បវរកញ្ញាផែនដីជប៉ុនរៀបការជាមួយតារាកំប្លែងអាយុច្រើនជាង​នាង​ដល់​ទៅ ២០ ឆ្នាំ

បវរកញ្ញា Ami Hachiya និងតារាកំប្លែង Jun Itoda ស្រលាញ់គ្នារយៈពេល ៨ ឆ្នាំមុននឹងរៀបការ។ ទំនាក់ទំនងរបស់ពួកគេបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារអាយុខុសគ្នាដល់ទៅ ២០ ឆ្នាំ។

នៅថ្ងៃទី ៦ ខែកញ្ញា NHK បានអោយដឹង Ami Hachiya បវរកញ្ញាផែនដីជប៉ុនឆ្នាំ ២០១៦ ប្រកាសរៀបការជា​មួយ​តារា​កំប្លែងលោក Jun Itoda ។ អាពាហ៍ពិពាហ៍ដែលមានអាយុខុសគ្នាច្រើនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តារា​ប្រុស Jun Itoda អាយុ​ច្រើន​ជាង​បវរកញ្ញា Ami Hachiya ២០ ឆ្នាំ ហើយធ្លាប់រៀបការម្តងរួចមកហើយ។

លោក Jun Itoda បានប្រកាសក្នុងកម្មវិធី Nonstop របស់ទូរទស្សន៍ Fuji TV កាលពីថ្ងៃទី ៥ ខែកញ្ញាថា “ខ្ញុំ និង Ami Hachiya បានរៀបការ។ ខ្ញុំតែងតែញញឹមបន្ទាប់ពីបាននៅជាមួយនាង។ យើង​នឹង​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដែល​មាន​​សុភមង្គល” ។

ខណៈពេលដែលបវរកញ្ញា Ami Hachiya បាននិយាយថា នាងមានអារម្មណ៍រំភើបពេលរៀបការជាមួយលោក Jun Itoda ។ បវរកញ្ញាផែនដីជប៉ុនបន្តចែករំលែកថា នាងបានចំណាយពេលវេលាស្រស់ស្អាតបំផុតក្នុងវ័យ ២០ ឆ្នាំនៅជា​មួយ​ស្វាមី។ លោក Jun Itoda និងបវរកញ្ញា Ami Hachiya ស្រលាញ់គ្នារយៈពេល ៨ ឆ្នាំមុននឹងរៀបការ។

បវរកញ្ញា Ami Hachiya រៀបការជាមួយលោក Jun Itoda (រូបភាព៖ NHK)

បវរកញ្ញាកើតនៅឆ្នាំ ១៩៩២ នាងចាប់ផ្តើមចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​នៅ​រៀន​មធ្យម​សិក្សា ក្នុងនាមជាតារាបង្ហាញម៉ូត។ នៅឆ្នាំ ២០១៦ Ami Hachiya គ្រងមកុដបវរកញ្ញាផែនដីជប៉ុន ក្លាយជាតំណាងប្រទេសជប៉ុនចូលរួមការប្រកួតសម្រស់ពិភពលោក។ នាងទទួលបានការស្រលាញ់ចូលចិត្តដោយពឹងលើសម្រស់សិចស៊ី និងស្រស់​ស្រាយ។ នៅ​ប្រទេស​ជប៉ុន Ami Hachiya គឺជាតំណាងម៉ាកយីហោផ្សាយពាណិជ្ជកម្ម។

លោក Jun Itoda កើតនៅឆ្នាំ ១៩៧២ ជាតារាកំប្លែងជប៉ុនដ៏ល្បីឈ្មោះ។ លោកធ្លាប់រៀបការជាមួយ Yumi Adachi ។ ពួកគេរៀបការនៅឆ្នាំ ២០០៥ ហើយលែងលះបន្ទាប់ពីនៅជាមួយបាន ៤ ឆ្នាំ អ្នកទាំងពីរមាន​កូន​ស្រីម្នាក់។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: