កុមារីអាយុ ៣ ឆ្នាំត្រូវទុកចោលក្នុងឡានសាលាស្លាប់ក្រោយរយៈពេល ៣ ម៉ោង
យោងតាមទំព័រ NHK ក្រុមអ្នកស៊ើបអង្កេតបានអោយដឹងថាកុមារីអាយុ ៣ ឆ្នាំស្លាប់ដោយសារទទួលរងកម្តៅខ្លាំងពេក បន្ទាប់ពីត្រូវទុកចោលរយៈពេល ៣ ម៉ោងនៅលើឡានក្រុងសាលាមត្តេយ្យ ខេត្ត Shizuoka ភាគកណ្តាលប្រទេសជប៉ុន។
ក្មេងស្រីឈ្មោះ Kawamoto China ត្រូវទុកចោលក្នុងឡានក្រុងសាលាមត្តេយ្យ Kawasaki នៅទីក្រុង Makinohara នាម៉ោង ៩ ព្រឹកកាលពីថ្ងៃច័ន្ទ ហើយ ៥ ម៉ោងក្រោយមកទើបប្រទះឃើញ។ ប្រភពព័ត៌មាន NHK បានអោយដឹងក្រុមស៊ើបអង្កេតសន្មត់ថាកុមារីបានស្លាប់មុនថ្ងៃត្រង់ថ្ងៃនោះ។
លោក Masuda Tatsuyoshi ដែលជាប្រធានសាលាមត្តេយ្យនេះ ជាអ្នកបើកឡានក្រុងនៅថ្ងៃនោះ។ លោកបានសុំទោសក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ។
ក្រុមស៊ើបអង្កេតបានអោយដឹងកុមារីនោះអង្គុយនៅកៅអីជួរទី ៥ រាប់ពីខាងមុខរថយន្ត ប៉ុន្តែនៅពេលដែលប្រទះឃើញប្អូនវេលាម៉ោង ២ រសៀល ប្អូនដេកក្រោមកៅអីជួរទី ៣ ។ សម្លៀកបំពាក់របស់ប្អូនត្រូវបានរកឃើញនៅលើកៅអីផ្នែកខាងមុខជិតទ្វារ។
ប៉ូលីសសន្មត់ថាកុមារីដើរទៅមកក្នុងឡានក្រុងខណៈដែលសីតុណ្ហភាពកើនឡើង ហើយចំណុចនេះធ្វើអោយស្ថានភាពរបស់ក្មេងស្រីកាន់តែអាក្រក់ទៅៗ។
ប្រភព៖ NHK