ហេតុអ្វីបានជាពិធីបុណ្យសពជាតិសម្រាប់លោក Shinzo Abe បែរជាបង្កចម្រូងចម្រាសនៅប្រទេសជប៉ុន?
បច្ចុប្បន្នសាធារណជនជប៉ុនកំពុងបង្ហាញមតិផ្ទុយគ្នាចំពោះបញ្ហារៀបចំពិធីកាន់ទុក្ខជាតិសម្រាប់លោក Shinzo Abe ។
នៅថ្ងៃទី ២៥ ខែសីហា គម្រប់រយៈពេល ៤៩ ថ្ងៃចាប់តាំងពីលោក Shinzo Abe ត្រូវគេធ្វើឃាត។ បើតាមព្រះពុទ្ធសាសនាជាថ្ងៃដែលព្រលឹងអ្នកស្លាប់ទៅកើតជាថ្មី ដូច្នេះមនុស្សជាច្រើនចូលបណ្តាញសង្គមដើម្បីបួងសួង ចែករំលែកនូវអនុស្សាវរីយ៍ល្អៗរបស់លោក ប៉ុន្តែក៏មានការរិះគន់ផងដែរ។ លោក Shinzo Abe ជាអ្នកនយោបាយដែលមានឥទ្ធិពលមួយរូប ហើយការចាកចេញរបស់លោកបានលាតត្រដាងទំនាក់ទំនងដ៏ស្មុគស្មាញរវាងគណបក្សនយោបាយ និងសាសនាថ្មី។ ហេតុដូច្នេះហើយ នៅពេលដែលនាយករដ្ឋមន្ត្រី Kishida ប្រកាសប្រារព្ធពិធីបុណ្យសពជាតិសម្រាប់លោក Shinzo Abe នាថ្ងៃទី ២៧ ខែកញ្ញា នៅ Nippon Budokan ដំណឹងនេះរងកំហឹង និងមន្ទិលសង្ស័យរបស់មហាជន។ លោក Kishida ប្រកាសពិធីបុណ្យសពនេះនាំមកនូវអត្តន័យថា ប្រទេសជប៉ុនមិនអនុញ្ញាតឱ្យមានអំពើហិង្សាគំរាមកំហែងលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែតើពិធីបុណ្យសពពិតជាមានអត្តន័យបែបនេះមែនទេ?
យោងទៅតាមការស្ទង់មតិរបស់ JNN នៅថ្ងៃទី ៧ ខែសីហា មាន ៤៥% បដិសេធពិធីបុណ្យសព និងប្រហែល ៤២% គាំទ្រ។ ក្នុងនោះការការស្ទង់មតិរបស់ Yahoo! បង្ហាញថា ៧២% ជំទាស់នឹងពិធីបុណ្យសព ដោយមានតែ ២៧% ប៉ុណ្ណោះដែលគាំទ្រ។ Election Gals (選挙ギャルズ) ជាក្រុមដែលមាននិស្សិតមហាវិទ្យាល័យ បុគ្គលិកការិយាល័យ និងអ្នកស្ម័គ្រចិត្តបោះឆ្នោតបានរៀបចំ “ក្បួនដង្ហែដើម្បីសន្តិភាព” នៅទីក្រុងតូក្យូដើម្បីជំទាស់ពិធីបុណ្យសព និងកែប្រែរដ្ឋធម្មនុញ្ញ។ មនុស្សជាច្រើនបាននិយាយថា ទោះបីជាការស្លាប់របស់លោក Abe ជាសោកនាដកម្មក៏ដោយ នោះមិនមែនមានន័យថាគួរប្រារព្ធពិធីកាន់ទុក្ខជាតិសម្រាប់គាត់នោះទេ។
新宿西口アルタ前国葬反対デモ① pic.twitter.com/4wphU5f1SW
— 東郷禮子 (@cvTz2iJpycfVCL4) August 16, 2022
ការជំទាស់យ៉ាងខ្លាំងនេះបង្ហាញថាមនុស្សជាច្រើនបានដឹងពីសកម្មភាពគួរឱ្យសង្ស័យរបស់សាសនាបង្រួបបង្រួមសន្តិភាព។ រដ្ឋមន្ត្រីចំនួន ៧ រូបក្នុងចំណោម ១៤ រូបត្រូវដកចេញអំឡុងពេលរៀបចំឡើងវិញគណៈរដ្ឋមន្ត្រីរបស់លោក Kishida មានទំនាក់ទំនងនឹងសាសនានេះ។ ការស្ទង់មតិបានបង្ហាញថា ៧៧% អ្នកដែលចង់បញ្ជាក់ពីទំនាក់ទំនងរវាងរដ្ឋាភិបាល និងសាសនា។ ក្រៅពីនេះ មានភាពមិនច្បាស់លាស់ផ្សេងទៀត ដូចជាអតិផរណា និងកំណើនជំងឺកូវីដ ១៩ ទាំងអស់នេះហើយ ដែលធ្វើអោយមនុស្សជាច្រើនមានការស្ទាក់ស្ទើរក្នុងការប្រារព្ធពិធីកាន់ទុក្ខជាតិ។
អត្ថន័យពិធីកាន់ទុក្ខជាតិនៅប្រទេសជប៉ុន
