ចំណាត់ថ្នាក់ពាក្យដែលនិយមប្រើពេលទៅសម្ភាសន៍រកការងារធ្វើនៅប្រទេសជប៉ុន

តើអ្នកដឹងទេថាពាក្យ Gakuchika, Owahara មានន័យដូចម្ត៉េច? ទាំងនេះជាពាក្យសំខាន់ត្រូវបានលើកឡើងជារៀង​​រាល់​​ឆ្នាំ​​សម្រាប់​​ក្រុម​​អ្នកស្វែង​​រក​ការ​ងារ​ធ្វើនៅជប៉ុន។

ពាក្យទាំងនេះក៏បង្ហាញអំពីទំនោរស្វែងរកការងារក្នុងឆ្នាំនោះផងដែរ។

ខាងក្រោមនេះជាពាក្យ​ពេញ​និយម​ទាំង ១០ ប្រើពេលស្វែងរកការងារក្នុងឆ្នាំនេះ៖

ពន្យល់ពាក្យសំខាន់ៗមួយចំនួន៖

NNT ជាអក្សរកាត់ពាក្យ 無い内定 (Nai naitei) ក្នុងនោះ 内定 ជាការសម្រេចចិត្តទទួលបុគ្គលិកថ្មីមិនទាន់ផ្លូវការ។ នៅពេលដែលអ្នកឃើញនរណាម្នាក់ប្រើពាក្យនេះ មានន័យថាពួកគេស្ថិតក្នុងស្ថានភាពមិនចង់ទទួលការសម្រេចចិត្តចូលធ្វើការ។

ガクチカ (Gakugachi) ជាអក្សរកាត់សំណួរដែលនិស្សិតទើបបញ្ចប់ការសិក្សាតែងជួបប្រទះក្នុងបទសម្ភាសន៍។

「学生時代に力を入れたこと」៖ ការងារដែលអ្នកព្យាយាមធ្វើកាលនៅជានិស្សិត។

ដោយសារឥទ្ធិពលកូវីដ ១៩ និស្សិតជាច្រើនបាត់បង់ឱកាសចូលរួមសកម្មភាពសាលា ដូច្នេះហើយពួកគេមានការព្រួយ​បារម្ភ ប្រសិន​បើ​ត្រូវ​សួរ​សំណួរ​នេះក្នុងបទសម្ភាសន៍ការងារ។

「お祈り」(O-inori) អត្ថន័យដើមគឺ “ជូនពរ” ប៉ុន្តែដាក់ក្នុងបរិបទក្លាយទៅជា “ធ្លាក់ការសម្ភាសន៍” ដោយ​សារ​តែ​ក្រុម​ហ៊ុន​តែង​តែ​បន្ថែម​ប្រយោគ “ចុងក្រោយ សូមជូនពរឱ្យអ្នកមានជីវិតរស់នៅល្អ” ក្នុង Mail ជូនដំណឹងលទ្ធផលមិនជ្រើសរើស។

「サイレント」 (sairento) – ស្ងៀមស្ងាត់។ នោះជា​ពេល​ដែល​អ្នក​រង់ចាំយូរតែមិនឃើញលទ្ធផល​សម្ភាសន៍។

「オワハラ」(owahara) សំដៅលើទង្វើរបស់ក្រុមហ៊ុនបង្ខំនិស្សិតឱ្យបដិសេធការងារផ្សេងទៀត បន្ទាប់ពីឆ្លងកាត់​ការ​សម្ភាសន៍​របស់​ក្រុម​ហ៊ុន។

グルディス (Gurudisu) ជាអក្សរកាត់ពាក្យ グループディスカッション group discussion) ៖ ពិភាក្សាជាក្រុម

ក្រៅពីនេះ ក្រុមពាក្យក្រៅ Top 10 ក៏​មាន​ពាក្យ​គួរអោយចាប់​អារម្មណ៍​មួយ​ចំនួន​ផង​ដែរ។

「勤務地ガチャ」(kinmuchi gacha) ជាស្ថានភាពច្របូកច្របល់នៅពេលចូលក្រុមហ៊ុនដែលមានសាខាទូទាំងប្រទេស ព្រោះ​មិនដឹងថាក្រុមហ៊ុននឹងចាត់តាំងអោយអ្នកធ្វើការនៅសាខាមួយណា។

「上だけスーツ」(ue dake suutsu) ជា​ស្ថានភាព​ពាក់​អាវធំពេល​សម្ភាស​តាមអនឡាញ ប៉ុន្តែ​ពាក់ត្រឹម​ពាក់​កណ្ដាល​ខាង​លើ។ ទោះ​ជា​យ៉ាង​ណា មានក្រុមហ៊ុនមួយចំនួនតម្រូវអោយដាក់អេក្រង់សម្ភាសន៍ពេញរាងកាយ ដូច្នេះគួរ​តែ​ពាក់​មួយឈុតពេញល្អជាង។

「ファしる」(Fashiru) ជាអក្សរកាត់របស់ Facilitation សំដៅលើតួនាទីរបស់បុគ្គលដែលមានសមត្ថភាពដឹកនាំការប្រជុំជាក្រុម។ ជាទូទៅអ្នកដែលមិនសូវពូកែពិភាក្សានឹងកាន់តួនាទីនេះដើម្បីគ្រប់គ្រងដំណើរការទាំងមូល ហើយ​​ជំរុញ​​អ្នក​​ដទៃ​​ឱ្យ​​បញ្ចេញ​មតិ។

អ្នកដែលកំពុងស្វែងរកការងារធ្វើ តើអ្នកយល់ស្របនឹងពាក្យប៉ុន្មានខាងលើ?

តារាងស្ទង់មតិត្រូវបានធ្វើឡើងចំពោះនិស្សិតសាកលវិទ្យាល័យដែលបញ្ចប់ការសិក្សានៅឆ្នាំ ២០២៣ ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: