កញ្ញា Momo ដែលជាសមាជិកក្រុមចម្រៀងហាត់ចលនានេះ ១៥០ ដងក្នុងមួយថ្ងៃដើម្បីអោយចង្កេះស្អាត
ស្រីស្អាតកើតនៅឆ្នាំ ១៩៩៦ ទទួលបានការសរសើរជាច្រើនពីអ្នកប្រើបណ្តាញសង្គមព្រោះតែរាងស្រលូនរបស់នាង។
កញ្ញា Momo ជាសមាជិកជនជាតិជប៉ុននៃក្រុមចម្រៀងកូរ៉េ – Twice ។
កញ្ញា Momo ជាសមាជិកក្រុមចម្រៀង Twice នាងកើតនៅឆ្នាំ ១៩៩៦ នៅ Kyoto ប្រទេសជប៉ុន។ តាំងពីពេលបង្ហាញខ្លួនដំបូង កញ្ញា Momo បង្កការចាប់អារម្មណ៍ដោយសាររូបរាងស្អាត មិនត្រឹមតែមានតុល្យភាពប៉ុណ្ណោះទេ ថែមទាំងមានសុខភាពល្អទៀតផង។ ថ្វីត្បិតតែមិនខ្ពស់ពេក ១ ម៉ែត្រ ៦២ ប៉ុន្តែកញ្ញា Momo ត្រូវបានគេចាត់ទុកថារាងកាយគួរឱ្យចាប់អារម្មណ៍។
ចង្កេះតូចក្រោម ៦០ សង់ទីម៉ែត្រ បង្ហាញពីរូបរាងស្រស់ស្អាត។ ដូច្នេះហើយ មនុស្សជាច្រើនបានប្រៀបធៀបរូបរាងរបស់នាងនឹងដបភេសជ្ជៈ។
រូបរាងដ៏គួរឱ្យចាប់អារម្មណ៍របស់កញ្ញា Momo
ដើម្បីថែរាងត្រូវពឹងលើការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងឧស្សហ៍របស់កញ្ញា Momo ។ ក្នុងកម្មវិធីមួយ នាងធ្លាប់បានបង្ហើបថាខ្លួនឧស្សាហ៍អនុវត្តចលនា plank twist ។ Plank ល្អសម្រាប់ការហ្វឹកហាត់សាច់ដុំពោះ ជួយឱ្យអ្នកមានរាងស្លីម។
Plank មិនគួរឱ្យធុញនោះទេ ព្រោះតែវាមានច្រើនចលនា អ្នកអាចផ្លាស់ប្តូរ ជាមួយគ្នានេះបង្កើនប្រសិទ្ធភាពដុតកាឡូរី បង្កើនកម្លាំងសាច់ដុំ។
កញ្ញា Momo ហាត់ចលនា plank ១៥០ ដងក្នុងមួយថ្ងៃ។
ដើម្បីអនុវត្តចលនានេះ ជាដំបូងត្រូវដឹងអំពីចលនា plank មូលដ្ឋាន។ អ្នកដេកផ្កាប់ ប្រើកែងដៃ និងម្រាមជើងទ្ររាងកាយ។ អ្នកលើកដងខ្លួន គូទ ខ្នង និងស្មាធ្វើយ៉ាងណាបង្កើតជាបន្ទាត់ត្រង់។ អ្នកត្រូវកត់សម្គាល់បន្តឹងសាច់ដុំពោះដើម្បីទ្ររាងកាយ។
បន្ទាប់មក អ្នកបង្វិលរាងកាយទៅមក កញ្ញា Momo បានបង្ហើបថា នាងហាត់ចលនានេះប្រហែល ១៥០ ដង។
រូបភាពដែលថតដោយអ្នកគាំទ្រ
ក្រៅពីនេះ កញ្ញា Momo ក៏ខំប្រឹងលើកទម្ងន់ របារទាញឡើង ហាត់បន្តឹងក្បាលពោះ ។ល។ ទន្ទឹមនឹងនេះ មិនអាចមិនរាប់ការហាត់រាំរបស់កញ្ញា Momo នោះទេ។ នាងត្រូវគេចាត់ទុកដូចជា “ម៉ាស៊ីនរាំ” របស់ Twice ព្រមទាំងជា idol ដែលមានជំនាញរាំល្អ។ តាំងពីក្មេងកញ្ញាហាត់រាំអាជីពនៅប្រទេសជប៉ុន ដូច្នេះទើបរាងកាយរបស់កញ្ញា Momo ប្រែប្រួលតាមធម្មជាតិ។
កញ្ញា Momo ចូលចិត្តញ៉ាំ ប៉ុន្តែនាងខំប្រឹងហ្វឹកហាត់ ដូច្នេះមិនឡើងទម្ងន់នោះទេ។
កញ្ញា Momo ធ្លាប់បង្ហើបថា កាលនៅជាសិក្ខាកាមនាងធ្លាប់អនុវត្តរបបអាហារមិនត្រឹមត្រូវ នៅពេលដែលក្រុមហ៊ុនតម្រូវអោយសម្រក ១៥ គីឡូក្រាម ដើម្បីចូលរួម showcase ។
បច្ចុប្បន្ននេះ កញ្ញារៀបចំរបបអាហារដែលមានសុខភាពល្អ។ នាងអាចញ៉ាំគ្រប់យ៉ាងដែលខ្លួនចង់ ប៉ុន្តែនៅតែអាចរក្សាទម្ងន់កម្រិតមធ្យម គួបផ្សំនឹងការហ្វឹកហាត់យ៉ាងឧស្សាហ៍ ជួយអោយកញ្ញា Momo មានសម្រស់ស្រស់ស្អាត និងសុខភាពល្អ។
ប្រភព៖ Skydoor