សំឡេងកណ្តឹងសាលាជប៉ុនរោទ៍ពាក់កណ្តាលអធ្រាត្របន្លាចទីក្រុងទាំងមូល
បរិយាកាសស្រដៀងក្នុងខ្សែភាពយន្តភ័យរន្ធត់របស់ជប៉ុន។
នៅប្រទេសជប៉ុនរដូវក្តៅជារដូវដែលនិយមនិទានរឿងខ្មោច ព្រោះគេជឿថាអារម្មណ៍ព្រឺសម្បុរអាចធ្វើឱ្យពួកគេបំភ្លេចភាពក្តៅខ្លាំង។
នៅពេលដែលរដូវក្តៅជិតបញ្ចប់ រឿងដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅទីក្រុង Oshima, Yamaguchi ។ Oshima មិនមែនជាទីក្រុងធំនោះទេ ហើយជាពិសេសស្ងប់ស្ងាត់ពេលព្រះអាទិត្យលិច។ ទោះជាយ៉ាងណា នៅយប់ថ្ងៃទី ២៩ ខែសីហា បរិយាកាសស្ងប់ស្ងាត់ត្រូវបានបំផ្លាញដោយសំឡេងដ៏គួរឱ្យភ័យខ្លាច។
深夜に学校のチャイム2時間鳴り響く「孫も怖がった」https://t.co/qX3GphwgBC
山口県周防大島町の大島商船高専で29日深夜、授業の開始や終了を知らせるチャイムが約2時間、鳴り続けました。周囲には住宅があり、驚く住民も pic.twitter.com/zp8mkkGtsE
— 中国新聞 (@ChugokuShimbun) August 30, 2022
វេលាម៉ោងប្រហែល ១០ យប់ សំឡេងកណ្តឹងសាលាស្រាប់តែបន្លឺឡើងនៅពេលដែលថ្នាក់រៀនបានបញ្ចប់យូរមកហើយ ចំណែកសិស្សទាំងអស់បានត្រឡប់ទៅផ្ទះវិញ។ ក្រៅពីនេះ សំឡេងដែលចេញពីវិទ្យាល័យ Oshima Shosen អាចឮពីចម្ងាយ ៥០០ ម៉ែត្រ។
កណ្តឹងមិនត្រឹមតែរោទ៍ម្តងរួចឈប់នោះទេ ប៉ុន្តែបានបន្តបន្លឺឡើង ២ ម៉ោងក្រោយមក។ បុគ្គលិកសាលាបានអោយដឹងថាខ្លួនព្យាយាមបិទសំឡេងកណ្តឹង ប៉ុន្តែការខិតខំប្រឹងប្រែងរបស់គាត់គ្រាន់តែធ្វើឱ្យកណ្តឹងបន្លឺឡើងយូរជាងមុន។
安倍ぴょん、、、寂しいからって夜中に学校のチャイムならしてんじゃねーぞ pic.twitter.com/mj51EjlYPK
— 野良ケンモメン☆☆☆ (@kenmo_abe666) August 30, 2022
កណ្ដឹងបន្លឺឡើងរហូតដល់ពាក់កណ្តាលអធ្រាត្រទើបឈប់ ដោយសារតែបុគ្គលិកទាញខ្សែភ្លើងឧបករណ៍។
សំឡេងក្នុងវីដេអូត្រូវបានចែករំលែកនៅលើ Twitter ជាសំឡេងកណ្តឹងដែលត្រូវបានកំណត់នៅគ្រប់សាលាជប៉ុន រំលឹកដល់អារម្មណ៍អាឡោះអាល័យ។ ប៉ុន្តែពេលវាបន្លឺឡើងនៅពាក់កណ្តាលអធ្រាត្រ ត្រឹមតែយល់ថាគួរអោយភ័យខ្លាចប៉ុណ្ណោះ។
ខាងសាលាបានពន្យល់ថាញ្ហានេះបណ្តាលមកពីខូចឧបករណ៍ ហើយកណ្តឹងត្រូវបានជួសជុលនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណា នេះប្រហែលជារឿងដ៏គួរអោយខ្លាចសម្រាប់អ្នករស់នៅទីក្រុងនេះ។
Sacchan