ប្រវត្តិវិទូ និងអ្នកជំនាញពិធីបុណ្យសពជាតិ Miyama Junichi បានអោយដឹងថា ពិធីកាន់ទុក្ខជាតិ (国葬, kokusou) លើកដំបូងត្រូវបានប្រារព្ធឡើងក្នុងឆ្នាំ ១៨៧៨ សម្រាប់ Okubo Toshimichi ត្រូវសាមូរ៉ៃធ្វើអត្តឃាតដោយសារមិនពេញចិត្ត។ ពិធីបុណ្យសពត្រូវបានរៀបចំឡើងយ៉ាងធំដោយមានមនុស្សរាប់រយនាក់ចូលរួម។
នៅឆ្នាំ ១៩២៦ ការៀបចំពិធីកាន់ទុក្ខជាតិត្រូវបានធ្វើដោយស្របច្បាប់សម្រាប់សមាជិកគ្រួសាររាជវង្ស និងអ្នកដែលមានគុណសម្បត្តិពិសេស ភាគច្រើនជានាយករដ្ឋមន្ត្រី។ ស្រដៀងទៅនឹងពិធីបុណ្យសពរបស់ Okubo ពិធីកាន់ទុក្ខជាតិច្រើនប្រើសម្រាប់សម្របសម្រួលមតិសាធារណៈ។ ឧទាហរណ៍នៅឆ្នាំ ១៩៤៣ រដ្ឋាភិបាលប្រារព្ធពិធីកាន់ទុក្ខជាតិសម្រាប់ឧត្តមនាវីឯក Yamamoto Isoroku ទទួលមរណភាពដោយសារយោធាអាមេរិកបាញ់ទម្លាក់យន្តហោះ ដើម្បីគាំទ្រដល់សង្រ្គាម។ នៅឆ្នាំ ១៩៤៧ រដ្ឋធម្មនុញ្ញផ្លាស់ប្តូរបន្ទាប់ពីប្រទេសជប៉ុនត្រូវកាន់កាប់ដោយសម្ព័ន្ធមិត្ត។ លើកលែងតែពិធីបុណ្យសពជាតិរបស់នាយករដ្ឋមន្ត្រី Yoshida Shigeru ក្នុងឆ្នាំ ១៩៦៧ ពិធីបុណ្យសពរបស់នាយករដ្ឋមន្ត្រីផ្សេងទៀតសុទ្ធតែជាពិធីបុណ្យសពស្តង់ដារ ចេញថ្លៃចំណាយមួយផ្នែកដោយ LDP ជាជាងប្រើប្រាក់ពន្ធទាំងស្រុង។
ពិធីបុណ្យសពជាតិរបស់លោក Abe Shinzo មិនមែនជាពិធីបុណ្យសពតែមួយគត់ដែលប្រឈមមុខនឹងការបដិសេធរបស់មហាជន និងគណបក្សនយោបាយប្រឆាំងនោះទេ។ ក្នុងអត្តបទមួយរបស់ Gendai អ្នកប្រាជ្ញស្រាវជ្រាវចំពោះសាសនា Shimada Hiroshi សំដៅទៅលើការប្រឆាំងយ៉ាងខ្លាំងពីសមាជិកសភាតំណាងរាស្រ្តចំពោះពិធីបុណ្យសពថ្នាក់ជាតិសម្រាប់នាយករដ្ឋមន្ត្រី Yamagata Aritomo ក្នុងឆ្នាំ ១៩២២ ។ ពិធីបុណ្យសពនៅតែប្រព្រឹត្តទៅបើទោះបីជាមានការរិះគន់យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។
ពេលវេលារៀបចំពិធីកាន់ទុក្ខជាតិ
ដោយទុកចោលទំនាក់ទំនងស្មុគស្មាញរវាងរដ្ឋាភិបាល និងសាសនា ពេលវេលាកាន់ទុក្ខជាតិក៏ជាកត្តាកាត់បន្ថយផលប៉ះពាល់នៃព្រឹត្តិការណ៍នេះផងដែរ។ ពិធីបុណ្យសពឯកជនរបស់លោក Shinzo Abe ប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែកក្កដា ៤ ថ្ងៃក្រោយបន្ទាប់ពីលោកទទួលមរណភាព។ អ្នកដែលស្រឡាញ់លោក ឬកាន់ទុក្ខចំពោះការចាកចេញរបស់គាត់ឈរតាមដងផ្លូវនៅថ្ងៃនោះ ប្រមូលផ្តុំនៅប្រាសាទ Zojoji ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក។
ភាគច្រើនពិធីកាន់ទុក្ខធ្វើឡើងពីរបីថ្ងៃបន្ទាប់ពីទទួលមរណភាព ប៉ុន្តែពិធីបុណ្យសពជាតិរបស់លោក Abe កំណត់ពេលពីរខែកន្លះ។ ការពន្យារពេលបណ្តាលឱ្យមានជម្លោះកាន់តែខ្លាំងចំពោះទំនាក់ទំនងរវាងលោក Abe គណបក្ស LDP និងសាសនា។ មួយរយៈពេលក្រោយមក អ្វីដែលប្រជាជនយល់ឃើញលែងជាការកាន់ទុក្ខទៀតហើយ ពួកគេត្រូវការតម្លាភាព និងទំនួលខុសត្រូវពីអ្នកកាន់អំណាច។
Sacchan