ផ្លែឪឡឹកទម្ងន់ ៨០ គីឡូ​ឈ្នះ​ការប្រកួត​នៅ​ខេត្ត Akita ភាគ​ខាង​ជើង​ប្រទេសជប៉ុន

នៅខេត្ត Akita ភាគខាងជើងប្រទេសជប៉ុនបានរៀបចំការប្រកួតឪឡឹកដែលធ្ងន់បំផុត។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងដោយសហករណ៍កសិកម្មនៅទីក្រុង Yokote ដើម្បីផ្សព្វផ្សាយឪឡឹករបស់​ខ្លួន។

ចូលរួមការប្រកួតឆ្នាំនេះមាន ៧ ផ្លែឪឡឹក សុទ្ធតែជាប្រភេទពូជឪឡឹក​ Carolina Cross ឪឡឹកយក្សដាំសម្រាប់ធ្វើជា​ចំណី​សត្វ។

កសិករ​បានអោយដឹងថា ឆ្នាំនេះ​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​ឪឡឹក​លូតលាស់នោះទេ សីតុណ្ហភាព​នៅ​ទាប​នៅ​ឡើយ​។

ទោះជាយ៉ាងណា ផ្លែឪឡឹកក្នុងការប្រកួតសុទ្ធតែមានទំហំធំណាស់ ត្រូវប្រើរថយន្តលើកទំនិញ។

ផ្លែឪឡឹកជើងឯកមានទម្ងន់ ៨០ គីឡូក្រាម ជាង ៦,៥ ទម្ងន់ឪឡឹកយកធ្វើជាចំណី។

លោកអ៊ំ Yamamoto Toshio ជាអ្នកដែលដាំផ្លែឪឡឹកធំនេះ គាត់ដាំ​ឪឡឹក​ជាង ៣០ ឆ្នាំ​មក​ហើយ។ អ៊ំបាននិយាយ​ថា គាត់​​សប្បាយ​​ចិត្ត​​ខ្លាំង​​ណាស់ ព្រោះ​កំណត់ត្រា​មុន​គាត់ដាំផ្លែឪឡឹកមានទម្ងន់ប្រហែល ៦០ គីឡូក្រាម លោកអ៊ំកំណត់​​គោល​​ដៅ​​ដាំ​​ឪឡឹក​​មាន​​ទម្ងន់​ជាង ១០០ គីឡូក្រាមនៅឆ្នាំក្រោយ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: