ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបង្កើតមនុស្សយន្តកន្លាតដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ
កន្លាតគឺជាសត្វល្អិតដែលមនុស្សជាច្រើនស្អប់ ទាំងកង្វក់ និងគួរឱ្យខ្លាច។
មុនពេលមនុស្សយើងសម្លាប់សត្វកន្លាតច្រើន ហើយធ្វើឱ្យពួកវាផុតពូជ (ឬអត់) អ្នកវិទ្យាសាស្ត្រជប៉ុនកំពុងគិតចង់ធ្វើអោយសត្វកន្លាតក្លាយទៅជាមនុស្សយន្ត។ មិនមែនបង្កើតមនុស្សយន្តរូបរាងកន្លាតនោះទេ ប៉ុន្តែធ្វើអោយកន្លាតក្លាយទៅជាមនុស្សយន្ត។
បច្ចេកវិទ្យានេះប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលផ្តល់ថាមពលដល់សៀគ្វីដោត ហើយត្រូវបានបញ្ចូលក្នុងប្រព័ន្ធសរសៃប្រសាទរបស់សត្វល្អិត។ គ្រាន់តែចុចប៊ូតុង នោះកន្លាតនឹងធ្វើគ្រប់យ៉ាងតាមសំណើរបស់អ្នក។
ថ្វីត្បិតតែមិនត្រូវការថាមពលច្រើន ប៉ុន្តែថ្មអាចនឹងក្លាយជាបញ្ហាសម្រាប់កន្លាត។ ពោះរបស់កន្លាតធ្វើអោយវាអាចរមៀលចុះឡើងបានយ៉ាងងាយស្រួល។ ទោះជាយ៉ាងណា នៅពេលភ្ជាប់គ្រឿងអេឡិចត្រូនិចលើខ្លួនកន្លាតអាចកាត់បន្ថយសមត្ថភាពធ្វើចលនារបស់វា ដែលធ្វើអោយពួកវាមានប្រយោជន៍តិចជាងប្រភេទមនុស្សយន្តផ្សេងទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវ Riken ជប៉ុន បានរកដំណោះស្រាយដោយប្រើប្រភេទថ្មថាមពលពន្លឺព្រះអាទិត្យសកម្ម។
ក្រុមស្រាវជ្រាវបានសាកល្បងវត្ថុធាតុស្តើងៗជាច្រើនប្រភេទដើម្បីផលិតថ្មថាមពលពន្លឺព្រះអាទិត្យ។ ជាចុងក្រោយ ពួកគេបានសម្រេចចិត្តប្រើ Film ស្តើងសរីរាង្គក្នុងទម្រង់ស្អិត និងមិនជាប់ស្អិត ដើម្បីរក្សាចំណុចសកម្មរបស់សត្វកន្លាត។ តាមលទ្ធផលដែលបានប្រកាសថ្មីបំផុត បន្ទះស្រូបពន្លឺព្រះអាទិត្យដែលបំពាក់លើខ្លួនកន្លាតអាចបង្កើតថាមពលបាន ១៧.២ មេហ្គាវ៉ាត់។
អ្នកវិទ្យាសាស្ត្រយល់ថា សត្វកន្លាតមនុស្សយន្តអាចជួយមនុស្សក្នុងការរុករកកន្លែងតូចចង្អៀត ជំនួយក្នុងប្រតិបត្តិការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ។
Sacchan