ពិធីបុណ្យដុតភ្នំដែលប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុនបង្ហាញពីទស្សនីយភាពដ៏អស្ចារ្យ
ភ្នំ Wakakusa ត្រូវដុតបំផ្លាញទាំងស្រុងក្នុងអំឡុងពេលពិធីបុណ្យនិទាឃរដូវប្រចាំឆ្នាំនៅទីក្រុង Nara ប្រទេសជប៉ុន។
រូបភាព៖ Gltjp
Wakakusa Yamayaki ជាពិធីបុណ្យប្រចាំឆ្នាំដ៏ល្បីល្បាញ ជាមួយនឹងពិធីដុតភ្នំយ៉ាងពិសេស។ ពិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ សប្តាហ៍ទី ៤ ខែមករា ស្មៅលើជម្រាលភ្នំ Wakakusayama ត្រូវដុតឆេះ អមដោយការបាញ់កាំជ្រួចលើផ្ទៃមេឃ។
រូបភាព៖ Nathan Vennekens
ភ្នំ Wakakusa មានកម្ពស់ ៣៥០ ម៉ែត្រ ជាភ្នំភ្លើងអសកម្មនៅខាងក្រោយឧទ្យាន Nara ខេត្ត Nara ប្រទេសជប៉ុន។ នៅលើកំពូលភ្នំ ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពទីក្រុង Nara ទាំងមូល។
រូបភាព៖ Wikimedia Commons
Wakakusa ជាកន្លែងពេញនិយមសម្រាប់ដើរលេង។ ភ្នំគ្របដណ្តប់ទៅដោយស្មៅ និងតាមបណ្តោយភ្នំមានដើមផ្កាសាគូរ៉ារីកស្គុសស្គាយនាដើមខែមេសា។ ពេលរដូវរងាមកដល់ ស្មៅចាប់ផ្តើមងាប់ ចំណែកស្លឹកផ្កាសាគូរ៉ាធ្លាក់។ នេះជាពេលប្រារព្ធពិធីបុណ្យ Wakakusa Yamayaki ។
រូបភាព៖ GreatTeacherKevin
គ្មាននរណាម្នាក់ដឹងថាប្រពៃណីដុតភ្នំកម្ពស់ ៣៥០ ម៉ែត្រនេះចាប់ផ្តើមយ៉ាងណានោះទេ ប៉ុន្តែវាមានរយៈពេលរាប់រយឆ្នាំមុន។
រូបភាព៖ Iris Creative Commons
ប្រជាជនក្នុងតំបន់និយាយតៗគ្នារឿងប្រភពកំណើតពិធីបុណ្យ និងពិធីដុតភ្នំពិសេសនេះ។ ក្នុងនោះដំណើររឿងនិយាយពីទំនៀមទម្លាប់ផ្តើមចេញពីជម្លោះព្រំដែនរវាងប្រាសាទធំទាំងពីររបស់ Nara គឺ Todai-ji និង Kofuku-ji ប្រហែលសតវត្សទី ១៨ ។ តាមទ្រឹស្ដីមួយទៀតគឺថា ភ្លើងឆេះប្រចាំឆ្នាំក្នុងគោលបំណងបញ្ចៀសវិញ្ញាណអាក្រក់ និងបណ្តេញជ្រូកព្រៃ។
រូបភាព៖ Creative Commons
សព្វថ្ងៃនេះពិធីបុណ្យដុតភ្នំដែលមានទស្សនីយភាពដ៏អស្ចារ្យបានក្លាយជាទីទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក។ ទោះជាយ៉ាងណា ពិធីនេះនឹងត្រូវលុបចោល ឬពន្យារពេល ប្រសិនបើអាកាសធាតុអាក្រក់ ភ្លៀងខ្លាំង ឬស្មៅសើមពេក។
រូបភាព៖ Creative Commons
ពិធីបុណ្យ Wakakusa Yamayaki ចាប់ផ្តើមនៅថ្ងៃត្រង់ ជាមួយនឹងការប្រកួតបោះនំអង្ករទ្រង់ទ្រាយធំ។ វេលាម៉ោង ៥ៈ០០ ល្ងាចក្បួនដង្ហែចេញពីតំបន់ Tobino នៃ Kasuga Taisha ទៅដល់ភ្នំ Wakakusa ។
រូបភាព៖ fun-japan.jp
វេលាម៉ោងប្រហែល ៥ៈ៣០ នាទី ក្បួនដង្ហែទៅដល់ជើងភ្នំ ហើយចាប់ផ្តើមដុតភ្លើង។
រូបភាព៖ Zekkei Japan
បន្ទាប់ពីស្មៅលើជើងភ្នំ Wakakusa ឆាបឆេះជាអណ្តាតភ្លើង ការបង្ហាញកាំជ្រួចរយៈពេល ១៥ នាទីប្រារព្ធធ្វើឡើង បង្កើតបានជាទស្សនីយភាពពន្លឺយ៉ាងអស្ចារ្យ។ អាស្រ័យលើស្ថានភាពស្មៅនៅលើភ្នំ តំបន់ទាំងមូលត្រូវដុតឆេះទាំងស្រុងក្នុងរយៈពេល ៣០ នាទីទៅមួយម៉ោង។
រូបភាព៖ event-carnival-com
ភ្លើងឆាបឆេះតំបន់ទាំងមូលបង្កើតជាទិដ្ឋភាពពេលរាត្រីពោរពេញដោយពន្លឺភ្លើង។ អ្នកទស្សនារាប់រយនាក់បានប្រមូលផ្តុំគ្នានៅជើងភ្នំ Wakakusa យ៉ាងណាមនុស្សរាប់ពាន់នាក់ផ្សេងទៀតគយគន់ទីក្រុង Nara ក៏ដូចជាតំបន់ផ្សេងទៀត។
រូបភាព៖ Ronin Dave
របងការពារភ្ញៀវទេសចរណ៍ចូលទៅជិតអណ្តាតភ្លើង និងអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តរាប់រយនាក់មានវត្តមានក្នុងករណីមានហេតុការណ៍កើតឡើង។
ប្រភព៖ Skydoor