ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនផលិតហ្គេម “ជួយអោយអ្នកលេង​ក្លាយ​ជា​​សិក្ខាកាម​​របស់​ក្រុម​ហ៊ុន Beyond”

កាលពីថ្ងៃទី ៦ ខែកញ្ញា ក្រុមហ៊ុន Beyond ចេញផ្សាយហ្គេមចូលតួមួយដែលមានឈ្មោះថា “ការចាប់បដិសន្ធិឡើងវិញ​ក្លាយ​ជា​សិក្ខាកាម” សំដៅលើនិស្សិតទើបបញ្ចប់ការសិក្សាមានតម្រូវការស្វែងរកការងារធ្វើ។ ដំណើររឿងហ្គេមគឺ​ថា player នឹង​ក្លាយ​ជា​សិក្ខាកាម​របស់ Beyond បន្ទាប់មកត្រូវបានតម្រូវអោយអនុវត្តមុខងារមួយចំនួន ហើយតាម​​រយៈ​​នោះ​​អាច​​ពង្រឹង​​ជំនាញ ក៏​ដូច​ជា​ការ​យល់ដឹងស៊ីជម្រៅអំពីក្រុមហ៊ុន Beyond ។

ជាជាងការស្វែងយល់ឯកសារ និស្សិតដែល​ចង់​ស្វែង​រក​ការងារ​គ្រាន់​តែ​លេង​ហ្គេមអាចយល់ភ្លាមពីគោលបំណង ទិសដៅ និងបរិយាកាសសាជីវកម្មរបស់ Beyond ។ ហ្គេមមិនត្រឹម​តែជាហ្គេមប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រជ្រើសរើសបុគ្គលិកពិសេសរបស់ក្រុមហ៊ុននេះ។

តួអង្គដែលបង្ហាញខ្លួនក្នុងហ្គេម លើកលែងតែតួអង្គឯក ក្រៅពីនឹងសុទ្ធតែជាមនុស្សពិត ឈុតឆាកទាំងមូលក្នុងហ្គេមក៏ត្រូវបានផលិតឡើងវិញតាមរបៀបដែលត្រឹមត្រូវបំផុត តន្ត្រីក្នុងហ្គេមទទួលខុសត្រូវដោយបុគ្គលិករបស់ Beyond ។ Beyond ក៏បានសហការជាមួយក្រុមហ៊ុន AIQVE ដើម្បីតេស្តកំហុសក្នុងហ្គេម នាំមកនូវហ្គេមពេញ​លេញ។

ចំណុចលេចធ្លោក្នុងដំណើររឿងហ្គេម

១. ស្គ្រីបត្រូវបានសរសេរជាពិសេសសម្រាប់វិស្វករ ដើម្បីផ្តល់ឱ្យអ្នកលេងនូវបទពិសោធន៍នៃការអភិវឌ្ឍន៍ប្រព័ន្ធ និងបង្កើតម៉ាស៊ីនមេ។

២. ក្រៅពីដំណើររឿងសំខាន់ អ្នកលេងក៏អាចទទួលយកបញ្ហាប្រឈមក្នុងការចូលរួមការងារជំនួយផ្សេងៗ ឧទាហរណ៍​ការ​ងារ​បន្ទប់ Marketing នាំមកនូវបទពិសោធន៍ពេញលេញផ្សេងទៀត។

៣. ការរចនាតួអង្គ និងផែនទីលម្អិត។ តួអង្គដែលបង្ហាញខ្លួនក្នុងហ្គេមជាបុគ្គលិកពិតរបស់ក្រុមហ៊ុន ហើយការសន្ទនា​របស់​ពួកគេក៏ត្រូវបានកែលម្អ​ជា​មួយ​នឹង​បុគ្គលិក​លក្ខណៈរបស់បុគ្គលិកផងដែរ។ ផែនទីហ្គេមបង្ហាញឡើងវិញ​ការិយាល័យ​របស់ Beyond នៅ Osaka នឹងផ្តល់ឱ្យអ្នកលេងនូវដំណើរកម្សាន្តជាក់ស្តែង។

៤. បទសម្ភាសចុងក្រោយ

ជាមួយនឹងការអភិវឌ្ឍន៍ដំណើររឿង អ្នកលេងអាចនិយាយជាមួយនាយកប្រតិបត្តិ។ ស្រដៀងហ្គេមផ្សេងទៀត កម្រិត​​អ្នក​លេង​ក៏​អាស្រ័យ​លើ​សមត្ថភាព clear content ក្នុងហ្គេមផងដែរ។ ក្នុងហ្គេមនេះ level ប៉ះពាល់យ៉ាងខ្លាំងដល់​ជោគ​ជ័យ ឬ​បរាជ័យ​ពេល​សម្ភាស​ចុង​ក្រោយជាមួយនាយក។

មើល​បន្ថែម​៖ https://recruit.beyondjapan.com/1278

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: