនេះជាដំណោះស្រាយដែលល្អឥតខ្ចោះ។ ហេតុនេះយើងបានឆ្លៀតឱកាសដើម្បីសាកល្បង “កៅអីវេទមន្ត” នៅពេលដែលអ្នកអានម្នាក់បានផ្តល់យោបល់ដល់យើង។
ជាពិសេស កៅអីនេះបានទាក់ទាញអ្នកយកព័ត៌មានជប៉ុន បង Masanuki Sunakoma ដែលជាអ្នករកឃើញម៉ូដែលស្រដៀងគ្នាមួយចំនួនមានតម្លៃចាប់ពី ៨.០០០ ដល់ ១២.០០០ យ៉េន (៥៦.១៤ ដល់ ៨៤.២១) នៅលើ Amazon ជប៉ុនអាស្រ័យលើគោលបំណងប្រើប្រាស់របស់វា។ ចុងក្រោយ គាត់បានទិញឈុតដែលថោកបំផុតមានតម្លៃ ៧.៩៤៥ យ៉េន ដែលត្រូវបានផ្សាយពាណិជ្ជកម្មថាងាយស្រួលសម្រាប់ការដើរផ្លូវឆ្ងាយ ឡើងភ្នំ ស្ទូចត្រី ប្រគំតន្ត្រី និងកន្លែងជាច្រើនទៀត។
ទំនិញរបស់គាត់បានមកដល់ បន្ទាប់ពីបញ្ជាទិញប្រហែល ២ សប្តាហ៍។
គាត់បានទាញវាចេញ ហើយថតសកម្មភាពកំប្លែងពេលគាត់ពាក់ចូលជើងរបស់ខ្លួន។
កៅអីនេះអាចផ្ទុកទម្ងន់ដល់ទៅ ១៥០ គីឡូក្រាម។ ទោះជាយ៉ាងណា បង Masanuki ឆ្ងល់ថាវាអាចនឹងរំខានជំហានដែរអត់។
ក្រដាសណែនាំហាក់ដូចជាស្តើងពេលគាត់បើកវាចេញ។
បន្ទាប់មកគាត់ចងខ្សែ Velcro ជុំវិញជើងឆ្វេងរបស់ខ្លួនតាមការណែនាំ។ គាត់បានធានាថាវារឹងមាំសម្រាប់ការសាកល្បងនេះ។
ក្រោយមកវាត្រូវបានចងជាប់ជើងស្តាំ និងខ្សែក្រវ៉ាត់ជុំវិញចង្កេះរបស់គាត់។ គាត់ត្រូវកែតម្រូវកន្លែងដែលភ្ជាប់ខាងក្រោយជង្គង់របស់ខ្លួនបន្តិច។
នៅពេលដែលបានបំពាក់គ្រប់គ្រាន់ ថាមពលកម្លាំងហាក់ដូចជាហ៊ុំព័ទ្ធគាត់ ហើយគាត់មានអារម្មណ៍ថាខ្លួនអាចធ្វើគ្រប់យ៉ាង (បន្ថយល្បឿន Masanuki!) ។ ដល់ពេលដែលត្រូវសាកល្បងកៅអីវេទមន្តនេះហើយ។
បន្ទាប់ពីដើរបានប៉ុន្មានជំហាន គាត់បាននិយាយថាកៅអីមិនរំខានដំណើរនោះទេ។ ប្រាកដណាស់ ដូចជាធ្ងន់បន្តិច ប៉ុន្តែវាល្មមនឹងជើងរបស់គាត់ ហើយពិតជាមិនពិបាកដើរទេ។ ទោះជាយ៉ាងណា វាមិនធ្វើអោយដំណើរងាយស្រួលឡើយ។
បន្ទាប់មកទៀត សាកល្បងអង្គុយចុះ គាត់បន្ទន់ជើងរបស់ខ្លួនដូចជាកំពុងអានអ្វីម៉្យាង…
ស្រាប់តែដួល…
អង្គុយចោងហោង ឬអាចនិយាយបានថាទ្រមិនបានល្អ វាមិនងាយស្រួលទាល់តែសោះ។ អ្វីដែលបង Masanuki អាចធ្វើបានគឺថាធ្វើពុតអង្គុយលើកៅអីដែលមើលមិនឃើញ។
យ៉ាងណាមិញ គាត់មិនមែនជាមនុស្សដែលងាយនឹងចុះចាញ់នោះទេ ដូច្នេះគាត់សម្រេចចិត្តចងខ្សែឡើងវិញ។
បានសម្រេចហើយលើកនេះ…
ប៉ុន្តែវាបែរជាបរាជ័យម្តងទៀត។
គាត់បានកែតម្រូវវាម្តងទៀត ប៉ុន្តែនៅតែមិនបានសម្រេច។
បង Masanuki បានសន្និដ្ឋានថា ប្រសិនបើគាត់ទម្លាប់នឹងខ្សែចង ប្រហែលគាត់អាចរក្សាឥរិយាបថអង្គុយចោងហោង។ ពួកគេបានធ្វើអោយការអង្គុយចោងហោងរយៈពេលយូរងាយស្រួលជាងមុន។ ដូច្នេះមិនមានប្រយោជន៍សម្រាប់ការអង្គុយធ្វើការនោះទេ កុំថាឡើងភ្នំ។ យល់ល្អគួរតែយកកៅអីដែលអាចបត់បានតាម ព្រោះវាអាចដោះស្រាយបញ្ហាគ្រប់យ៉ាង។
បង Masanuki មិនដឹងថាគាត់ទទួលយកបទពិសោធន៍អាក្រក់ឬអត់ទេ ព្រោះតែទិញកៅអីដែលថោក ឬប្រើវាមិនត្រឹមត្រូវ។ ទោះជាយ៉ាងណា គាត់ពិតជាចូលចិត្តគំនិតកៅអីវេទមន្តនេះណាស់។
ប្រភព៖ SoraNews24