ប្លែកតែម្តងកាហ្វេទឹកកកនៅ Kobe តើកាហ្វេដាក់ទឹកកកឬទឹកកកដាក់កាហ្វេ?
កាហ្វេទឹកកក ជាកាហ្វេដែលដាក់ទឹកកកចូល ឬទឹកកកដាក់កាហ្វេ?
កាលពីពេលថ្មីៗនេះ Tweet លើ Twitter ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើបណ្តាញសង្គម។
អ្នកបង្ហោះរូបភាពជាមួយនឹង Caption ៖
“ខ្ញុំហៅកាហ្វេទឹកកកនៅ Kobe ប៉ុន្តែបែរជាទទួលបានទឹកកកដាក់កាហ្វេទៅវិញ” ។
神戸でアイスコーヒー頼んだらアイスの中にコーヒー入ってるヤツきた…… pic.twitter.com/xyrPeRHpnV
— いきなり若旦那♨️旅館×猫YouTuber (@wakadanna_coo) August 19, 2022
ច្បាស់ណាស់នេះជាកាហ្វេទឹកកកមិនធម្មតា។ ការបង្ហោះនេះទទួលបានអ្នកចូលចិត្តជាង ១០ ម៉ឺននាក់ ជាមួយនឹងមតិយោបល់ដូចខាងក្រោម៖
- គួរឱ្យចាប់អារម្មណ៍ណាស់ ចុះបើទឹកកករលាយម៉េចទៅ?
- ខ្ញុំឃើញថាបរិមាណកាហ្វេរៀងតិច ប៉ុន្តែប្រហែលពេលទឹកកករលាយកំហាប់នឹងល្មមវិញ។
- ចានទាបមួយនេះច្បាស់ជាដាក់មិនគ្រាន់ទេពេលទឹកកករលាយ។
ទីតាំងហាងកាហ្វេចម្លែកនេះគឺ Kitanozaka Nishimura Coffee Shop ។ សាខា Kitanozaka បើកតែខែកក្កដា និងសីហាជារៀងរាល់ឆ្នាំ។
នៅពេលគេសួរថាតើអ្នកបង្ហោះត្រូវផឹកលឿនព្រោះខ្លាចទឹកកករលាយមែនទេ គាត់បានអោយដឹងថាខ្លួននៅក្នុងហាងប្រហែល ២០ នាទី ចំណែកទឹកកកមិនរលាយលឿនពេកទេ។ ផ្ទុយទៅវិញ ស្រទាប់ទឹកកកពេលរលាយថ្លា និងមើលទៅស្អាតខ្លាំងណាស់។
ក្រៅពីភេសជ្ជៈដ៏ពិសេសនេះ ហាងថែមទាំងមានបរិយាកាសស្រស់ស្អាត និងប្រណិតតាមបែបបស្ចិមប្រទេស។
ព័ត៌មាន៖
北野坂にしむら珈琲店
https://kobe-nishimura.jp/nishimura/kitano/index.html
Sacchan